Connect with us

បច្ចេកវិទ្យា

OPPO RENO5 កាមេរ៉ាថតរូបដាច់គេ ជាមួយមុខងារចំនួន 15 ថ្មីៗប្លែកៗ ក្នុងតម្លៃត្រឹមតែ $369

on

Advertisement

បច្ចុប្បន្នឃើញថាមនុស្សសឹងតែគ្រប់គ្នា ពិសេសមិត្តយុវវ័យៗចាប់អារម្មណ៍ខ្លាំងជាមួយការថតរូប និងថតស៊ែលហ្វីគ្រប់ស្ទីល គ្រប់ស្ទាយ៍គ្រប់ពេល និងគ្រប់ទីកន្លែង។ ហើយគ្រប់ពេលនិយាយដល់កាមេរ៉ាទូរស័ព្ទឯកទេសថតរូបស៊ែលហ្វី គឺមនុស្សភាគច្រើនដឹងតែនឹកឃើញដល់ម៉ាក OPPO មុនដំបូងគេបង្អស់តែម្តង ។

ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បី និងឈានមុខគេក្នុងប្រទេសកម្ពុជាទើបនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO RENO5 ដែលកំពុងពេញនិយមខ្លាំងទាំងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែក OPPO RENO5 ដែលលក់ក្នុងប្រទេសកម្ពុជាគឺមានតម្លៃត្រឹមតែ $369 ជាមួយនឹងគុណភាពសមត្ថភាពកាមេរ៉ា ទាំងថតរូប និងថតវីដេអូ ល្អឥតខ្ចោះ រួមទាំងមុខងារពិសេសៗនិងពេញនិយមជាច្រើនទៀតផងដែរ ។

ជាការពិតណាស់សម្រាប់ OPPO RENO4 ជំនាន់មុនបំពាក់មកជាមួយកាមេរ៉ាទំហំ 32MP+48MP រួមទាំងមុខងារថតរូបជាច្រើនដើម្បីជំនួយដល់ការថតរូបលោកអ្នកគ្រប់ពេល និងគ្រប់ស្ថានភាព។ ចំណែក OPPO RENO5 ស៊េរីថ្មីជំនាន់ថ្មីទើបចេញក្តៅៗបានបំពាក់មកជាមួយកាមេរ៉ាទំហំធំជាងមុន 44MP+64MP ជាមួយមុខងារពិសេសគឺ AI Mixed Portrait Video និងបូករួមទាំងមុខងារពិសេសៗលើសពី OPPO RENO4 ។

លោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់ថាសម្រាប់ស្មាតហ្វូន OPPO RENO5 ស៊េរីថ្មី ម៉ូដែលថ្មីចុងក្រោយនេះមានមុខងារថ្មីៗ និងមុខងារពេញនិយមអ្វីខ្លះ?
• មុខងារថតវីដេអូសិល្បៈបែបច្នៃប្រឌិត (AI Mixed Portrait)
• មុខងារថតវីដេអូភ្លោះ (Dual View Video)
• មុខងារថតវីដេអូសម្គាល់យកចំណុចលេចធ្លោច្បាស់ (AI Highlight Video)
• មុខងារថតវីដេអូច្បាស់ពេលយប់ (Ultra Night Video) ទោះក្នុងស្ថានភាពស្ទើរពន្លឺ ឬងងឹតក៏ដោយ
• មុខងារថតរូបកំណត់ពណ៌លេចធ្លោ (AI Color Portrait)
• មុខងារវីដេអូលេចធ្លោជាមួយនឹងផ្ទៃសខ្មៅ (Monochrome Video)
• មុខងារថតរូបលេចធ្លោពេលរាត្រី (Night Flare Portrait)
• មុខងារថតវីដេអូយឺតៗ (960fps Smart Slow-motion)
• មុខងារថតច្បាស់ដិតកម្រិត 108MP (Ultra-clear 108MP Image)
• មុខងារថតរូបមុំទូលាយ (Ultra-wide Angle)
• មុខងារថតវីដេអូទប់លំនឹង (Ultra Steady Video 3.0)
• មុខងារថតច្បាស់ស្អាតគ្រប់ពេល (Live HDR) ទោះពន្លឺស្ទើរ ឬកុងពន្លឺថ្ងៃ
• មុខងារថតរូបស៊ែលហ្វីច្បាស់ដិត (Ultra Clear 108MP Selfie)
• មុខងារផ្តោតពណ៌នៃចំណុចសំខាន់នៃរូបថត (AI Scene Enhancement)
• មុខងារបង្កើនភាពច្បាស់ ICE (Image-clear Engine) ទោះបីថតពេលដៃឬដងខ្លួនរង្គើរក៏ដោយ។

