MSI Limited-Edition Stealth 16 Mercedes-AMG Motorsport ត្រូវបាននាំចូលមកដល់ប្រទេសកម្ពុជាហើយ
MSI Limited-Edition Stealth 16 Mercedes-AMG Motorsport ត្រូវបាននាំចូលមកដល់ប្រទេសកម្ពុជាហើយ [DATE, Cambodia] ក្រុមហ៊ុន MSI ដែលជាម៉ាកកុំព្យូទ័រយួរដៃឈានមុខគេលើពិភពលោក បានបង្ហាញនូវកុំព្យូទ័រយួរដៃដែលមានកំណត់ចុងក្រោយបំផុតរបស់ខ្លួនគឺ Stealth 16 Mercedes-AMG Motorsport ។ នៅពេលនេះ ក្រុមហ៊ុនផលិតកុំព្យូទ័ររបស់តៃវ៉ាន់នេះ បាននាំយកនូវកុំព្យូទ័រនេះ មកកាន់ទីផ្សារប្រទេសកម្ពុជាយើងដែរហើយ។
នៅក្នុងនាមជា limited edition នេះ កុំព្យូទ័រ MSI Stealth 16 Mercedes-AMG Motorsport Edition ថ្មីនេះ គឺមានការប្រើប្រាស់នូវតួ ដែលផលិតចេញពីលោហៈធាតុ magnesium-aluminum alloy ។ សម្រាប់ lid នៅលើកុំព្យូទ័រនេះ ក៏មានម៉ាកយីហោឡូហ្គោរបស់ក្រុមហ៊ុន MSI និង Mercedes-AMG។ កុំព្យូទ័រនេះ ក៏មានភ្ចាប់មកជាមួយនឹង accessories ផ្តាច់មុខជាច្រើនដែលមានដូចជា special edition mouse, mouse pad, 2x cable ties, USB drive, accessories pouch និង 2x postcards ។
កុំព្យូទ័រ MSI Stealth 16 Mercedes-AMG Motorsport Edition នេះ ក៏មានអេក្រង់ទំហំ 16-អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ 4K resolution និង 60Hz refresh rate ។ កុំព្យូទ័រនេះ ក៏មាន RGB SteelSeries keyboardនិង six-setup speaker ដែលមានកម្លាំង 4W sound output ផងដែរ។ វាក៏មាន FHD IR webcam ជាមួយនឹង physical privacy shutter, fingerprint scanner និង MUX Switch ថែមទៀតផង។
ក្រៅពីនេះ MSI Stealth 16 Mercedes-AMG Motorsport Edition នេះ គឺមានការបំពាក់នូវបន្ទះឈីប 13th-Generation Intel Core i9 Processor និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 40 Series ហើយក៏មានប្រព័ន្ធបំភាយកំដៅ Thermal Management System ថែមទៀត។ កុំព្យូទ័រនេះ បំពាក់នូវ 99.9Wh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 240W Fast Charging ថែមទៀតផង។ បន្ថែមពីនេះ ម៉ាស៊ីននេះ ក៏មាន connectivity ជាច្រើនដូចជា Wi-Fi 6E, Bluetooth 5.3, Thunderbolt 4, HDMI port និង Ethernet port ជាដើម។ MSI Stealth 16 Mercedes-AMG Motorsport Edition នេះ មានពណ៌ Selenite Grey ដ៏ស្រស់ស្អាតបំផុត ហើយនឹងមានតម្លៃ $2699 ដុល្លារ សម្រាប់ទីផ្សារកម្ពជា ៕
For high-res images, please visit: https://msi.gm/S489AB73
MSI Facebook: https://www.facebook.com/MSIGamingCambodia
Subscribe to MSI RSS Feeds via https://www.msi.com/rss for real-time news and more product info.