Connect with us

បច្ចេកវិទ្យា

OPPO Find X3 Pro ជាកំពូលស្មាតហ្វូនប្រណីត Flagship ដំបូងគេបង្អស់បំពាក់កាមេរ៉ាមេភ្លោះ អេក្រង់កម្រិត ១ ពាន់លានពណ៌

on

Advertisement

បើវិលត្រឡប់ទៅអតីតកាល នៅចាំបានអត់ តើគេបង្កើតស្មាតហ្វូនដំបូងគេមានអេក្រង់ចំនួនប៉ុន្មានពណ៌? លុះប៉ុន្មានឆ្នាំក្រោយមក តើក្រុមហ៊ុនស្មាតហ្វូនទាំងនោះបានវិវត្តទៅជាយ៉ាងណា? ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះឃើញថានៅលើស្មាតហ្វូននីមួយៗគឺបានបំពាក់មកជាមួយបច្ចេកវិទ្យាកាមេរ៉ាដ៏ទំនើបៗ រួមទាំងបំពាក់មកជាមួយ Flagship ផងដែរ ដូច្នេះអ្នកដឹងទេថា តើស្មាតហ្វូនទាំងនោះអភិវឌ្ឍន៍ដល់កម្រិតទំហំប៉ុន្មាន Bit ?

ថ្មីៗនេះនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី ចិន និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុបជាច្រើនទៀត ទើបដាក់សម្ពាធបង្ហាញកំពូលស្មាតហ្វូន Flagship ស៊េរីគឺ OPPO Find X3 Pro នេះជាផ្លូវការផងដែរ។ ក្នុងនោះក៏ឃើញមានការចែកចាយព័ត៌មានជាច្រើនពាសពេញបណ្តាញសង្គម និងតាមប្រព័ន្ធអ៊ីនធើណែតយ៉ាងព្រោងព្រាតគួរឲ្យភ្ញាក់ផ្អើលតែម្តង។

យ៉ាងណាមិញ បើតាមចាំបាននៅក្នុងឆ្នាំ 2020 ក្រុមហ៊ុនស្មាតហ្វូនឈានមុខនិងល្បីល្បាញ OPPO បានបញ្ចេញនូវកំពូលស្មាតហ្វូន Find X2 Pro ដែលបំពាក់មកជាមួយអេក្រង់ 10 Bit ដំបូងគេបង្អស់។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះស្រាប់តែ OPPO ក៏បញ្ចេញកំពូលស្មាតហ្វូនម៉ូដែលថ្មីចុងក្រោយ Find X3 Pro ដោយបានបន្តអភិវឌ្ឍន៍ខ្លួនដោយមិនស្រាកស្រាន្ត ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ពណ៌ដ៏រស់រវើកកម្រិត 1 ពាន់លានពណ៌ ទាំងកាមេរ៉ា និង អេក្រង់ដំបូងគេបង្អស់នៅលើពិភពលោក ។

ហើយបើយោងតាមប្រភពសារព័ត៌មានក្រៅស្រុកល្បីៗបានឲ្យដឹងថា ស្មាតហ្វូននេះគឺអាចផ្តិតយករូបភាពបានច្បាស់រហូតដល់ទៅកម្រិត 10 Bit មុនគេនាពេលបច្ចុប្បន្ននេះ។ ចុះអ្នកដឹងទេថាវាមានលក្ខណៈពិសេសអ្វីខ្លះ? ហេតុអ្វីបានជា OPPO បង្កើតនូវមុខងារមួយនេះ? ហើយហេតុអ្វីបានជាវាមានសមត្ថភាពថតរូបកម្រិត 1 ពាន់លានពណ៌?

