Connect with us

បច្ចេកវិទ្យា

ត្រៀម​រីករាយ​បុណ្យចូលឆ្នាំ​ខ្មែរ​នៅផ្ទះ​ក៏បាន សម័យ​ឌីជីថល គ្រាន់​តែមាន OPPO Reno5 ក្នុង​ដៃ​

on

Advertisement

​ភ្លេចៗ​ខ្លួន ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ខ្មែរ ខិតជិត​មកដល់ តើ​អ្នក​បាន​ត្រៀមខ្លួន​ឬ​នៅ​? ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែលមាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៣ ឬ ១៤ ​ដល់​ថ្ងៃទី ១៥ ​ឬ ១៦ ​ខែ មេសា គឺជា​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​យ៉ាងសំខាន់​មួយ ដែល​ពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​តែងតែ​ប្រារព្ធ​តៗ​គ្នា​តាំងពី​យូរលង់​ណាស់​មកហើយ​ ។ រៀងរាល់ឆ្នាំ នៅពេល​ខែមេសា ឈានចូល​មកដល់ នៅតាម​ទីប្រជុំជន វត្ត ឬ​រមនីយដ្ឋាន និង​តាម​ដងផ្លូវ​នានា​ក្នុង​ខេត្ត​ឬ​រាជធានី គេ​មើលឃើញ​មានការ​រៀបចំ​តម្កើង​ស្លាក «​សួស្ដី​ឆ្នាំ​ថ្មី​» ដើម្បី​ត្រៀម​អបអរ​។

​ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ខ្មែរ ត្រូវគេ​ប្រារព្ធ​ក្រោយ​ពេលដែល​ប្រជាកសិករ​ខ្មែរ អ្នកចំការ បាន​ប្រមូល​ទិន្នផល​រួច ដើម្បី​ឲ្យ​ប្រជាកសិករ កម្មករ សិស្សានុសិស្ស មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ឯកជន អង្គការ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ឈប់សម្រាក​និង​ជួបជុំគ្នា​តាម​ផ្ទះ​រៀងខ្លួន​។ ក្នុង​ពិធីបុណ្យ​នេះ ភាគច្រើន​ប្រជាជន​យើង​តែងតែ​ជួបជុំ​គ្រួសារ ញាតិសណ្តាន ឬ​ទៅ​វត្ត ឬ​ទៅ​ស្រុកកំណើត ដោយ​ការជូន​កាដូ ជូនពរជ័យ អបអរ សួរសុខទុក្ខ លេងល្បែង​ប្រជាប្រិយ បោះ​អ​ង្គុ​ញ ចោល​ឈូង ទាញ​ព្រាត់ រាំ​ធុងបាស់ ថតរូប​ជុំគ្នា​សម្តែង​ក្តី​រីករាយ​នឹករលឹក​ទៅវិញទៅមក ។​ល​។

ដោយឡែក​អ្វីដែល​គួរឱ្យកត់សម្គាល់​ផងដែរ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ពិសេស 2019 ឬ 2020 ឬ​ឈានចូល 2021 ក្នុងសម័យ​ឌីជីថល បច្ចេកវិទ្យា​ទំនើប គេ​សង្កេតមើល​មានការ​ប្រែប្រួល​ដោយ​ប្រជា​ពលរ​ដ្ធ​បាន​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជាការ​ជួបជុំ ឬ​សួរសុខទុក្ខ តាម Online ជំនួស​វិញ ក្នុងករណី​រវល់​មិនបាន​ជួបជុំ​ធំដុំ ទៅ​ស្រុកកំណើត ឬ​ទៅ​វត្ត​ជុំ​គ្រួសារ​ក៏ដោយ ក៏​ប្រជា​ពលរ​ដ្ធ​ផ្ញើ​សារ​ជូនពរ ថតរូប ឬ​វីដេអូ​ខ​ល​ជួបគ្នា ដើម្បី​បង្ហាញ​ពី​ក្តី​នឹករលឹក សួរសុខទុក្ខ ផ្ញើ​ជា​កាដូ ជា​ទូរ​សព្ទ័​ឬ​លុយកាក់ ជំនួស​វិញ​។

