អស្ចារ្យមែន! «realme 8 in Cyberpunk World» ការរួមបញ្ចូលគ្នាជាលើកដំបូងនៃភាពទាន់សម័យ និង បច្ចេកវិទ្យាដោយ realme
យើងធ្លាប់បានឃើញពីការវិវឌ្ឍន៍នៃការរចនារបស់ស្មាតហ្វូននៃក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យារួចមកហើយ។ គួររំលឹកផងដែរថា realme ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលផ្តោតទៅលើការចនាខ្លាំង កាលពីចុងឆ្នាំ 2020 កន្លងទៅ realme បានសហការជាមួយលោក Jose Levy នាយកផ្នែកសិល្បៈនៃស្ទូឌីយោរចនារបស់ realme និងជាអ្នករចនាម៉ូដសហការជាមួយ Hermès ដើម្បីរចនាកាសឥតខ្សែ។
នៅក្នុងខែឧសភានេះ realme បានប្រកាសចេញស្មាតហ្វូនថ្មីមួយទៀតគឺ realme 8 ដែលមានការរចនាពណ៌ថ្មី «ការរចនានៃអនាគតកាន់តែលេចធ្លោ» ។ ដោយ realme 8 ផ្តោតទៅលើភាពទាន់សម័យខ្លាំង វាពិតជាសាកសមមែនទែនក្នុងពិភព Fashion ហើយត្រូវបានជ្រើសរើសដោយសិល្បះករសិល្បះការិនីដូចជា កញ្ញា Jennie_Vee ជា Influencer, លោក Poahong Hay – ហៃប៉ោហុង ជា Artis,អ្នកនាង Henaa ជា Influencer យកមកថតរូបបែបច្នៃប្រឌិតក្នុងស្ទីលថ្មី Cyberpunk ។ ស្វាគមន៍មកកាន់ពិភព Cyberpunk ជាមួយ realme 8 ។
ការរចនានៃអនាគតកាន់តែលេចធ្លោ «Cyberpunk»
realme 8 ការរចនានៃអនាគតមកកាន់ទូរស័ព្ទស្មាតហ្វូន ផ្នែកខាងឆ្វេងតំណាងឱ្យពិភពលោករបស់យើង រីឯផ្នែកខាងស្តាំតំណាងឱ្យពិភពឌីជីថលដ៏អាថ៌កំបាំង។ ដោយប្រើការរចនាបំបែកជាពីរ និងដំណើរការរួមបញ្ចូលគ្នា រវាងការបំលែងភាពពិត និងគំនិតច្នៃប្រឌិត តាមរបៀបដែលមើលឃើញដ៏អស្ចារ្យ។ ការរចនាលេចធ្លោប្រាកដថានឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោ។ ទូរស័ព្ទនេះបង្កើតឡើងតាមរយៈ ការរចនាផ្នែកផ្សេងៗគ្នាបន្ទាប់មកដំណើរការផ្គុំវាបញ្ជូលគ្នាដើម្បីផ្តល់នូវទម្រង់ថ្មីដល់ពិភពឌីជីថល ។
មតិមនុស្សជាច្រើននៅពេលបានឃើញវាជាលើកដំបូងគិតថា ការរចនារូបរាងរបស់វាមើលទៅស្រស់បំព្រងស្ទាយឡូយបែបបច្ចេកវិទ្យាទំនើប ដែលឆ្លុះបញ្ចាំងពីអនាគត ។ realme 8 មានជម្រើស 2 ពណ៌ គឺពណ៌ទឹកប្រាក់ (Cyber Silver) និង ពណ៌ខ្មៅ (Cyber Black) ។
ហើយនេះជាលើកដំបូងហើយដែលយើងបានណែនាំការរចនាបែបឌីជីថលដែលបានបំផុសគំនិតនៅក្នុងផលិតផលទូរស័ព្ទរបស់យើង។ realme 8 មានកម្រាស់និងទម្ងន់ប្រហាក់ប្រហែលទៅនឹង realme 8 Pro ដែលវាមានរូបរាងស្តើងស្រាលងាយស្រួលក្នុងការចាប់កាន់ជាមួយនឹងទំងន់ 177g នឹងកំរាស់មិនដល់ 8mm ផង។ គួរបញ្ជាក់ផងដែរថា realme 8 បានប្រកាសលក់ជាផ្លូវការហើយជាមួយតម្លៃពិសេសត្រឹមតែ 289 ដុល្លារ ជាមួយនឹងកាដូបន្ថែមជាច្រើនទៀត។ ប្រញ៉ាប់រួសរ៉ាន់ឡើង ដើម្បីចូលទៅពិភព Cyberpunk ទាំងអស់គ្នា!