ទឹកធ្លាក់ក្បាលស្ទឹងតូច នៅស្រុកសំឡូត ពិតជាស្រស់ស្អាតខ្លាំង ឃើញហើយចង់ទៅលេង
ទឹកធ្លាក់ក្បាលស្ទឹងតូច ជាតំបន់ទឹកធ្លាក់មួយកន្លែង ដែលទើបរកឃើញជាងមួយឆ្នាំមកនេះប៉ុណ្ណោះទឹកធ្លាក់នេះ មានទីតាំងស្ថិតនៅទឹកដី ស្រុកសំឡូត ខេត្តបាត់ដំបង មានចម្ងាយផ្លូវប្រមាណជា ៥ គីឡូម៉ែត្រ ពីស្រុកសំឡូត និង មានកន្លែងលេង ទឹកធ្លាក់តូចៗ ជាង ៥០ កន្លែង ។
ទឹកធ្លាក់ ក្បាលស្ទឹងតូចនេះមានកម្ពស់ ៤០០ ម៉ែត្រចែកចេញជា ៥ ជាន់ គេអាចធ្វើដំណើរឡើងទៅខាងលើកំពូលភ្នំ ដែលមានទឹកធ្លាក់នោះ ដោយថ្មើរជើង លើចម្ងាយផ្លូវ ៥ គីឡូម៉ែត្រទើបដល់ចំណុចកំពូលនៃទឹកធ្លាក់នោះ ។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅ ក្រុមយុវជន ខេត្តបាត់ដំបងមួយក្រុម មានឈ្មោះ អេស៊ា គ្រុប បានរកឃើញទឹកធ្លាក់នេះ ដោយពួកគេបានដាក់ឈ្មោះថា ទឹកធ្លាក់ក្បាលស្ទឹងតូច នៃ ភ្នំសំកុស មានចម្ងាយពី ទឹកធ្លាក់ អូជាំ ៧ គីឡូម៉ែត្រ និង មានចម្ងាយពីក្រុងបាត់ដំបងប្រមាណជា ៧៥ គីឡូម៉ែត្រ៕ស
ដោយ៖ សុថាត់