ដោយឡែក​នៅតាម​ផ្ទះ​នីមួយៗ​គេ​សង្កេតឃើញ​មាន ការរៀបចំ​ផ្កា ធូប ទៀន ផ្លែឈើ ម្ហូបអាហារ សែនព្រេន រំលឹក​គុណ និង​ឧទ្ទិស​ដល់​កុងម៉ា​ញាតិ​ផៅ​ទាំង 7 សន្តាន ដើម្បី​ត្រៀម​ស្វា​គម​ន៌​ទេវតា​ឆ្នាំ​ថ្មី ពិសេស​ក្នុងសម័យ​បច្ចេកវិទ្យា និង​សំភារៈ​និយម​យុគសម័យ​ថ្មី គួបផ្សំ​នឹង​ទូរ​សព្ទ​ទំនើបៗ ដូចជា OPPO Reno 5 ដែល​អាច​ថតរូប​ស្អាតៗ​ស្ទីល​ប្លែកៗ ការថត​វីដេអូ​ភ្លោះ​ដំណាលគ្នា ដោយ​ប្រើ​កាមេរ៉ា​មុខ​និង​ក្រោយ ដែល​កំពុង​ពេញនិយម ពិសេស​លើ​បណ្តាញ Tik Tok ឬ Facebook ជា​វីដេអូ​ឆ្លងឆ្លើយ ឌឺ​ឌ​ង​គ្នា ជាហេតុ​ធ្វើឱ្យ​ជីវិត​កាន់តែ​រីករាយ និង​បង្កើត​ភាពរស់រវើក​ជាមួយគ្នា ដោយសារតែ Reno5 ជា​ជំនួយការ​ពិសេស​ដែល​បំពាក់​បច្ចេកវិទ្យា​និង​មុខងារ​កាមេរ៉ា​សំបូរបែប ពិសេស​ការថតរូប​បែប AI Color Portrait និង​ថត​វីដេអូ​ភ្លោះ​ដំណាលគ្នា​(Dual View Video) ដែល​បង្ហាញ​ពី​ភាព​រីករាយ​ទ្វេដង រូប​ខ្លួនឯង​ផង​និង​ក្រុមគ្រួសារ​ផង ដំណាលគ្នា ដែល​វីដេអូ​ចេញមក​មើលទៅ​បែប​សប្បាយ​និង​កំប្លែង​ផងដែរ​។

​អ្នក​ចូលចិត្ត​ថតរូប ភាគច្រើន​ជ្រើស​ប្រើ OPPO ។ លោកអ្នក​គួរ​យល់ដឹង​អំពី​គន្លឹះ​ថតរូប​បែប Portrait ដើម្បី​ថតរូប​ឱ្យ​មិត្តភក្តិ បងប្អូន ឪពុកម្តាយ អ៊ំ ពូ​មីង កូនក្មួយ បាន​ស្រស់ស្អាត ដូចជា​ការជ្រើសរើស ពន្លឺ ទីតាំង ផ្ទៃ​ខាងក្រោយ ប្លង់ ការប្រើ​អារម្មណ៍ ការចេះ​ប្រើ Portrait Mode គួបផ្សំ​ជាមួយនឹង​លក្ខណៈពិសេស នៃ​បច្ចេកវិទ្យា​សំបូរបែប​នៃ OPPO Reno5 នោះ​អ្នកនឹង​រីករាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំនេះ​ជាមិនខាន​។ គួរ​រំលឹក​ផងដែរ​ថា OPPO Reno5 មាន​ចំណុច​ខ្លឹមៗ​ដូចខាងក្រោម​នេះ​៖

