Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ក្រុមហ៊ុនផលិតហ្គេម Moonton ចាប់ដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដល់ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម 2023 បង្កើតសិក្ខាសាលាជជែកគ្នាពីប្រធានបទកីឡាអេឡិចត្រូនិច
បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតហ្គេម Moonton ចាប់ដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដល់ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម 2023 បង្កើតសិក្ខាសាលាជជែកគ្នាពីប្រធានបទកីឡាអេឡិចត្រូនិច

អត្ថបទដោយ​៖ ក្រុមហ៊ុន ឧសភា ៣១, ២០២៣

ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យទី ២៧ ឧសភា ក្រុមហ៊ុនផលិត និង ចែកចាយហ្គេម អន្តរជាតិ MOONTON តាមរយៈកម្មវិធី ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ដែលមានឈ្មោះថា MOONTON CARES បានចាប់ដៃគូជាមួយក្រសួងអប់រំ យុវជន និង កីឡា រៀបចំសិក្ខាសាលា ជជែកគ្នាពីប្រធានបទទាក់ទងកីឡាអេឡិចត្រូនិច Esports «អាជីពក្នុងកីឡាអេឡិចត្រូនិចសម្រាប់គ្រប់គ្នា» (Esports As A Career For All) ដែលសិក្ខាសាលានេះបានរៀបចំដោយក្រុមហ៊ុនផ្សព្វផ្សាយ ធីមធូ (TEAM2) នៅរោងភាពយន្ត លេជេនព្រីមៀម អូឡាំព្យា។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ដល់សិស្សនិស្សិតជាង ១០០ នាក់ ក្នុងការចែករំលែកពីរបៀបដែលបុគ្គលដែលមានសមត្ថភាពខុសៗគ្នា អាចចាប់យកឱកាស និង ទទួលបានការងារនៅក្នុងវិស័យ Esports។

សិក្ខាសិលានេះ មានវារគ្មិនចូលរួមចែករំលែកបទពិសោធ ទស្សនវិស័យរបស់ខ្លួនក្នុងវិស័យ Esports និង ភ្ញៀវកិត្តិយស រួមជាមួយសិស្សនិស្សិតចូលរួមជាច្រើននាក់ដូចជា ៖
– លោក Ray ដែលជាតំណាង Moonton Cares
– លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និង កីឡា
– លោក LEE XIN ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមជើងឯក MPL KH 2 សម័យកាលនិងក៏ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ PARA Esports កម្ពុជាក្នុងវិញ្ញាសា Mobile Legends: Bang Bang
– លោក ខេង សុភ័ណ្ឌ ដែលជាអត្តពលិកក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ ASEAN PARA GAMES 2023 វិញ្ញាសា Mobile Legends: Bang Bang
– លោក ម៉ាន់ ហុងលី ដែលជា Project Manager មកពី Next Level Entertainment ក៏ជាផ្នែកមួយនៃអ្នករៀបចំ ASEAN PARA GAMES
– លោកស្រី ហាក់ សំបូរ នាយកប្រតិបត្តិក្រុមហ៊ុន TEAM2 និង NEXT LEVEL ENTERTAINMENT និង ជាក្រុមគណកម្មការនៃការរៀបចំព្រឹត្តិការណ៍ ASEAN PARA GAMES 2023
– រួមជាមួយសិស្សនិស្សិតជាង ១០០ នាក់ ដែលមកពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ

ក្រៅពីការរៀបចំសិក្ខាសាលានេះ ក្រុមហ៊ុន Moonton ក៏បានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមផងដែរ ដោយការអញ្ជើញសិស្សនិស្សិតដែលបានចូលរួមក្នុងសិក្ខាសាលា ទៅចូលរួមការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម ប្រភេទកីឡាអេឡិចត្រូនិច វិញ្ញាសា Mobile Legends: Bang Bang ដែលនឹងប្រព្រឹត្តធ្វើឡើងថ្ងៃទី ៤ និង ៥ មិថុនា និង ចូលរួមការប្រកួត Mobile Legends: Bang Bang ពានរង្វាន់អាស៊ីអាគ្នេយ៍ (MSC) 2023 ដែលធ្វើឡើងក្នុងពាក់កណ្ដាលខែមិថុនានេះផងដែរ។ សិស្សនិស្សិតទាំងអស់នឹងដើរទស្សនកិច្ច បានឃើញពីការរៀបចំផ្សេងៗពីក្រោយឆាកប្រកួត, បន្ទប់រៀបចំផលិតកម្ម និង បន្ទប់របស់កីឡាករ ដើម្បីឱ្យពួកគាត់បានឃើញនូវការរៀបចំ កម្មវិធីប្រកួតកីឡាអេឡិចត្រូនិចធំផ្លូវការ។

ក្រៅពីនេះ MOONTON Cares ក៏នឹងអញ្ជើញកីឡាករ Esports Para Games តំណាងប្រទេសកម្ពុជា ឱ្យចូលរួមកម្មវិធី MSC Gala របស់ខ្លួនដែលបានគ្រោងទុកនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ នេះផងដែរដើម្បីពង្រឹងចំណងមិត្តភាពជាមួយគ្នា ដែលកម្មវិធីនឹងរួមមានសកម្មភាពសប្បាយៗ និង ផ្លាស់ប្ដូរស្លាកសញ្ញាក្រុម និង អាវ។

អំពី MOONTON CARES

MOONTON CARES បានបង្កើតឡើងក្នុងឆ្នាំ ២០២២ ក្នុងគោលបំណង គាំទ្រដល់សហគមន៍ និង បង្កើតនូវអនាគតដែលមានស្ថេរភាពសម្រាប់គ្រប់គ្នា ដោយនាំមកនូវភាពវិជ្ជមាន, មនុស្សធម៌ និង ការផ្លាស់ប្តូរបរិស្ថាន កម្មវិធីនេះបានជួយដល់គ្រោះមហន្តរាយ និង ផ្ដល់ជំនួយ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងប្រទេសផ្សេងៗគ្នាកន្លងមកជាច្រើន។

អំពី MOONTON GAMES

បង្កើតឡើងក្នុងឆ្នាំ 2014 MOONTON គឺជាក្រុមហ៊ុនផលិតហ្គេម អន្តរជាតិធំមួយ ជាមួយនឹងបុគ្គលិកជាង ១៥០០ នាក់ នៅទូទាំងពិភពលោក ក្រុមហ៊ុននេះដំណើរការការិយាល័យនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន អាមេរិកឡាទីន ហុងកុង និង ចិនដីគោក។ MOONTON បានដំណើរការដោយជោគជ័យនូវហ្គេមទូរស័ព្ទល្បីៗជាច្រើននៅទូទាំងពិភពលោក និង បានកសាងទំនាក់ទំនងរយៈពេលវែងជាមួយរដ្ឋាភិបាល និង ស្ថាប័នកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសជាង 30 ជុំវិញពិភពលោក។ Mobile Legends: Bang Bang គឺជាហ្គេមដែលល្បីបំផុតមួយរបស់ MOONTON នឹងជាហ្គេមបែប MOBA នាំមុខមួយក្នុងពិភពលោក៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់