ដាច់ឆ្នាំ ដាច់ចិត្ត! Vincent Wong និង Mandy Wong ប្រកាសដើរចេញពីក្រុមហ៊ុន TVB
ថ្មីៗនេះ អ្នកគាំទ្រតារាហុងកុងជាច្រើន បាននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាល្បីប្រចាំទូរទស្សន៍ TVB ចំនួន ២ រូប គឺតារាប្រុស Vincent Wong និង តារាស្រី Mandy Wong បានចេញមកប្រកាសថា ពួកគេទាំងពីរ បានចាកចេញពីទ្រនំចាស់មួយនេះហើយ។
កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងស្រី Mandy Wong បានធ្វើការប្រកាសលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងថា នាងបានសម្រេចចិត្តចេញពីទូរទស្សន៍ TVB ហើយ ក្រោយបម្រើការងារក្នុងទ្រនំមួយនេះ អស់រយៈពេល ១៥ ឆ្នាំ។
រំលងបានប៉ុន្មានថ្ងៃ ពោលគឺកាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុសហុងកុងដ៏ល្បី Vincent Wong បានប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ អំឡុងពេលលោកចូលរួមពិធីសែនព្រេនសម្រាប់រឿងថ្មីរបស់ TVB ដែលមានចំណងជើងថា «Darkside of The Moon»។ ក្នុងកិច្ចសម្ភាសនាកម្មវិធីសែនព្រេននោះ តារាប្រុសវ័យ ៤០ ឆ្នាំរូបនេះ បាននិយាយថា លោកគឺមិនបន្តកុងត្រាថ្មីជាមួយក្រុមហ៊ុន TVB នោះឡើយ៕