​ចំណុច​ទី 1 បំពាក់ AI Camera 2.0៖ អ្នក​អាច​ថតរូប​ស្អាតៗ​និង​វីដេអូ​ប្លែកៗ ជាមួយ​ក្រុមគ្រួសារ​គ្រប់​ស្ថានភាព មិន​ថា​យប់ មិន​ថា​ថ្ងៃ មិន​ថា​ក្នុងផ្ទះ ឬ​ក្រៅ​ផ្ទះ ឬ​ទី​ងងឹត ជាមួយនឹង​មុខងារ​សំបូរបែប​ដូចជា AI Mixed Portrait, AI Color Portrait, Night Flare Portrait, Dual View Video ដែល​លោក​អ្នកនឹង​រីករាយ​ក្នុងការ​ចែករំលែក ឬ​បង្ហោះ​អួត​គ្នា​ពេញ​បណ្តាញ​សង្គម​ហ្មង៎ និង​ផ្ញើជូន​មនុស្ស​ជាទី​ស្រឡាញ់ ឬ​ក្រុមគ្រួសារ ។ បើ​និយាយ​ពីមុខ​ងារ AI Color Portrait ដោយ​ថត​មនុស្ស​លេចធ្លោ​បាន​ពីរ​នាក់ ចំណែក​ផ្ទៃ​ខាងក្រោយ​វិញ​ប្រែក្លាយ​ទៅ​ជាស​ខ្មៅ​យ៉ាង​ឥតខ្ចោះ ។​
​តោះ​មក​ទស្សនា​រូបថត​បែប AI Color Portrait ដ៏​ទាក់ទាញ​ពី​ជា​តារា​ល្បីៗ​មួយចំនួន​៖

ចំណុច​ទី 2 បច្ចេកវិទ្យា​សាក​ថ្ម​លឿន ​50W ៖ OPPO Reno5 បំពាក់​ថាមពល​ថ្ម​ក៏​ធំ បច្ចេកវិទ្យា​សាក​ថ្ម​ក៏​លឿន 50W ដែល​អាច​សាក​ថ្ម​តែ 5 នាទី អាច​មើល​វីដេអូ​បាន 3 ម៉ោង ដោយ​មិន​បារម្ភ​ឆាប់​អស់​ថ្ម ឬ​ពិបាក​ស្ពាយ Power Bank តាម​ខ្លួន​។

ចំណុច​ទី 3 កាមេរ៉ា​ថត​បាន​ធំ ថត​បាន​ច្បាស់​ទំហំ 64MP+44MP ៖ OPPO Reno5 បំពាក់​នូវ​កាមេរ៉ា​ក្រោយ​4​គ្រាប់ (64MP+8MP+2MP+2MP) ដែល​អាច​ថត​បាន​ច្បាស់​ដិត​កម្រិត​108MP (Extra HDR) ពោលគឺ​ថត​បានឃើញ​សរសៃអំបោះ​សំលៀកបំពាក់ និង​ផ្តិត​បាន​ធំៗ​ឬ​ព្រី​ន​ជាប​ដារ​បាន ជាមួយនឹង​កាមេរ៉ា​មុខ​ទំហំ​យក្ស 44MP ដែល​អាច​ថត​ស៊ែ​ល​ហ្វី​ច្បាស់​ដិត ឃើញច្បាស់​រោមភ្នែក ប្រជ្រុយ ឬ​រោមចិញ្ចើម​ពិតៗ​។​

​បើ​ល្អ​ម្លឹ​ងៗ រងចាំ​អី​ទៀត ប្រសិនបើ​អ្នក​មិនទាន់មាន OPPO RENO5 ទេ គួរ​លៃលក​ឱ្យ​ហើយ​ទាន់​មាន​ប្រូ​ម៉ូ​សិន​ខ​ប់ៗ​។ អតិថិជន​អាច​ជាវ OPPO RENO5 ក្នុងតម្លៃ $369 ឬ RENO5 (5G) ក្នុងតម្លៃ $469 នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃនេះ​រហូតដល់​ 30 មិថុនា 2021 ជាមួយនឹង​កាដូ​ថែម​ភ្លាមៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ។ ពិសេស​លោកអ្នក​នឹង​ទទួលបាន​រង្វាន់​ទ្វេដង​បន្ថែម ដោយ​គ្រាន់តែ​ចូលរួម​លេង​ហ្គេម​កោស​ឈ្នះ​តាម​អន​ឡាញ ដែល​រង្វាន់​រួមមាន​កាស OPPO Enco W11, OPPO Enco Free ឧបករណ៍​សាក​ថ្ម OPPO Powerbank និង ​តុក្កតា​ឌី​ហ្សា​ញ​បែប​ចូលឆ្នាំ​ខ្មែរ​ដ៏​ស្រស់ស្អាត ដែល​រង្វាន់​សរុប ​8000 ដុល្លារ ដោយ​គ្រាន់តែ​ធ្វើតាម​ជំហាន​ងាយៗ ពោលគឺ ៖

