ចុងសប្តាហ៍នេះ ទៅលេងនៅរមណីយដ្ឋានស្មៅទន្លេនៅខេត្តកំពង់ចាមម្តង!
ស្មៅទន្លេ ជារមណីយដ្ឋាន និង អាហារដ្ឋានមួយ ដែលមានការរៀបចំប្លែកខុសពីគេគឺមានការទាក់ទាញខ្លាំង រមណីយដ្ឋាននេះត្រូវបានរៀបចំ នៅតាមមាត់ទន្លេមេគង្គ ដោយមានរៀបចំជាសួនច្បារយ៉ាងស្រស់ស្អាត ជាទីទាក់ទាញភ្ញៀវទេចរ ឱ្យទៅកម្សាន្ត សម្រាកលំហែកាយ នៅលើវាស្មៅ ព្រៃត្រែង នៅដីជំរាល តាមមាត់ទន្លេ នៃក្រុងកំពង់ចាម ។
រមណីយដ្ឋាន និង អាហារដ្ឋាន ស្មៅទន្លេនេះ មានទីតាំងស្ថិតនៅក្នុង ភូមិទី២ សង្កាត់វាលវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅជាប់នឹងមាត់ទន្លេ មេគង្គ ត្រង់ចំណុច ជិតគល់ស្ពាន ទៅកោះប៉ែន ។ ក្រៅពីមានម្ហូបអាហារ ដែលមានរសជាតិឆ្ងាញពិសានៅតាមឆ្នេរទន្លេ ក៏មានការរៀបចំជាសួនច្បារយ៉ាងស្រស់ស្អាត និង ប្លែកភ្នែក ប្លែកអារម្មណ៍ក្រៃលែង នៅពេល លោកអ្នកបានទៅដល់ទីនោះជាលើកដំបូង ។
ឱ្យតែនៅពេលរសៀលចូលមកដល់ គេសង្កេតឃើញមានភ្ញៀវទៅលំហែកាយ ពិសាអាហារ បណ្តើរ គយគន់មើលទេសភាពតាមសួនច្បារ និង ទស្សនាទូកកាណូត ដែលកំពុងចរាចរនៅលើផ្ទៃទឹកទន្លេមគង្គយ៉ាងជក់ចិត្តដិតអារម្មណ៍ ។ ក្រៅពីអង្គុយពិសាអាហារដ៏មានរសជាតិឆ្ងាញ់ពិសាហើយនោះ ភ្ញៀវទាំងឡាយក៏អាចនាំគ្នាទៅថតរូបលេង ដើម្បិទុកជាអនុស្សវរីយ៍ទៀតផង ។
អាហារដ្ឋានស្មៅទន្លេនេះនឹងចាប់បើកទទួលភ្ញៀវពីម៉ោង ៩.០០ព្រឹក រហូតដល់ម៉ោង ១០.០០យប់
មានទីតាំងនៅជិតស្ពានឬស្សីឆ្លងទៅកោះប៉ែន វត្តដីដុះ ។ បើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខទូរស័ព្ទនេះបាន ០១២ ២១ ៣៥ ១២ ,០១១ ៩២ ២៥ ២២ https://ebiteua.com/en/prostitutka-lviv ៕
ដោយ៖ សុថាត់
រូបថត៖ ហ្វេសប៊ុក