ពុ-ទ្ធោអើយម្តាយណាមិនឈឺចិត្ត! ឃើញម្រាមដៃកូនធ្លាក់ដល់ដីហើយ តែពេទ្យអត់សូវខ្វល់ខ្នះខ្នែងមើល បែរជាឮពេទ្យថាម្រាមដៃដាច់នឹងដុះឡើងវិញ
កាលពីថ្មីៗកន្លងទៅនេះ មានករណីទារកអាយុទើប ១១ ខែម្នាក់ ត្រូវបានពេទ្យស្រីឯកជនមួយរូបនៅមន្ទីរសម្រាកព្យាបាលកុមារពេជ្រឧត្តុង្គ ខេត្តកណ្ដាល បានដោះសេរ៉ូមកាត់ដោយទាំងម្រាមដៃដាច់ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីអាណិតអាសូរដល់ទារកនោះជាទីបំផុត។
តាមរយៈគណនីរបស់ស្ត្រីដែលត្រូវជាម្ដាយទារក មានឈ្មោះ Sopilikol Seng បានបង្ហោះនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ ឱ្យបានដឹងថា ខ្លួនបានឃើញជាក់ស្តែងដែលអ្នកគ្រូពេទ្យស្រីគ្មានវិជ្ជាជីវៈម្នាក់បានយកកន្រៃ្ត (មិនមែនកន្ត្រៃពេទ្យទេ) កាត់ចំម្រាមដៃកូនរបស់ខ្លួន (ដោះសេរ៉ូម ហើយកាត់ចំកូនដៃរបស់កូនខ្លួន) ខណៈក្រោយពីមានហេតុការណ៍នេះកើតឡើង ក្រុមគ្រូពេទ្យខាងលើបានប្រាប់ម្ដាយទារករងគ្រោះថាដៃដាច់នោះនឹងដុះឡើងវិញ។
នេះជាសំណេររបស់ម្ដាយទារក ៖ «ទិដ្ឋភាពផ្ទាល់ភ្នែក សំឡេងកូនរបស់ខ្ញុំយំដោយការឈឺចាប់ បាញ់ឈាមពេញហ្នឹង ខ្ញុំជាម្តាយយំស្ទើរតែគាំងបេះដូង ឃើញដៃកូនដាច់ចុះមកដល់ក្រោម ឃើញនឹងភ្នែក នេះបានដក់ជាប់ខួរក្បាលរបស់ខ្ញុំរាល់យប់! មន្ទីរសម្រាកព្យាបាល កុមារពេជ្រឧត្តុង្គ ផ្លូវ ៥១ និង អ្នកគ្រូពេទ្យដែលបង្កឱ្យកូនខ្ញុំដាច់ដៃកូន មិនបានសួរនាំសូម្បីមួយម៉ាត់ ឈរមើលធ្វើមិនដឹងទាល់តែស្រែកទើបមក និង មិនបានលាងរបួសត្រឹមត្រូវ មិនបានយកឡានសង្គ្រោះដើម្បីដឹកកូនខ្ញុំមកសង្គ្រោះបន្ទាន់នោះទេ អ្វីដែលខ្ញុំបានពីក្រុមគ្រូពេទ្យនោះគឺថាដៃដាច់នោះនឹងដុះឡើងវិញ តែផ្ទុយទៅវិញដៃដែលដាច់នោះ គឺក្រុមគ្រូពេទ្យជំនាញនៅពេទ្យគន្ធបុប្ផាថាមិនដុះទេ ព្រោះដាច់ដល់គល់ក្រចកហើយ»។
យ៉ាងណាមិញ ចំពោះរឿងនេះស្ត្រីជាម្ដាយបានស្នើទៅកាន់ក្រសួងស្ថាប័នពាក់ពន្ធ័ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមរកយុត្តិធម៌ឱ្យកូនស្រីរបស់គាត់ផង ពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និង អង្គការសិទ្ធិកុមារ ព្រមទាំង ស្ថាប័នជំនាញផ្សេងៗជាដើម៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