ក្ដៅៗ! អ្នកគាំទ្របាល់ទាត់នៅថៃ តវ៉ាចង់ឱ្យឥណ្ឌូនេស៊ីដាក់ទោសកីឡាករខ្លួនដូចថៃបានធ្វើ
កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ សមាគមកីឡាបាល់ទាត់ថៃ បានសម្រេចធ្វើការដាក់ទោសគ្រូបង្វឹក ក្រុមអ្នកគ្រប់គ្រង អ្នកចាំទី និងកីឡាករបម្រុង ចំនួន ៥ នាក់ដែលចូលរួមក្នុងការប្រតាយប្រតប់អំឡុងពេលប្រកួតដណ្ដើមមេដាយមាសជាមួយឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២។
ក្នុងនោះ គ្រូបង្វឹក និងក្រុមអ្នកគ្រប់គ្រង ត្រូវពិន័យព្យួរការងារ ១ ឆ្នាំ ចំណែកឯអ្នកចាំទី និងកីឡាករបម្រុងដែលពាក់ស្លាកលេខ ១៨ ត្រូវព្យួរការងារចំនួន ៦ ខែ។
យ៉ាងណាមិញ ក្រោយសមាគមបាល់ទាត់ថៃធ្វើការពិន័យក្រុមការងារ និងកីឡាករខ្លួនរួចរាល់ អ្នកគាំទ្របាល់ទាត់ថៃហាក់នៅមិនទាន់ពេញចិត្តនៅឡើយ ដោយយោងតាមសារព័ត៌មាន Thairath បានបញ្ជាក់ថា មានអ្នកគាំទ្រថៃជាច្រើនបានធ្វើការទាមទារតវ៉ាឱ្យ PSSI (Indonesian Football Association) ក៏ត្រូវធ្វើការពិន័យចំពោះកីឡាករ និងក្រុមការងារដែលចូលរួមក្នុងប្រតាយប្រតប់គ្នាដូចគ្នា ដើម្បីមានភាពយុត្តិធម៌៕