តម្លៃបែបនេះ OPPO Reno8 Series មិនផ្ទុះ មិនកក្រើកម៉េចបាន? ចាំអង្កាល់! តោះប្រញាប់នាំគ្នាកក់ទុកលឿនៗទៅ…
ពិតជាកក្រើក និង ភ្ញាក់ផ្អើលក្រោយស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series ប្រកាសចេញ 3 ម៉ូដែលក្នុងពេលតែមួយគឺ Reno8 $359 | Reno8 Z 5G $429 | Reno8 5G $569។ អ្វីដែលកាន់តែពិសេសគឺនៅលើ OPPO Reno8 Series សុទ្ធតែបានបំពាក់នូវលក្ខណៈពិសេស និង បច្ចេកវិទ្យាទំនើបជំនាន់ថ្មីបំផុត ដែលមិនធ្វើឲ្យអតិថិជនខកចិត្តចំពោះស្មាតហ្វូនមួយនេះឡើយ។
បើតាមដឹងពីម្ចាស់ហាងលក់ទូរស័ព្ទថា បន្ទាប់ពី OPPO បើកឲ្យកក់ទុកភ្លាមក្នុងរយៈពេល 2-3 ថ្ងៃនេះមក ពិតជាមានអតិថិជនច្រើនខ្លាំងមែនទែនបានអញ្ជើញមកកក់ទុក ដែលនេះអាចនិយាយបានថា OPPO Reno8 Series នឹងបំបែកកំណត់ត្រាលក់ដាច់បំផុតដូចរៀមច្បង OPPO Reno7 Series អ៊ីចឹងមើលទៅ។
ចុះសម្រាប់អ្នកវិញ… តើអ្នកបានធ្វើការកក់ OPPO Reno8 Series ហើយឬនៅ? ជាមួយគ្នានេះឃើញក្នុងផេគ OPPO មានហ្គេមលេងដើម្បីឈ្នះកាសឥតខ្សែស៊េរីថ្មី OPPOEncoBuds2 ចំនួន 3 រង្វាន់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 26 ខែសីហា ឆ្នាំ 2022 ដោយគ្រាន់តែបង្ហោះរូបអ្នកជាមួយប័ណ្ណកក់ទុក OPPO Reno8 Series លើគណីហ្វេសប៊ុកផ្ទាល់ខ្លួន រួចអនុវត្តតាមលក្ខខណ្ឌនេះ Like និង Share ការផុសនេះជាសាធារណៈ រួចបង្ហោះរូបអ្នកដោយកាន់ប័ណ្ណកក់ទុក OPPO Reno8 Series លើហ្វេសប៊ុកផ្ទាល់ខ្លួនជាសាធារណៈ រួច Screenshot យកមក Comment នៅខាងក្រោម Poster មួយនេះ ឬគ្រាន់ចុចចូល Link នេះ ៖ https://bit.ly/3ChrCud
ឥឡូវសូមលើកចំណុចដែល Reno8 | Reno8 Z 5G | Reno8 5G មានភាពដូចគ្នា និង ស្រដៀងគ្នានោះគឺស្ទីលរចនាពណ៌មាសប្រណីត ជាជម្រើសពណ៌ថ្មីដ៏ទាក់ទាញប្រៀបដូចវេទមន្តនៃភាពស្រស់ស្អាតក្នុងដៃអ្នក។ ចំណែករូបរាងស្តើងស្រាល គែមជ្រុងដ៏ស្រស់ស្អាត ទាន់សម័យ និង ពេញនិយមបំផុតជាមួយរចនាបថ OPPO Glow ជំនាន់ថ្មីដែលធ្វើឡើងពីកញ្ចក់ស្ងួត។ បន្ថែមពីនេះ ក្រោមផ្ទៃកញ្ចក់កាមេរ៉ាបានរចនាជាមួយកងបំភ្លឺដំណឹង និង ភ្លើងដំណឹងបែបពន្លឺដង្ហើម មើលទៅស្រស់ស្អាត លេចធ្លោពីគ្រប់ជ្រុងប្រកបដោយភាពច្នៃប្រឌិតប្លែកពីគេ។ រឹតតែពិសេស Reno8 Series ទាំង 3 ម៉ូដែលបាននាំយក «អ្នកជំនាញ Portrait» ដើម្បីបង្កើនភាពស្រស់ស្អាតរបស់លោកអ្នកគ្រប់ពេលវេលា។
ហើយខាងក្រោមនេះគឺជាភាពខុសគ្នានិងលក្ខណៈពិសេសផ្សេងៗដែលមាននៅលើ OPPO Reno8 | Reno8 Z 5G | Reno8 5G
• Reno8 បំពាក់បន្ទះឈីប Snapdragon 680_6nm ជម្រុញឲ្យល្បឿនដំណើរការរលូន និង អាចលេងហ្គេមធំៗ គួបជាមួយ RAM 13GB (RAM ក្នុងម៉ាស៊ីន 8GB+មុខងារបន្ថែម RAM រហូតដល់ 5GB សរុប RAM 13GB) + ROM 256GB នេះអស់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។ ហើយវាក៏បំពាក់នូវអេក្រង់ទម្លុះ 90HZ ជាមួយពណ៌ដិតស្រស់ ផ្តល់នូវបទពិសោធទស្សនាភាពយន្ត លេងហ្គេមកាន់តែអស្ចារ្យ។ ចំណែកថាមពលថ្មទំហំ 4500mAh