មូលហេតុដែល OPPO បានបង្កើតនូវមុខងារថតរូបកម្រិត 1 ពាន់លានពណ៌នេះឡើងដំបូងគេបង្អស់ គឺព្រោះតែក្រុមហ៊ុនស្មាតហ្វូនមួយនេះចាប់ផ្ដើមបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗដែលមិនទាន់មាននៅលើស្មាតហ្វូនដទៃទៀត ហើយក៏ព្រោះតែ OPPO បានបង្កើននូវប៊្រេនរបស់ខ្លួនដើម្បីឆ្ពោះទៅបច្ចេកវិទ្យានាថ្ងៃអនាគត។ ចំពោះ Find X3 Pro OPPO បានបំពាក់មកជាមួយសេនស័រកាមេរ៉ា IMX 766 ទំហំ 50MP ដែលជាការអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន Sony។ ហើយសម្រាប់អ្នកប្រើប្រាស់មួយចំនួនគឺប្រាកដជាមិនទាន់យល់ច្បាស់ពី 10 Bit ឡើយ ដោយឡែកសម្រាប់អ្នកថតរូបអាជីព ឬ Professional គឺប្រាកដជាទន្ទឹងរង់ចាំ និងយល់ច្បាស់រួមទាំងស្គាល់ពីតម្លៃរបស់វាជាក់ជាមិនខាន ។ មួយវិញទៀត OPPO Find X3 Pro គឺជាស្មាតហ្វូន Flagship ជាងគេក្នុងឆ្នាំ 2021 ថ្វីបើទីផ្សារបច្ចុប្បន្ននេះមានរហូតដល់ 10 Bit ក៏ដោយប៉ុន្តែបែរជា Android បានទម្លាក់ទៅជា 8 Bit វិញធ្វើឲ្យវាមិនអាចបំលែងទៅ 10 Bit បានឡើយ ជាហេតុដែលមិនអាចបំពេញបំណងរបស់អ្នកប្រើប្រាស់បាន ប៉ុន្តែបែរជា OPPO ធ្វើឡើងបានសម្រេចទាំងកាមេរ៉ា 10 Bit និងអេក្រង់ 10 Bit។

គួរបញ្ជាក់ផងដែរថា OPPO Find X3 Pro បានបំពាក់ជាមួយនឹងអេក្រង់ 6.7 Inch ល្បឿន 120HZ 10 Bit QHD+ ដែលបានអាប់ដេតពី 16.7 លានពណ៌ទៅជា 1070 លានពណ៌ដែលអាចបង្កើនបានរហូតដល់ទៅ 60X (ដង) និងទទួលបានការវាយតម្លៃកម្រិត A+ ពី Display Mate ដែលជាស្ថាប័នឈានមុខលំដាប់ពិភពលោកទៅលើការធ្វើតេស្ត និងវាយតម្លៃសមត្ថភាពរបស់អេក្រង់ និងទទួលបានវិញ្ញាបនបត្រ HDR10+ ទៅលើភាពត្រឹមត្រូវនៃការបង្ហាញពណ៌របស់ OPPO Find X3 Pro ថែមទៀតផង ។

មិនតែប៉ុណ្ណោះ OPPO Find X3 Pro ពិតជាសក្ក័សមខ្លាំងសម្រាប់អ្នកស្រលាញ់បច្ចេកវិទ្យាថ្មីៗលើស្មាតហ្វូន និងជាពិសេសសម្រាប់អ្នកជំនាញថតរូប ស្ថាបត្យករ និងអ្នកឌីហ្សាញជាដើម។ លើសពីនេះ OPPO Find X3 Pro ក៏បានធ្វើការសហការជាមួយនឹង National Geographic គឺលោក Joel Sartore ជា Photographer Creator of “Photo Ark” ដ៏ល្បីឈ្មោះមួយរូបផងដែរ។

សរុបជារួមមក ទាំងអស់នេះហើយហេតុដែលធ្វើឲ្យស្មាតហ្វូន Find X3 Pro អាចផ្តិតរូបភាពថតចេញមកច្បាស់ និងទទួលបានពណ៌ដូចធម្មជាតិពិត 100% ប្រៀបដូចមានកាមេរ៉ា Digital នៅក្នុងដៃឲ្យកាន់តែទូលំទូលាយជាងមុន។ មិនតែប៉ុណ្ណោះ OPPO ក៏យល់ថា ត្រូវតែដើរលើផ្លូវមួយបង្ហាញថាវាជាស្មាតហ្វូនដ៏ទំនើបខ្លាំងសម្រាប់ពេលអនាគត ពិសេសគឺមានភាពល្អដាច់គេនៅក្នុងទីផ្សារស្មាតហ្វូន ដែលស្មាតហ្វូនដទៃមិនអាចធ្វើបានឡើយនាពេលបច្ចុប្បន្ននេះ៕

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
រឹងមាំណាស់! អតីតបវរកញ្ញាកូឡុំប៊ី បង្ហាញស្នាមញញឹមយ៉ាងជឿជាក់ ទោះកាត់ជើងម្ខាង (វីដេអូ)
កម្រឃើញ! នេះរូប អម្ពរ ទេវី សម្ញែងសម្រស់ក្នុងឈុតប៊ីគីនីកាលពីអតីតកាល ស្អាតណាស់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន5 hours ago