​ទី​1៖ ​បង្ហោះ​រូបថត​របស់​អ្នក​ជាមួយ​ទូរស័ព្ទ OPPO Reno5

ទី​2៖ ចូលទៅ​កាន់ Link hi5.oppomobile.com.kh បន្ទាប់​ចុច​លើ​ពាក្យ “​ចុច​ទីនេះ​ដើម្បី​ឈ្នះ​រង្វាន់​”

ទី​3៖ បង្ហោះ​រូប​របស់​អ្នក​ជាមួយ​កាន់ OPPO Reno5 និង​បញ្ចូល​លេខ IMEI ទូរស័ព្ទ OPPO RENO5 ឬ RENO5 (5G)

ទី​4៖ អ្នក​អាច​កោស​ឆ្នោត​ដើម្បី​ឈ្នះ​រង្វាន់​លើក​ទី​1

​ទី​5៖ ចែករំលែក​រូបនោះ​ទៅកាន់​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ជា Public ដើម្បី​អាច​ផ្សងសំណាង​លើក​ទី​2​ ។ ព័ត៌មាន​លម្អិត សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO ទាំងអស់គ្នា​។​

​បំណងល្អ​ពី OPPO រាល់​ការរីករាយ ឬ​ការជួបជុំ ប្រជា​ពលរ​ដ្ធ​គ្រប់រូប​គួរប្រកាន់​ភ្ជាប់​នូវ​វិធានការណ៍​យា់ង​តឹងរឹង​ដើម្បី​រក្សាសុខ​សុវត្ថិភាព​ក្រុមគ្រួសារ​ពោលគឺ 3 កុំ 3 ការពារ ៖ 3 ការពារ (1) ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ​ជានិច្ច​គ្រប់ពេល (2) លាងដៃ ឬ​បាញ់​អាកុល​ឱ្យបាន​ញឹកញាប់ (3) គម្លាត​សុវត្ថិភាព​ឃ្លាត​គ្នា​យ៉ាងតិច 1.5 ម៉ែត្រ និង 3​កុំ (1) កុំ​ចូលទៅ​កន្លែង​បិទ​ជិត (2) កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន (3) កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា ៕

អត្ថបទពេញនិយម

ក្មេងៗជំនាន់ក្រោយ ប្រហែលមិនស្គាល់អំពិលអំពែកទេ ព្រោះអ្នកវិទ្យាសាស្រ្តថាវាជិតផុតពូជហើយ
ស្មានមិនដល់ នៅពីក្រោយស្នាមញញឹម Punjan ធ្លាប់កើតជំងឺនេះ ដល់ថ្នាក់មិនហ៊ានចេញក្រៅផ្ទះ
កំពូលតារាអភិជន ឈ្មោះល្បីខ្ទរខ្ទារ រស់នៅក្នុងវីឡាប្រណីត តម្លៃខ្ទង់លានដុល្លារ
ទើបបើកបាន ២ ថ្ងៃ ថ្នាក់រៀនមួយចំនួនក្នុងវិទ្យាល័យ ៥ នៅភ្នំពេញ ត្រូវផ្អាកភ្លាមៗ អ្នកពាក់ព័ន្ធផ្ទាល់ត្រូវធ្វើចត្តាឡីស័ក

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន23 hours ago

អគារដ៏លេចធ្លោ ODOM បានបើកលក់ជាផ្លូវការហើយ

គិតត្រឹមថ្ងៃដំបូងនៃការបើកបង្ហាញ និង ដាក់លក់ជាសាធារណៈនៅអគារ Odom កន្លងមកនេះ មានការទិញ និង កក់ជាច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបរទេស ព្រោះតែលក្ខណៈពិសេស និង ឯកជនភាព នៃគម្រោងអភិវឌ្ឍន៍បែបចម្រុះ Odom ដែលជាទិសដៅសម្គាល់ថ្មី នៃអគារការិយាល័យកម្រិតស្តង់ដារអន្តរជាតិ និង លំនៅដ្ឋានប្រណីត ទាន់សម័យ...