អាចប្រើប្រាស់មួយថ្ងៃពេញដោយមិនបារម្ភ រឹតតែពិសេសជាមួយបច្ចេកវិទ្យាសាកថ្ម 33W SuperVOOC សាក 5 នាទីអូសលេងបាន 2 ម៉ោង។ អ្វីដែលទាក់ទាញគឺវាបានបំពាក់នូវសេនស័រស៊ែលហ្វី SONY កម្រិតកំពូល IMX709 ដែលអាចឲ្យអ្នកផ្តិតយករូបស៊ែលហ្វីស្អាតៗជាមួយកម្រិតពន្លឺកាន់តែច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹត ឬ កុងពន្លឺក៏ដោយ។ មិនតែប៉ុណ្ណោះក៏មកជាមួយមុខងារថតរូប Portrait Mode 2.0, Bokeh Flare Portrait, Selfie HDR, Portrait Retouching ព្រមទាំងមុខងារពិសេសផ្សេងទៀត Microscope, ថតរូបរហ័ស, ថតរូបកម្រិត 108MP។
• Reno8 Z 5G បំពាក់បន្ទះឈីប 5G Snapdragon_6nm ជាមួយអ៊ីនធើណែត 5G ល្បឿនលឿនរួចជាស្រេច រួមជាមួយអានុភាព RAM សរុប 13GB RAM កាន់តែធំឆ្លាស់កម្មវិធីកាន់តែរលូន។ ចំណែកថាមពលថ្មគឺដូចទៅនឹង Reno8 ដែរគឺមានទំហំ 4500mAh + 33W SuperVOOC អាចបំពេញការងារ និង ប្រើប្រាស់បណ្តាញសង្គមពេញមួយថ្ងៃ ហើយសាកពេញ 100% ក្នុងពេលត្រឹមតែ 60 នាទីតែប៉ុណ្ណោះ។ បន្ថែមពីនេះវាបង្កប់នូវកាមេរ៉ា AI Portrait 64MP ជាមួយមុខងារថតរូបថតវីដេអូជាច្រើនដូចជា Portrait Mode 2.0, Bokeh Flare Portrait, Selfie HDR, AI-Color Portrait, Dual View Video។
• Reno8 5G បំពាក់បន្ទះឈីបកំពូល Dimensity 1300 | 5G ជាមួយ RAM សរុប 13GB (8GB+5GB) មិនរអាក់រអួលពេលដំណើរការកម្មវិធីច្រើន + ROM 256GB ប្រើដោយមិនបារម្ភថាខ្វះទំហំផ្ទុក។ រីឯបច្ចេកវិទ្យាសាកថ្មកំពូល 80W SuperVOOC សាកថ្មដោយសម្ពាធទាប លឿនគ្រប់ស្ថានភាព វដ្តជីវិតនៃការសាកថ្មខ្ពស់បំផុត 1600ជុំ ហើយសុខភាពថ្មល្អជាងទូរស័ព្ទដទៃ 2 ដងឯណ្ណោះ។ អ្វីដែលរឹតតែពិសេសគឺកាមេរ៉ាសេនស័រកំពូល 2 គ្រាប់ពី SONY លើកាមេរ៉ាមុខ IMX709 និង កាមេរ៉ាក្រោយ IMX766 ដែលផ្តល់ឲ្យការថតរូបពេលយប់កាន់តែច្បាស់ និង កាន់តែអស្ចារ្យ។ បន្ថែមពីនេះវាក៏មានមុខងារពិសេសជាច្រើនដូចជា ថតពេលយប់ច្បាស់និងរហ័ស, Bokeh Flare Portrait, Portrait Mode 2.0, AI Highlight Video ។
. Reno8 Price & gift information.
ចាំអីទៀត? តោះ…ទៅកក់ទុក (Pre-order) នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដើម្បីទទួលបានកញ្ចប់ប្រូម៉ូសិនដ៏ពិសេសរួមមាន ៖
• OPPO Reno8 5G តម្លៃ $569 អាចកក់ទុកចាប់ពីថ្ងៃនេះដល់ថ្ងៃទី 31 ខែសីហា 2022 ថែមកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហា (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ។
• OPPO Reno8 Z 5G តម្លៃ $429 អាចកក់ទុកចាប់ពីថ្ងៃនេះដល់ថ្ងៃទី 26 ខែសីហា 2022 ថែមកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហា (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
• OPPO Reno8 តម្លៃ $359 អាចកក់ទុកចាប់ពីថ្ងៃនេះដល់ថ្ងៃទី 26 ខែសីហា 2022 ថែមកញ្ចប់កាដូតម្លៃ $102 មមាន៖ កង្ហា (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ៕