ប៉ុន្មានសន្លឹកពីទិដ្ឋភាពព្រៃភ្នំ នៅពោធិ៍សាត់ គ្របដណ្ដប់ដោយព្រៃឈើយ៉ាងក្រាសឃ្នឹក
ខេត្តពោធិ៍សាត់ ជាទឹកដីគ្របដណ្ដប់ដោយព្រៃភ្នំ និង តំបន់ទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែង ។ ពិសេសនោះ គឺសហគន៍ទេសចរណ៍បែបធម្មជាតិ ដែលកម្រមានអ្នកទៅដល់ណាស់ ហើយជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុតសម្រាប់កម្ពុជា ។
តាមប្រភពពីមន្ទីរបរិស្ថានខេត្តបានឱ្យដឹងថា ពោធិ៍សាត់មានផ្ទៃដីសរុប ១២.៦៩២ គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា ។ ខេត្តនេះ មានតំបន់ការពារធម្មជាតិចំនួន ៦ គ្រប់ដណ្តប់ជាង ៥៤% នៃផ្ទៃដីខេត្តសរុបដែលបែកចែកជា តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល តំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងតំបន់របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ៕
សូមទស្សនាទិដ្ឋភាពខាងក្រោមនេះ ៖
រូបភាព៖ Ti Amo