លេងម៉ាអស់ដៃម៉ង ! ខេត្តសៀមរាបលែងពួយ ដាក់ទឹកទាំងពាងៗតាមផ្លូវ ទុកលេងចូលឆ្នាំ
ឱ្យតែខែចូលឆ្នាំគេតែងនិយាយពីខេត្តសៀមរាប តែងមានកម្មវិធីកម្សាន្តសប្បាយៗ អបអរសាទរឆ្នាំថ្មី ពិសេសនោះនៅតាមដងផ្លូវជារៀងរាល់ឆ្នាំ តែងមានអ្នកលេងជះទឹកយ៉ាងសប្បាយរីករាយ ។ តាមគណនីហ្វេសប៊ុកអ្នករស់នៅសៀមរាបម្នាក់ឈ្មោះថា Mrr Bin Love Khmer I បានបង្ហោះរូបភាពជាច្រើន ដែលឆ្នាំនេះអាជ្ញាធរខេត្តសៀមរាបបានដាក់ពាងជាច្រើននៅតាមផ្លូវ ទុកឱ្យពលរដ្ឋជួបជុំលេងកម្សាន្តទាំងអស់គ្នា កុំឲ្យពិបាករកទឹក ។
យ៉ាងណាក្ដី នេះគ្រាន់តែជាការលេងទឹកកម្សាន្តប៉ុណ្ណោះ វាពុំមែនជាល្បែងប្រជាប្រិយខ្មែរឡើយ ប៉ុន្តែរាល់ឆ្នាំមិនថាខេត្តសៀមរាប ឬ ខេត្តផ្សេងឡើយ តែងមានកម្មវិធីសង្ក្រាន្តប្រចាំខេត្តខ្លួន មានលេងល្បែង របាំ ប្រជាប្រិយខ្មែរមិនដែលខានឡើយ ៕
អត្ថបទ ៖ រាជ