រកឃើញម្ចាស់ពាន Miss Pantene Cambodia 2021

Miss Pantene Cambodia 2021 មានស្ត្រីចូលរួមប្រកួតមកពីជុំវិញប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ឥឡូវនេះ បានរកឃើញបេក្ខជនដែលស័ក្តិសមនឹងទទួលបានជើងឯកបំផុតគឺ កញ្ញា គីមវូ ចន្ធូ ដែលជាអ្នកឈ្នះជើងឯកក្នុងចំណោមបេក្ខនារីចំនួន ១១៦នាក់ មកពីជុំវិញប្រទេសកម្ពុជា។ Miss Pantene Cambodia 2021 កញ្ញា គីមវូ...

អត្ថបទក្រុមហ៊ុន5 hours ago

GCC ប្រកាសអំពីគម្រោងថ្មី គឺផ្សារជីស៊ី អូរឫស្សី និង បកស្រាយអំពីការជំរុញឲ្យបង្កើតនូវគម្រោងនេះឡើង

ភ្នំពេញ ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2021- គម្រោងផ្សារជីស៊ី អូរឫស្សីដែលជាផ្សារបោះដុំ និងលក់រាយថ្មីមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីដែលត្រូវបានប្រកាសនៅក្នុងថ្ងៃទី 20 ខែឧសភា ឆ្នាំ 2021 ដែលនេះគឺជាការវិនិយោគដំបូងបង្អស់របស់ GCC គ្រុបក្នុងគម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅក្នុង ទីក្រុងភ្នំពេញបន្ទាប់ពីបានធ្វើការអភិវឌ្ឍគម្រោងខុនដូ...

អត្ថបទក្រុមហ៊ុន4 days ago

ជាកម្លាំងចិត្តសម្រាប់ការលះបង់របស់ក្រុមគ្រូពេទ្យជួរមុខ foodpanda នាំយកភេសជ្ជៈ និងអាហារជូនមន្ទីរពេទ្យធំៗមួយចំនួន

foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បាននាំយកជញ្ជូនអាហារ និងភេសជ្ជៈទៅចែកជូនក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឬមន្ទីរពេទ្យរុស្ស៊ី) ដើម្បីសម្តែងពីការដឹងគុណ ក៏ដូចជាបង្ហាញពីការលើកទឹកចិត្តចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ អំឡុងពេលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការដឹកជញ្ជូនភេសជ្ជៈ និងអាហារទៅដល់ដៃក្រុមគ្រូពេទ្យនេះ ដែលរួមមាន កាហ្វេចំនួន៥០កែវ តែទឹកដោះគោ៥០កែវ បាយឆា១០០ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១០០សន្លឹក ត្រូវបានធ្វើឡើងនៅថ្ងៃពុធ...

អត្ថបទក្រុមហ៊ុន5 days ago

មុខងារប្លែកៗពីគេ ដែលលោកអ្នកមិនអាចឃើញនៅកន្លែងណាផ្សេងពីផ្សារជីស៊ី អូរឫស្សី

ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2021- បើនិយាយអំពីប្រភេទនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានគម្រោង ជាច្រើនដែលផ្ដោតទៅលើផ្សារលក់រាយ និងលំនៅឋាន។ នៅក្នុងការប្រកាសថ្មីៗនេះ ពីសំណាក់ GCC គ្រុប ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយនេះបានផ្លាស់ប្ដូរយុត្តិសាស្រ្តរបស់ខ្លួន ដែលបង្ហាញថាពួកគេបានរកឃើញនូវមហា សមុទ្រថ្មីសម្រាប់ខ្លួនឯងដោយការបង្កើតនូវផ្សារបោះដុំនៅក្នុងស្រុកថ្មីមួយដែលស្នងនូវមរតកនៃស្ថាបត្យកម្មបែបប្រពៃណី និងចំណេះដឹងនៃការធ្វើពាណិជ្ជកម្មរបស់ប្រជាជនកម្ពុជា។ ច្រើនដងមកហើយដែលអ្នកអភិវឌ្ឍគម្រោងបង្កើតនូវ ផ្សារទំនើបជាមួយនឹងប្រេនផលិតផលល្បីៗដើម្បីទាក់ទាញអតិថិជន។ ផ្សារជីស៊ី...

