ណាត់គ្នាទៅប៉ែកឦសានម្ដង ! រីសតមួយនៅស្ទឹងត្រែងកន្លែងគេងស្អាត ធូរថ្លៃ ហើយស្អាតបំផុត
និយាយអំពីភូមិភាគប៉ែកឦសាន នៅប្រទេសកម្ពុជា ខេត្តស្ទឹងត្រែងជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តលក្ខណៈបែបធម្មជាតិ ។ ថ្ងៃនេះយើងមកស្គាល់រីសតដ៏ល្បីល្បាញមួយប្រចាំខេត្តស្ទឹងត្រែង គឺ “Mekong Bird Resort” ។
ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គក្បែរទីរួមខេត្តស្ទឹងត្រែង រីសតមួយកន្លែងនេះ ជាកន្លែងមួយដ៏អស្ចារ្យបំផុតសម្រាប់អ្នកចូលចិត្តធម្មជាតិមានដងទន្លេទឹករាក់ៗ មានព្រៃឈើលិចទឹកដ៏កម្រ ពិសេសសត្វស្លាបរាប់រយប្រភេទ និង ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ។ បើតាមម្ចាស់រីសតនេះតែម្ដងបានឱ្យដឹងថានៅទីនោះមានកន្លែងស្នាក់នៅជាប្រភេទបឹងកាឡូដាច់ៗពីគ្នាដ៏ស្រស់ស្អាតនៅប្របនឹងដងទន្លេមេគង្គ ។ ក្នុងនោះបឹងកាឡូគេងគ្នា ២ នាក់មួយតម្លៃ ៣៥ ដុល្លារ និង លក្ខណៈគ្រួសាមានគ្រែ ៣ ក្នុងមួយយប់តម្លៃ ៧០ ដុល្លារ ។
អ្វីដែលពិសេសនោះគ្រប់ផ្ទះស្នាក់នៅទាំងអស់សុទ្ធតែបែរមុខទៅទន្លេ មានវេរង់ដាធំទូលាយមានដាក់ជាគ្រែគេងមើលទេសភាពដ៏ស្រស់បំព្រង អាចកម្ម៉ង់អាហារ ភេសជ្ជៈញ៉ាំ យ៉ាងរ៉ូមេទិក ។ ម្យ៉ាងវិញទៀតចំពោះភ្ញៀវទេសចរដែលចូលចិត្តលក្ខណៈគេងតង់ ខាងរីសតក៏មានជាការរៀបចំបោះតង់ជូននៅតាមកោះដែលមានឆ្នេរខ្សាច់សក្បុសស្អាតៗក្រៃលែង ៕
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខ ៖ 066997797
ទស្សនាកម្រងរូបភាពដូចខាងក្រោម ៖
អត្ថបទ ៖ រាជ