សួនសត្វអូទ្រីសដំបូងបំផុតនៅកម្ពុជា កំពុងបង្ហាញវត្តមាននៅខេត្តមណ្ឌលគិរី !
ក្រៅពីទេសភាពដ៏ស្រស់ស្អាត និង ធម្មជាតិ ដែលជាទីទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាខេត្តមណ្ឌលគិរីនោះ នៅពេលនេះទឹកដីដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍មួយនេះ កំពុងបង្ហាញរូបភាពដ៏ស្រស់ស្អាតមួយទៀត សម្រាប់បង្អួតភ្នែកទេសចរ គឺសួនសត្វអូទ្រីស ដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តនេះ ។
សួនសត្វអូទ្រីស ដែលទើបមានវត្តមាននេះគឺស្ថិតនៅក្នុង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានសត្វអូទ្រីមួយហ្វូងកំពុងបង្ហាញខ្លួនជួនភ្ញៀវទេសចរបានទស្សនានៅលើវាស្មៅ ដែលទើបនឹងលាស់ខ្ចីនៅលើតំបន់ភ្នំគួរជាទីចាប់អារម្មណ៍ក្រៃលែង ។ រូបភាពដ៏ស្រស់ស្អាតនេះ មើលទៅដូចជានៅបរទេស ដែលត្រូវបានទំព័រហ្វេប៊ុក Unique Trip Cambodia បង្ហាញឱ្យអ្នកលេងបណ្ដាញសង្គមដ៏មានប្រជាប្រិយមួយនេះបានឃើញគ្រប់ៗគ្នា ។
ក្រោយពីបានឃើញនូវរូបភាពហ្វូងសត្វអូទ្រី កំពុងរកស៊ីចំណីនៅលើវាលស្មៅ បានធ្វើឱ្យអ្នកលេងហ្វេប៊ុកជាច្រើន សាកសួរព័ត៌មានដើម្បីចង់ទៅលេង សួនសត្វអូទ្រីសនេះជាបន្តបន្ទាប់ ៕
ដោយ ៖ សុថាត់
ប្រភពរូប ៖ ទំព័រហ្វេប៊ុក Unique Trip Cambodia