អត្ថបទក្រុមហ៊ុន1 week ago

សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបអ្នកលក់ និងចែកចាយទូរស័ព្ទ Nokia ក្លែងក្លាយ តាមបណ្តឹងរបស់ ក្រុមហ៊ុន HMD Global

កាលពីថ្ងៃទី ១១ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានចុះបង្ក្រាបទីតាំងហាងលក់ទូរស័ព្ទដៃយីហោ កូលាប១ ពាក់ព័ន្ធនឹងករណី លក់ចែកចាយទូរស័ព្ទម៉ាក Nokia...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារវីងសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីកៀរគរការបរិច្ចាគពីសប្បុរសជនដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា​

ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិគន្ធបុប្ផាកម្ពុជា បានសហការគ្នាដើម្បីកៀរគរថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយ លោកវេជ្ជបណ្ឌិត Beat Richner ។ ទោះជាយ៉ាងណាក៏ដោយការរីករាតត្បាតពីវីរុសកូវីដ-១៩...

អត្ថបទក្រុមហ៊ុន2 weeks ago

ផ្សារបោះដុំជីស៊ី អូរឫស្សី ទទួលបានការឆ្លើយតបដ៏ច្រើនលើសលប់ក្នុងកម្មវិធីបើកចុះឈ្មោះដំបូងរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2021 – ចាប់តាំងពីការបើកទទួលចុះឈ្មោះគម្រោងផ្សារជីស៊ី អូរឫស្សីចាប់តាំងពីថ្ងៃទី 29 ខែឧសភា 2021 នៅក្នុងការិយាល័យតាំងបង្ហាញដំបូងបង្អស់នៅអូឡាំព្យាស៊ីធី ផ្សារជីស៊ី អូរឫស្សីទទួលបានការឆ្លើយតបយ៉ាងច្រើនលើស លប់ពីសំណាក់សហគ្រិនក្នុងស្រុក និងក្រៅប្រទេស ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ ជាដើម...

អត្ថបទក្រុមហ៊ុន2 weeks ago

បុរី ហ្គោលដេន ផាក បើកសម្ពោធការិយាល័យលក់ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន

បុរី ហ្គោលដេន ផាក បានបើកសម្ភោធការិយាល័យជាផ្លូវការហើយ សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃបុរី ហ្គោលដេន ផាក។ ឥលូវនេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក...

អត្ថបទក្រុមហ៊ុន2 weeks ago

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន តាមរយៈប្រព័ន្ធអនទ្បាញហ្សូម ZOOM ។ Saniswiss Distribution Cambodia is ecstatic to celebrate our Grand Opening on 3rd June, 2021.

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន តាមរយៈប្រព័ន្ធអនទ្បាញហ្សូម ZOOM នាវេលាម៉ោង ៣ រសៀលម៉ោងនៅកម្ពុជា។ ក្នុងការបើកសម្ពោធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស និងបុគ្គលិកមកពីស្ថាប័នផ្សេងៗជាច្រើន ដើម្បីអបអរសាទរដល់ពីធីសម្ពោធជាផ្លូវការនៃក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា ។...

អត្ថបទក្រុមហ៊ុន3 weeks ago

ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវី-១៩ foodpanda បានធ្វើការផ្តល់ជា​គ្រឿង​បរិក្ខា​ពេទ្យមួយចំនួនដល់ក្រសួងការងារ

នៅថ្ងៃទី២ ខែមិថុនានេះ foodpanda ដែល​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បាន​នាំយក​អំណោយ​ជា ​គ្រឿង​បរិក្ខា​ពេទ្យទៅ​ប្រគល់​ឲ្យក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ដើម្បី​​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​រាត​ត្បាត ​របស់​វីរុស​កូវីដ ១៩ ក៏ដូច​ជា​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ដែល​​ជួយ​ចាក់​វ៉ាក់​ស៊ាំងដល់​បុគ្គ​លិក​របស់​ខ្លួន និង​ប្រជាពល​រដ្ឋ​ទូទាំង​រាជ​ធានី-ខេត្ត​។ ​គ្រឿង​បរិក្ខា​ពេទ្យ​ទាំង​នោះ រួម​មាន សម្លៀក​បំពាក់​ការពារ​ចំនួន​ ១៥០​ មួក​វះ​កាត់ចំនួន​ ២០​ កេះ របាំង​មុខ​ចំនួន​...