អត្ថបទក្រុមហ៊ុន1 day ago

ភ្នាក់ងារ វីង រួមគ្នាគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នាក់ងាររបស់ធនាគារ វីង បានបង្កើតមូលនិធិភ្នាក់ងារ វីង ដើម្បីទ្រទ្រង់បុព្វហេតុសង្គមចំពេលដែលជំងឺកំពុងរាតត្បាត និង បានជ្រើសរើសគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានតម្រូវការហិរញ្ញវត្ថុ ភ្នំពេញថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ – ភ្នាក់ងារ វីង នៅទូទាំងប្រទេស បានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥ ០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា...

អត្ថបទក្រុមហ៊ុន3 days ago

វ៉ាវ! ទូរស័ព្ទស៊េរីថ្មី Redmi 10 កំពូលស្មាតហ្វូនសមត្ថភាពខ្លាំង តម្លៃសមរម្យ មានលក់នៅកម្ពុជាហើយ!

នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2021 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Xiaomi បានធ្វើកម្មវិធីសម្ពោធជាផ្លូវការដើម្បីស្វាគមន៍នូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Redmi 10 នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការចូលរួមយ៉ាងពិសេសពីអ្នកដែលមានឥទ្ធិពលខាងផ្នែកបច្ចេកវិទ្យានៅលើបណ្តាញសង្គម ក្នុងនោះក៏មានកម្មវិធីចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង។ លោក រៃ៉យ៉ា ប្រធានគ្រប់គ្រងផ្នែកទីផ្សាលក់រាយរបស់ Xiaomi ប្រចាំកម្ពុជា ក៏បានធ្វើការបង្ហាញពីឆន្ទៈរបស់...

អត្ថបទក្រុមហ៊ុន3 days ago

ចូលដល់ខែកំណើតភ្លាម អ្នកម៉ាក់សម័យថ្មី អ្នកនាង ឱក សុគន្ធកញ្ញា ក្លាយអ្នកតំណាង សាប៊ូវីសូពិសេសភ្លាម!

កាលពីពេលថ្មីៗនេះ ពោលគឺនៅថ្ងៃទី ១ ខែកញ្ញានេះ អ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជាអ្នកតំណាងឱ្យ សាប៊ូ វីសូ ពិសេស ក្នុងខែកំណើតរបស់អ្នកនាងតែម្ដង។ មួយរយៈកន្លងមកនេះ អ្នកនាងបានផ្លាល់ប្ដូរការរស់នៅច្រើនមែនទែន ដែលកាលពីមុនធ្លាប់តែឡើងឆាកច្រៀង តែឥឡូវនេះ អ្នកនាងបានក្លាយជាអ្នកម្ដាយដ៏ស្រស់ស្អាត និង ជាមេផ្ទះដ៏ឆ្លាតវៃ ម្នាក់ទៀតផង។...

អត្ថបទក្រុមហ៊ុន5 days ago

រថយន្ត MG ZS ស៊េរីថ្មី បង្កើនភាពទាក់ទាញយ៉ាងរស់រវើកដល់អ្នកប្រើប្រាស់

រថយន្ត MG ZS ស៊េរីថ្មី គឺជារថយន្តប្រភេទ SUV ខ្នាតតូចដែលលក់ដាច់បំផុតនៅប្រទេសកម្ពុជា ជាមួយតម្លៃយ៉ាងសមរម្យ $30,300។ ម៉ូឌែលនេះធ្វើឱ្យយីហោ MG កាន់តែល្បីល្បាញដោយសារលក្ខណៈពិសេសរបស់វា និង ការរចនាថ្មីទាំងស្រុងស្របតាមនិន្នាការរបស់មនុស្សជំនាន់ថ្មី និង ប្រព័ន្ធវៃឆ្លាតជាច្រើន។ MG ZS ក៏ក្លាយជាជម្រើសកំពូលសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាដែលចង់បានរថយន្តទំនើប និង...

