ឱ្យមិនសរសើរ មិនលង់ស្រឡាញ់ម៉េចបាន បើ Awesome ម្ល៉ឹងៗនោះ! សំខាន់មានកាដូថែមជូនត្រូវចិត្តម៉ា Awesome ថែមទៀតហ្ន៎…!
(ភ្នំពេញ) ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ ៖ មានទាំងចេញលក់ផ្លូវការផង មានទាំងកុម្ម៉ង់ទុកមុនផង មានទាំងប្រូម៉ូសិនថែមជូនម៉ា Awesome ផង! មួយរយៈចុងក្រោយនេះឃើញថា Galaxy A សេរី ចុងក្រោយឆ្នាំ 2022 ដែលក្រុមហ៊ុន សាមសុង បញ្ចេញលក់លើទីផ្សារក្នុងប្រទេសកម្ពុជាយើង ឃើញថាទទួលបានការពេញចិត្តច្រើនខ្លាំងណាស់ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់ស្រទាប់វណ្ណៈតែម្តង។
ពេលនេះអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្តពេញថ្លើមបន្ថែមទៀតនោះគឺរាល់ការជាវស្មាតហ្វូន ៖
* Galaxy A13, Galaxy A23, Galaxy A33 + ថែមជូនមួកសុវត្ថិភាពដ៏មានគុណភាព 1 ភ្លាម។
* Galaxy A53 5G + ថែមជូនឆ្នាំសាកល្បឿនលឿន 15W (Fast Charge Adapter 15W) 1 ភ្លាម។
* កុម្ម៉ង់ទុកមុន (Pre-order) Galaxy A73 5G ចាប់ពីថ្ងៃទី 01-18 ខែមេសា ឆ្នាំ 2022 ឬ រហូតដល់អស់ពីស្តុក + ចំណេញថវិកា 40$ ភ្លាមៗ រាល់ការជាវ ទំហំ 128GB នឹងទទួលបាន អង្គផ្ទុក 256GB និង ថែមជូនឆ្នាំសាកល្បឿនលឿន 15W (Fast Charge Adapter 15W) 1 ភ្លាម។ វ៉ាវ! ឃើញទេថា Awesome គឺ Awesome ហើយ។
សូមបញ្ជាក់ថា ក្រៅពីប្រូម៉ូសិនថែមជូនដ៏ពិសេសទាំងអស់នេះ Galaxy A73 5G ដែលក្រុមហ៊ុនដាក់ឲ្យកុម៉្មង់ទុកនាថ្ងៃនេះ គឺត្រូវបានផលិតចេញមកត្រូវម៉ាសុំណុំ Awesome តែម្តង និង ពិតជាអាចផ្គាប់ចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មិនឱ្យខកចិត្តឡើយជាមួយនឹង ៖
– កាមេរ៉ាមុខ ៖ 32 MP ផ្តល់នូវកម្រិតរូបភាព Smooth ច្បាស់ល្អ ស្អាត ទោះជាមិនបាន Make up ឬ បាញ់ភ្លើងជំនួយក៏នៅតែមានទំនុកចិត្តរាល់ពេល selfie ដែរ។
– កាមេរ៉ាក្រោយ ៖ 108 MP ថតរូប ឬ វីដេអូ បានយ៉ាងច្បាស់គ្រប់ស្ថានភាពជាមួយបច្ចេកវិទ្យាទប់លំនឹង OIS បានយ៉ាងល្អផងដែរ។
– ថាមពលថ្ម ៖ 5,000 mAh អាចកំដរលោកអ្នកបាន 2 ថ្ងៃ យ៉ាងផុយតែម្តង។
– ប្រព័ន្ធការពារជម្រាបទឹក និង ធូលី IP 67។
សរុបសេចក្តីមក Galaxy A13, Galaxy A23, Galaxy A33, Galaxy A53 5G និង ជាពិសេស Galaxy A73 5G នេះត្រូវបានរចនាឡើងដើម្បីបង្កើតនូវអ្វីដែលរំភើបអស្ចារ្យ (Awesome) លើសពីការរំពឹងទុកដូចជា ៖ អេក្រង់ក៏ Awesome, កាមេរ៉ាក៏ Awesome, ថាមពលថ្មក៏ Awesome, ល្បឿន និង កម្លាំងម៉ាស៊ីនក៏ Awesome, ប្រព័ន្ធការពារទឹក និង ធូលីក៏ Awesome និយាយទៅគឺសុទ្ធតែ Awesome ទាំងព្រមតែម្តង! អ៊ីចឹងនៅចាំអីទៀត! បង្កើតភាព Awesome សម្រាប់ខ្លួនឯង ឬ មនុស្សជាទីស្រឡាញ់ឥឡូវនេះភ្លាមទៅ…!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ ៖ 1800-20 32 32។
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត