សាកទៅម្តងមើល៍ នៅខេត្តកណ្តាលយើងតើ ! រមណីយដ្ឋាន «ភូមិផ្កាត្រកួន» ទើបនឹងបង្កើតថ្មី ទេសភាពស្អាតកប់ !
បើទោះបីជាខេត្តកណ្តាល មិនសូវសម្បូររមណីយដ្ឋានវប្បធម៌ច្រើនដូចនៅតាមបណ្តាខេត្តផ្សេងៗក្តី ក៏ខេត្តដែលហ៊ុំព័ន្ធ រាជធានីភ្នំពេញមួយនេះ សម្បូរទៅដោយទេសភាពធម្មជាតិយ៉ាងច្រើន ដែលអាចឱ្យគេកែច្នៃបានទៅជារមណីយដ្ឋានទេសចរណ៍ដើម្បីបម្រើភ្ញៀវទេសចរផងដែរ ។
រមណីយដ្ឋាន ភូមិផ្កាត្រកួន ជារមណីយដ្ឋានថ្មីមួយទៀត ដែលទើបបង្កើតថ្មីនៅ ឆ្នាំ ២០១៩ នេះប៉ុណ្ណោះ ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ ២១A ពីទួលក្រសាំងមករមណីយដ្ឋាននេះ មានចម្ងាយប្រមាណជា ២០ គីឡូម៉ែត តែបើសិនជាធ្វើដំណើរតាមផ្លូវជាតិលេខ ២១ រមណីយដ្ឋាននេះមានចម្ងាយ ២៧ គីឡូម៉ែត ដោយត្រូវវាងកោះអន្លុងចិន និង ជិះកាត់តាមកោះក្របី ទើបដល់ រមណីយដ្ឋានផ្កាត្រកួននេះ ។
នៅ រមណីយដ្ឋាន ភូមិផ្កាត្រកួន មានទូកាយ៉ាក សម្រាប់ភ្ញៀវអុំកម្សាន្ត ហើយនៅទីនោះមានច្បារដំណាំ សួនផ្កាជាច្រើនដើម្បីបម្រើភ្ញៀវទេសចរ ក្រៅពីនេះ គេក៏បានតុបតែងជាសួនច្បារ យ៉ាងស្រស់ស្អាត គួរជាទីគយគន្ធផងដែរ ៕
ដោយ៖សុថាត់ (រូបថត ទេសចរណ៍-Tourism)