សម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូដែលគិតជាទឹកប្រាក់សរុបប្រមាណ 74$ រួមមានដូចជា៖ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។

ពិសេសជាងនេះទៅទៀត រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី23 ខែមករា នេះតទៅ រាល់អតិថិជនទាំងអស់នឹងមានឱកាសផ្សងសំណាង កោសឆ្នោតដើម្បីឈ្នះរង្វាន់សរុប $10000 តាម Online ចំនួន 2 ដងដោយគ្រាន់តែរូបថតលោកអ្នកដែលថតជាមួយ OPPO RENO5 បង្ហោះចូលក្នុងវេបសាយ រួចវាយលេខ IMEI ទូរស័ព្ទ OPPO RENO5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង រួចលោកអ្នកធ្វើការ Share លើបណ្តាញសង្គម Facebook នឹងមានឱកាសបានកោសផ្សងសំណាងជាលើកទី2 ដើម្បីទទួលបានរង្វាន់កាន់តែច្រើនបន្ថែមពីកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត។

រឹតតែពិសេសនោះគឺអតិថិជនឈ្នះ «#តុក្កតាគូស្នេហ៍ដ៏ពិសេស» សម្រាប់ទិវានៃក្តីស្រលាញ់ ចំនួនមានកំណត់ត្រឹមតែ 500 គូប៉ុណ្ណោះ ចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2021 !! ព័ត៌មានលម្អិត និងលក្ខខណ្ឌផ្សេងៗ សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការ OPPO ទាំងអស់គ្នា៕

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
សង្ស័យមូលហេតុនេះហើយ ទើប ប៊ុន សក្តិ ស្ងាត់បាត់ឈឹងពីពិភពសិល្បៈ
អតីតតារាចម្រៀង ឱក បុរី បាត់មុខពីសិល្បៈយូរ ឥលូវប្រែប្រួលសម្រស់ប្លែក

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

បញ្ចុះតម្លៃ ៥០ % សម្រាប់ទិញទំនិញតាមអនឡាញ អំឡុងពេលកូវីដ ១៩

ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងបន្តគំរាមកំហែងនៅកម្ពុជា ធនាគារឯកទេសវីង និង ក្រុមហ៊ុនវីសា ផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកទិញទំនិញតាមអនឡាញដែលធ្វើការទូទាត់ប្រាក់តាមរយៈ Wing Virtual Visa Card ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។ កាន់តែពិសេសទៅទៀតនោះ សម្រាប់អ្នកដំណើរដែលប្រើប្រាស់សេវាដឹកជញ្ជូន GRAB លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១,៥...

អត្ថបទក្រុមហ៊ុន3 days ago

លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ ៣ នាក់ រួមគ្នាផលិតវីដេអូចម្រៀង

វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និង វីដេអូកម្សាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និង ភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា...

បច្ចេកវិទ្យា4 days ago

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាល និង មានសមត្ថភាពខ្លាំងជាងគេបំផុត ។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង...

អត្ថបទក្រុមហ៊ុន4 days ago

កក្រើក​ពេញ​បណ្តាញ​សង្គម​ទៀតហើយ​! foodpanda ចាប់​ដៃគូ​សហការ​ជាមួយ Gulf Lubricant សម្រាប់​ភាពងាយស្រួល​ដល់​ក្រុមការងារ​រប​ស់​ខ្លួន​

ដើម្បី​ជា​ភាពងាយស្រួល និង​ ឆាប់រហ័ស​ដល់​អ្នក​ដឹក​ជ​ញ្ចូ​ន​អាហារ​ និង ​បុគ្គលិក​ក្រុមការងារ ពេលនេះ foodpanda បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Gulf Lubricant ​ក្នុង​គោលបំណង​ជួយ​ទ្រទ្រង់​ក៏ដូចជា​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុមការងារ​របស់ខ្លួន​ថែម​មួយកម្រិត​ទៀតផង​​ដែរ​ ។ foodpanda ជា​កម្ម​វី​ធី​កុម្ម៉ង់​អាហារ​ដ៏​ពិ​​សេស​មួយ​នៅលើ​ទូរស័ព្ទដៃដែលមាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុង​តំបន់​អាស៊ី ដោយសារ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ជម្រើស​អាហារ​ដ៏​សម្បូរបែប និង​ ការផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ឥតឈប់ឈរ ​។​ ​លើក​នេះ​ពិសេស​ណាស់ សម្រាប់​បងៗ​អ្នក​ដឹក​!...

អត្ថបទក្រុមហ៊ុន6 days ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន6 days ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា1 week ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន1 week ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...

អត្ថបទក្រុមហ៊ុន1 week ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok -TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។ តាមរយៈកិច្ចសហការនេះ UFC និង...