គ្រាន់តែរត់ត្រឹកៗ តែផ្តល់គុណប្រយោជន៍អស្ចារ្យយ៉ាងនេះផង ! (វីដេអូ)
កាលពីសប្ដាហ៍មុន កម្មវិធី «តោះមើល» បាននាំយកនូវការបង្កើតទស្សនីយភាពមួយថ្មី ប្លែកអារម្មណ៍ ព្រោះប្រិយមិត្តនឹងយល់ដឹងពីការថែរក្សាសុខភាពឱ្យបានកាន់តែមាំមួន នោះគឺតាមរយៈការធ្វើលំហាត់ប្រាណដោយការ «រត់ត្រឹកៗ» ។
កាន់តែពិសេស ជួបជាមួយគ្រូបង្វឹកកីឡាផ្នែករត់ម្នាក់ ដែលលោកគ្រូបានចែករំលែកពីអត្ថប្រយោជន៍ជាច្រើន បានមកពីការធ្វើលំហាត់ប្រាណដោយរត់ត្រឹកៗ ។ លោកគ្រូបានមានប្រសាសន៍ថា ការរត់ជួយឱ្យស្រឡះខួរក្បាល ស្រកខ្លាញ់ ជួយឱ្យបេះដូង និង សួតដំណើរការបានល្អ ជាពិសេសថែមទាំងជួយបំបាត់ស្ត្រេសទៀតផង ។
ដោយឡែកចំពោះអ្នកដែលទើបចាប់ផ្ដើមរត់ដំបូង គួរប្រើរយៈពេលត្រឹម ៣០ នាទី ប៉ុន្ដែវាក៏អាស្រ័យទៅលើកម្លាំង និង ដង្ហើមរបស់យើង ។ ចំពោះអ្នកចង់សម្រកទម្ងន់វិញ ការធ្វើលំហាត់ប្រាណដោយរត់ ក៏មិនសូវខុសគ្នាប៉ុន្មានពីអ្នកដែលទើបចាប់ផ្ដើមរត់លើកដំបូងដែរ ប៉ុន្ដែយ៉ាងណា ចំពោះអ្នកលើសទម្ងន់ (ធាត់) ត្រូវតមអាហារដែលមានជាតិស្ករ ខ្លាញ់ច្រើន និង ជាតិប្រៃជាដើម ។
តាមរយៈវីដេអូខាងក្រោម ប្រិយមិត្តនឹងយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីអត្ថប្រយោជន៍នៃការរត់ដើម្បីសុខភាព ដែលជួយឱ្យរាងកាយកាន់តែមាំមួនជៀសឆ្ងាយពីជំងឺផ្សេងៗ តោះកុំបង្អង់យូរទស្សនាវីដេអូទាំងអស់គ្នា ៖
ដោយ៖ បេប៊ី