រួសរាន់ឡើង realme 8 ចេញលក់ជាផ្លូវការក្នុងប្រទេសយើងហើយ កុម្ម៉ង់ឥឡូវក្នុងតម្លៃត្រឹមតែ 289$ ប៉ុណ្ណោះ ជាមួយកាដូបន្ថែមជាច្រើនទៀត
កាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុន realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានប្រកាសលក់ជាផ្លូវការក្នុងទីផ្សារប្រទេសយើងនូវស្មាតហ្វូនសេរីថ្មី realme 8 ក្នុងតម្លៃត្រឹមតែ 289$ ប៉ុណ្ណោះ ប្រញាប់កក់ទុកពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែឧសភា នឹងទទួលបានកាដូបន្ថែមដូចជា កាបូបយួរដៃ កាសប្លូធូស ដបទឹក និង ស៊ីមស្មាតតម្លៃ 54 ដុល្លារ ។ស្មាតហ្វូន realme 8 គឺជាស៊េរី ដែលជោគជ័យបង្អស់របស់ត្រកូល realme វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការលក់បានចំនួន 33,000,000 គ្រឿងក្នុងអំឡុងរយៈពេល 3 ឆ្នាំកន្លងមកនេះ ។ realme 8 នាំមកនូវកាមេរ៉ាដ៏អស្ចារ្យជាមួយនឹងសិនស័រទំហំ 64MP បូករួមជាមួយមុខងារថតរូបពិសេសជាច្រើនទៀត វាមានអេក្រង់ Super AMOLED ដែលមានពន្លឺភ្លឺដល់ 1000 nits។
កាមេរ៉ាAI Quad ទំហំ64MPផ្តល់គុណភាពរូបថតពេលយប់កាន់តែច្បាស់ល្អ
realme 8 បំពាក់កាមេរ៉ាគោលទំហំ 64MP លេនទូលាយ ( ultra-wide-angle) ទំហំ 8MP 119° លេន macro នឹងលេន B&W portrait បូករួមជាមួយមុខងារថតរូបទាន់សម័យជាច្រើនទៀត ។
មុខងារ Tilt-shift Modeការថតរូបឲ្យឃើញតូចវាអាចផ្តិតរូបពិភពពិតទៅជាពិភពខ្នាតតូចដោយផ្តល់នូវបទពិសោធន៍ថតរូបដ៏អស្ចារ្យនិងប្លែក ។
មុខងារ New Starry Mode ធ្វើឱ្យប្រសើរឡើងនៅលើប្រសិទ្ធិភាពភ្លឺច្បាស់និងការកាត់បន្ថយសំលេងរំខាន ។
realme 8 ក៏ភ្ជាប់មកជាមួយមុខងារ Portrait ថ្មីប្លែកដូចជា Neon Portrait, Dynamic Bokeh, New AI Portrait.
កាមេរ៉ា Selfieទំហំ16MPភ្ជាប់មកជាមួយមុខងារ AI Beauty, Portrait Mode, and Super Nightscape.
មុខងារ Dual-view Videoអាចឲ្យអ្នកថតវីដេអូកំសាន្តយ៉ាងសប្បាយនឹងគួរឲ្យចាប់អារម្មណ៍ ចំពោះ UIS Max Video Stabilizationទប់លំនឹងបានល្អនឹងផ្តល់នូវសមត្ថភាពក្នុងការថតវីដេអូដែលមានស្ថេរភាពនិងរលូននៅពេលដំណើរការ។
អេក្រង់6.4-inch Super AMOLED display ជាមួយកំរិតពន្លឺដល់ 1000nits
realme 8បំពាក់ដោយអេក្រង់6.4-inch Super AMOLEDវាគាំទ្រមុខងារ Always-on Displayនឹងមានសិនស័រស្កេនក្រយៅដៃផងដែល។អេក្រង់វាអាចបង្ហាញកំរិត resolutionដល់1080P FHDនឹងtouch rateដល់ 180Hz។ មុខងារ Sunlight modeអាចកំណត់ពន្លឺភ្លឺដល់1000nits ហើយវាក៏មានមុខងារ eye protectionដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។
ថាមពលថ្មធំ5000mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន30W Dart Flash Charge
realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 30W dart Flash Chargeវាអាចសាកថ្មទំហំ5000mAh ត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ ។ វាអាចទុក standby បាន 40 ថ្ងៃនឹងលេងហ្គេមបាន 10 ម៉ោង ។ដំណើរការនៃមុខងារ Super Power Saving Mode វាអាចទុក standby បានដល់ទៅ 2 ថ្ងៃដោយចំណាយថ្មអស់ 5% ប៉ុណ្ណោះ។ realme 8 ក៏មានមុខងារ App Quick Freeze, Sleep Standby Optimization និងមុខងារបង្កើនថាមពលថ្មផ្សេងទៀតព្រមទាំងអាចសាកទូរស័ព្ទផ្សេងទៀតឬឧបករណ៍វៃឆ្លាតជាមួយខ្សែ OTG ផងដែរ។
ការរចនាម៉ូដថ្មី Infinite Bold Design,ទំងន់ស្រាលនឹងស្តើងត្រឹម177g
realme 8 មានរចនាបថទាក់ទាញនឹងលេចធ្លោដោយមានជម្រើស 2 ពណ៌ គឺពណ៌ទឹកប្រាក់ (Cyber Silver) នឹងពណ៌ខ្មៅ (Cyber Black) វាមានទំងន់ស្រាល 177g នឹងកំរាស់ស្តើង 8mm ។ផ្ទៃខាងក្រោយវាមានសភាពភ្លឺរលោងរំលេចដោយអក្សរ Dare to leap ធំសរសេរជាផ្តេកនៅលើឆ្នូតវែងលាយឡំដោយពណ៌ឥន្ធនូ ហើយការឌីហ្សាញលាយបញ្ជូលគ្នាទាំងអស់នេះមើលទៅពិតជាអស្ចារ្យនឹងស្រស់ស្អាតមែនទែន ការសង្កេតមួយផ្សេងទៀតនោះគឺវាមិនងាយប្រលាក់ស្នាមម្រាមដៃផងដែរ ។
បន្ទះឈីប gaming Helio G95 ជាមួយបច្ចេកវិទ្យាបន្សាបកំដៅ
realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95 ដែលបង្កើតឡើងដោយ cores ធំ A75 ចំនួន 2 និង A55 តូចៗចំនួន 65 ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU ដំណើរការនេះ មានសមត្ថភាពគ្រប់គ្រងហ្គេមក្នុងទូរស័ព្ទ ។ ចំពោះ បច្ចេកវិទ្យាបន្សាបកំដៅនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វាrealme 7។ហើយ
realme 8 បានភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់ស្រាប់នឹងមានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ ៕