ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក
ការជួបជុំជាលក្ខណៈគ្រួសារដ៏មានសុភមង្គល គឺតម្រូវឱ្យមានការយកចិត្តទុកដាក់ជាច្រើនចំណុច ដែលយើងគ្រប់រូបត្រូវរៀបចំ។ យើងគឺមិនចង់ឱ្យឪពុកម្តាយរបស់យើងមានអារម្មណ៍ថា យើងកំពុងមានពេលវេលាមិនល្អពេលជួបជុំទេ។ ប្រសិនបើយើងអាចធ្វើដំណើរកម្សាន្តជុំគ្នាជាមួយរថយន្តដែលយើងបានទិញក្នុងថ្ងៃទិវាបុណ្យលោកឪពុក ហើយបើកបរជូនក្រុមសម្រាប់គ្រួសារ ឬ មិត្តភក្តិរបស់យើង នោះ វាពិតជាថ្ងៃដ៏អស្ចារ្យសម្រាប់យើងណាស់។ វាប្រហែលជាកាន់តែរីករាយនៅពេលដែលមានការធ្វើដំណើររួមគ្នានៅពេលជួបជុំគ្នាថ្ងៃពិសេស។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជាគ្រួសារដែលមានសមាជិកច្រើនហើយចង់ធ្វើដំណើររួមគ្នាក្នុងពេលតែមួយ នោះវាពិតជាពិបាកណាស់ប្រសិនបើអ្នកមានរថយន្តតូច។ ប្រសិនបើអ្នកធ្វើដំណើរជាមួយរថយន្តពីរដាច់ដោយឡែកពីគ្នា អ្នកនឹងមានអារម្មណ៍ថាស្ទើរតែគ្មានភាពរីករាយ។ ដូច្នេះហើយ នៅពេលដែលទិញរថយន្ត យើងតែងតែត្រូវបានផ្តល់អាទិភាពឱ្យរថយន្តប្រភេទ MPV ដែលអាចបំពេញតម្រូវការរបស់យើងបានយ៉ាងល្អឥតខ្ចោះសម្រាប់សមាជិកច្រើន។
ជាពិសេស ថ្ងៃទិវាបុណ្យលោកឪពុកនាពេលខាងមុខនេះ ហើយមានមនុស្សជាច្រើនកំពុងស្វែងរកកាដូពិសេសសម្រាប់ឪពុកម្តាយរបស់ពួកគេ ដូច្នេះប្រហែលជារថយន្ត MPV នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់ជាអំណោយរបស់គេ ព្រោះពួកគេអាចបង្កើតការធ្វើដំណើររួមគ្នាជាមួយក្រុមគ្រួសារយ៉ាងពេញចិត្ត។
ក្នុងការបង្ហាញពីវត្តមានរបស់រថយន្ត Maxus G50 ដែលជារថយន្តប្រភេទ MPV ដោយមានការរចនានូវរូបរាងបែបស៊ីវិល័យ ជាមួយនឹងតម្លៃសមរម្យចាប់ផ្តើមពី 35 990 ដុល្លារប៉ុណ្ណោះ និង ភ្ជាប់មកជាមួយការរចនាដ៏ពិសេសជាច្រើនពីផ្នែកខាងក្រៅ និង ខាងក្នុងរបស់វា។ ទោះជាយ៉ាងណាក៏ដោយ ម៉ូដែលនេះកំពុងមានកំណត់ត្រាល្អសម្រាប់ពេលនេះនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការលក់ចេញជាង 20 គ្រឿង បើគិតត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ។ ទោះបីជួបនឹងវិបត្តិកង្វះខាតនៃការផលិតរថយន្តក៏ដោយ ក៏អតិថិជនជាច្រើនត្រូវបានទាក់ទាញដោយរថយន្ត Maxus ដែលបច្ចុប្បន្នមានក្នុងស្តុកស្រាប់ដែលអាចបង្ហាញបានថាការស្ទុះងើបឡើងនៃរថយន្តប្រភេទ MPV នេះ។