អត្ថបទក្រុមហ៊ុន1 week ago

រថយន្ត Maxus T60 ផ្តល់ជូនលោកអ្នកនូវការធ្វើដំណើរផ្សងព្រេងដ៏មានផាសុកភាព និង សុវត្ថិភាព

ក្នុងប្រទេសកម្ពុជា គឺពិតជាមានទីកន្លែងផ្សងព្រេងជាច្រើនសម្រាប់លោកអ្នកក្នុងការស្វែងរកនូវអ្វីដែលថ្មី។ ប្រសិនបើអ្នកចូលការគេងតង់តាមតំបន់ភ្នំ ឬ ការទស្សនាទេសភាពបែបធម្មជាតិ នោះលោកអ្នកប្រហែលជាត្រូវការនូវមធ្យោបាយធ្វើដំណើរដែលអាចផ្តល់ជូនអ្នកនូវផាសុកភាព និង សុវត្ថិភាព។ ដូច្នេះហើយរថយន្តប្រភេទភីកអាប់ក្លាយជាជម្រើសដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាដែលចូលចិត្តធ្វើដំណើរបែប Off-road និង ដំណើរផ្សងព្រេង ជាដើម។ ប្រសិនបើលោកអ្នកត្រូវការរថយន្តប្រភេទភីកអាប់នោះ រថយត្ត Maxus T60 ក៏អាចជាដៃគូយ៉ាងល្អសម្រាប់គ្រប់ការធ្វើដំណើរផងដែរ។ Maxus T60...

អត្ថបទក្រុមហ៊ុន1 week ago

វីង ចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ

ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរតាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨ ធនាគារវីង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយភ្នាក់ងារវីង អតិថិជន និង ដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់ និង រៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល...

អត្ថបទក្រុមហ៊ុន1 week ago

គម្រោងថ្មី នៅលើមហាវិថីព្រះនរោត្តម ដែលអ្នកមិនគួររំលង

វត្តមានរបស់អគារខ្ពស់ៗកប់ពពកជាច្រើនបាន និង កំពុងរីកដុះដាល បង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និង ស៊ីវិល័យរបស់ខ្លួនពាសពេញទីក្រុងភ្នំពេញ។ នេះជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរ និង សក្តានុពលគ្មានដែនកំណត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង យើងឃើញមានគម្រោងអភិវឌ្ឍច្រើនបែប ច្រើនសណ្ឋាន មិនថាផ្នែកលំនៅដ្ឋាន ការិយាល័យ ពាណិជ្ជកម្ម ក៏ដូចជាគម្រោងអភិវឌ្ឍបែបចម្រុះ (Mixed-use Development) បាន និង...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល

បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2021 ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការអញ្ជើញមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់របស់ គម្រោង ដឹណេតឆឺរ៉ល។ ដូច្នេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី ហ្គោលដេន...

អត្ថបទក្រុមហ៊ុន2 weeks ago

ឱកាសឈ្នះរង្វាន់ Iphone 12 Pro Max និងរង្វាន់បាស JBL ជាច្រើនរង្វាន់

ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ WOWNOW បានផ្ដល់ជូនជាមួយប្រូម៉ូសិនពិសេស ឆ្អែតហើយឈ្នះរង្វាន់ទៀតពីកម្មវិធី WOWNOW Lucky Draw ដោយគ្រាន់តែបើក APP WOWNOW កម្ម៉ង់ភ្លាម លេងហ្គេមភ្លាម ឈ្នះរង្វាន់ភ្លាមៗមិនចាំយូរ ដោយរាល់ការបញ្ជាទិញចំណាយចាប់ពី 5$ ឡើងទៅ អ្នកនឹងមានឱកាសចូលរួមលេងហ្គេមវាយពងមាន់មាសនៅក្នុង WOWNOW APP...

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយទស្សនាវដ្តី ប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់