ដូចគ្នាតែខុសគ្នា! realme ជាក្រុមហ៊ុនស្មាតហ្វូន តែផ្តោតលើការរចនាទាន់សម័យ-សម្រស់ពិតនៃការរចនាបែបរលកប្រដេញ Ripple Holographic Design
ការរចនាគឺសំខាន់ណាស់ ព្រោះវាជាអ្វីដែលទាក់ភ្នែក ហើយទទួលបានការចាប់អារម្មណ៍ដំបូងគេ ហើយរូបរាងខាងក្រៅនេះ អាចធ្វើឲ្យអ្នកលង់ភ្លាមៗតែម្តង។ ដូច្នេះទើបក្រុមហ៊ុនស្មាតហ្វូនមួយចំនួនព្យាយាមរុករក អភិវឌ្ឍនូវគំនិតច្នៃប្រឌិតថ្មី ទៅលើរូបរាងនៃស្មាតហ្វូន។ វាមិនត្រឹមតែមានសមត្ថភាពខ្លាំងនោះ តែត្រូវមានការចនាស្រស់ស្អាតផងដែរ។ ក្នុងនោះយើង សំគាល់ឃើញក្រុមហ៊ុនស្មាតហ្វូនមួយដែលផ្តោតសំខាន់លើសមត្ថភាព ក៏ដូចជាការរចនាផងដែរ នោះគឺ realme។ កាលពីឆ្នាំមុន realme បានបញ្ចេញ realme 8 ស៊េរី ក្រោមគោលគំនិត «Fashion x realme» ដែលយកលំនាំពណ៌ Cyberpunk ឆ្លុះបញ្ចាំងពីអនាគតបែបបច្ចេកវិទ្យាទំនើប។
ឆ្នាំនេះ realme រឹតតែខ្លាំងថែមទៀត ដោយបញ្ចេញ realme 9 ស៊េរី ជាមួយការរចនាថ្មី គឺការរចនាបែបរលកខ្សាច់ 3D ប្រដេញពណ៌ (Ripple Holographic design)។ ពេលពន្លឺចាំងប៉ះ ខ្នងខាងក្រោយ realme 9 ការរចនាបែបរលកខ្សាច់ 3D បញ្ចេញស្រមោលនៃពណ៌ផ្សេងគ្នា បង្កើតបានជារលកថេរមានទម្រង់ជា 3D។ ការរចនានេះ គឺជាលើកដំបូងហើយ ដែលមានបំពាក់លើស្មាតហ្វូន ធន់មធ្យមបែបនេះ មើលទៅស្អាតប្លែកទាក់ភ្នែកតែម្តង។ ក្រុមហ៊ុនស្មាតហ្វូន realme នេះមានការផ្តោតទៅលើ ការរចនាថ្មីប្លែកនៅលើ Number Series ដែលផ្តល់នូវគុណតម្លៃនៃភាពច្នៃប្រឌិត ចំពោះការអភិវឌ្ឍន៍អ្វីដែលថ្មី សម្រាប់អតិថិជនរបស់ពួកគេ។
អ្វីដែលគេឲ្យចាប់អារម្មណ៍ realme បានជ្រើសរើស Influencer ចំនួន៣ រូបក៏ដូចជា អ្នកដែលមានចំណូលចិត្តផ្នែក Fashion កំពុងលេចធ្លោក្នុងប្រទេសកម្ពុជា ដូចជា ៖ កញ្ញា Sarita Reth, លោក Heng Visal និង កញ្ញា Harada Miki មកថតរូបបែបច្នៃប្រឌិតក្នុងស្ទីលថ្មីបែប ធ្វើឲ្យស្មាតហ្វូន realme 9 នេះរំលេចចេញនូវរលកប្រដេញគ្នាយ៉ាងស្រស់ស្អាត អ្វីដែលជាសម្រស់ពិត។
មានមតិជាច្រើនលើកសរសើរមិនដាច់ពីមាត់ ពេលឃើញ និង លើកចាប់កាន់ស្មាតហ្វូន realme 9 ជាលើកដំបូង។ ពួកគេគិតថា ការរចនារូបរាងបែបនេះ មើលទៅមានអារម្មណ៍អស្ចារ្យ ដោយការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និង ភាពទាន់សម័យច្នៃប្រឌិតថ្មី។
ការរចនាពណ៌ថ្មីខាងលើនេះ ជាការរចនា Holographic Ripple ឈានមុខគេក្នុងឧស្សាហកម្មមួយនេះ។ វាយនភាពរបស់ realme 9 ត្រូវបានបំផុសគំនិតដោយពន្លឺពីវាលខ្សាច់។ នៅពេលដែលពន្លឺព្រះអាទិត្យចាំងលើគម្របខាងក្រោយ ពណ៌នឹងផ្លាស់ប្តូរ។ ពន្លឺ និង ស្រមោលប្តូរនៅលើដៃរបស់អ្នកដូចជារំញ័រ។
រំឭកផងដែថា ក្រុមហ៊ុនស្មាតហ្វូន realme មិនត្រឹមតែជា ក្រុមហ៊ុននាំមុខ ផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ លើសពីនេះទៀតក្រុមហ៊ុនយកចិត្តទុកដាក់បំផុត ទៅលើការរចនារូបរាងស្មាតហ្វូន ខ្លាំងបំផុត ហើយយើងនឹងរំពឹងអ្វីៗដែលថ្មីពី realme បន្ថែមទៀត៕