រថយន្ត Maxus G50 បានដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ 4 ស៊ីឡាំង បន្ថែមដោយម៉ាស៊ីនតួបូដែលបង្កើតកម្លាំងបាន 167hp និង កម្លាំងរមួល 250 Nm ហើយភ្ជាប់មកជាមួយប្រអប់លេខដៃ និង លេខអូតូ។ នេះគឺជាចំណុចពិសេសនៃការសន្សំសំចៃដ៏ល្អលើប្រព័ន្ធប្រេងឥន្ធនៈ និង ថ្លៃបង់ពន្ធផ្លូវ ដោយសារ Maxus G50 បំពាក់ដោយម៉ាស៊ីនចណុះតូច ហើយថែមជាមួយនឹងតួបូ ដើម្បីផ្តល់ឱ្យអ្នកនូវការបង្កើនល្បឿនបានខ្លាំងល្អ។
ចំណុចពិសេសដែលធ្វើឱ្យអ្នកទិញទទួលបានពីរថយន្ត Maxus G50 គឺទំហំដ៏ធំទូលាយរបស់វា ដោយមានប្រវែង 4.825 ម៉ែត្រ ដែលស្ទើរតែធំជាង Toyota Innova និង តូចជាង Alphard បន្តិចបើគិតពីប្រវែងបណ្តោយ។ Maxus G50 មានទទឹង 1.825 ម៉ែត្រ និង កម្ពស់ 1.8 ម៉ែត្រ។ Maxus G50 បានភ្ជាប់មកជាមួយកៅអីបីជួរ ដែលមានន័យថាវាជារថយន្តប្រភេទ MPV ៨ កៅអី។ ប្រសិនបើអ្នក មើលឱ្យកាន់តែជិតអ្នកនឹងដឹងថា Maxus G50 អាចសម្រេចបាននូវចំណុចធំទូលាយដោយបង្កើតនូវកន្លែងគ្រប់គ្រាន់សម្រាប់មនុស្សធំ ៨ នាក់ ធ្វើដំណើររួមគ្នាបាន។
ការបង្កើតនូវមុខងារប្រើប្រាស់ដ៏ទំនើបដើម្បីឱ្យអ្នកទទួលបាននូវផាសុកភាពដូចជា ៖ អេក្រង់កម្សាន្តទំហំ 12.3 អ៊ីញអាចភ្ផាប់ Bluetooth និង USB, ប្រព័ន្ធសោរឆ្លាតវៃ smart key, កាមេរ៉ា 360 អមដោយសេនស័រ, កញ្ចក់ចំហៀងអូតូស្វ័យប្រវត្តិ, ដំបូលលើបែប Panoramic, ការគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយស្វ័យប្រវត្តិ អមនឹងកៅអីពូកស្បែកដ៏ប្រណីត។ ហើយបើនិយាយពីផ្នែកខាងក្នុងវិញ Maxus G50 ពិតជាគួរឱ្យចាប់អារម្មណ៍ ហើយពិតជាបានបង្កើតនូវបទពិសោធដោយបច្ចេកវិទ្យាថ្មីៗជាច្រើន។
មនុស្សភាគច្រើនដែលទិញរថយន្តនឹងពិចារណាលើ MPV ប្រសិនបើពួកគេមានគ្រួសារធំ ហើយយើងនៅតែអាចមើលឃើញថាការលក់រថយន្តប្រភេទ MPV នៅតែជារថយន្តដ៏ល្អនាពេលបច្ចុប្បន្ន ដោយសារមានផាសុកភាព និង គុណភាពនៃរថយន្ត ហើយធ្វើឱ្យមានដំណើរការប្រសើរជាងមុនជាមួយតម្លៃសមរ្យ។ តាមពិតរថយន្ត MPV លើទីផ្សារកម្ពុជាមានចំណុចល្អផ្សេងៗគ្នា ដែលខុសតែតម្លៃប៉ុណ្ណោះ។ សូមលើកឧទាហរណ៍អំពីរថយន្ត Maxus G50 ដែលដាក់លក់ក្នុងតម្លៃដ៏សមរម្យ អមជាមួយនឹងការធានា ៥ ឆ្នាំ និង ប្រូម៉ូសិនពិសេស Free iPhone 13 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែ ឧសភាព ឆ្នាំ ២០២២ នេះផងដែរ៕