ស្មាតហ្វូនល្អឯក Galaxy S22 ស៊េរី ជិះនាគកំណាច Snapdragon 8 Gen1 ល្បឿនលឿនបំផុត និង អភិវឌ្ឍថាមពលថ្មកាន់បានយូរដូចចិត្ត
(ភ្នំពេញ) ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ៖ ថាកូនសុទ្ធទៅវាអស្ចារ្យ ដល់មកចេញកូនកាត់អ៊ីចឹងរឹតតែកំពូលអស្ចារ្យខ្លាំងជាងមុនទៀត! ពីមុននាំគ្នានិយាយថាបើ Galaxy ស៊េរី Flagship បំពាក់ប៊ិកវេទមន្តមកជាមួយដូចស៊េរី Note មិនដឹងអស្ចារ្យសាហាវយ៉ាងណាទេ បើក្រុមហ៊ុន សាមសុង បំពាក់ថាមពលថ្មឱ្យកាន់បានយូរមិនដឹងឡូយយ៉ាងណាទេ ហើយបើក្រុមហ៊ុន សាមសុង បំពាក់កំពូលបន្ទះឈីបនាគក្រហម (Snapdragon) ល្បឿនលឿនមិនដឹងឡូយកប់ប៉ុណ្ណាទេ!
ឥឡូវសុបិនក្លាយជាការពិតហើយ និង បានធ្វើឱ្យពិភពលោកកក្រើកហើយដែរ។ ក្រុមហ៊ុន សាមសុង គឺតែងតែស្តាប់លោកអ្នក និង យល់ពីអ្នក ហើយឥឡូវនេះបានបំបែកកំពូលកំណត់ត្រាថ្មីនូវអ្វីដែលមិនអាចទៅរួចឱ្យទៅជាភាពអស្ចារ្យខ្លាំងបំផុតមិននឹកស្មានដល់ (Break the rules of impossible)។ សម្រាប់ Galaxy S22 ស៊េរី លើកនេះគឺហ៊ាននិយាយបានថាត្រូវបានដុសខាត់ និង ផលិតឡើងយ៉ាងល្អបំផុត និង ដាំត្រូវចិត្តអ្នកប្រើប្រាស់បំផុតផងដែរ។
សូមបញ្ជាក់ថា Galaxy S22 ស៊េរី ឆ្នាំ 2022 នេះត្រូវបានបំពាក់នូវបន្ទះឈីបល្បឿនលឿនបំផុតជំនាន់ចុងក្រោយបំផុត Snapdragon 8 Gen 1 ទំហំ 4 nm ដែលមានល្បឿនលឿនជាមួយនឹងការអភិវឌ្ឍន៍ NPU (Neural Processing Unit) ឱ្យកាន់តែលឿនជាងមុន 73% ថែមទៀត។
អ្វីដែលពិសេសដែលធ្វើឱ្យអតិថិជនញញឹមបិទមាត់មិនជិតនោះគឺថាមពលថ្មធំកាន់បានយូរ (Long Lasting Battery) ដែលអាចកំដរអ្នកបានរហូតដល់ ២ ថ្ងៃ (សម្រាប់ម៉ូឌែល S22 Ultra & S22+) ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W សាកថ្មតែ ២០ នាទី ប៉ុណ្ណោះអាចប្រើបានពេញមួយថ្ងៃ សាកតែ ៤ នាទី អាចទស្សនាវីដេអូបានម៉ាចប់ ឡូយ…! ឡូយ…!។
គ្រាន់តែអ្វីដែលបានបង្ហាញជូនខាងលើនេះ លោកអ្នកនឹងទទួលបានបទពិសោធកម្លាំងម៉ាស៊ីនខ្លាំងដើរលឿន មិនទាក់ មិនឡើងកម្តៅទោះបើកកម្មវិធីច្រើនប៉ុនណាក៏អត់បញ្ហា និង កាន់ថ្មធ្លាយថ្ងៃបានថែមទៀត។ ពិតជាល្អលើសពីការំពឹងទុក ពិតជាស័ក្តិសមជាស្មាតហ្វូនដ៏ល្អឯកក្នុងពិភពលោកគ្មានពីរពិតមែន។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