ចំនួនលក់ឧបករណ៍ AIoT មានដល់ជាងមួយលានគ្រឿង realme ប្តេជ្ញាចិត្តនឹងក្លាយជាម៉ាកផលិតផល AIoT ដែលមានការរីកចម្រើនលឿនបំផុតទូទាំងពិភពលោក
ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ – ខេត្តសិនជិន ប្រទេសចិន៖ realme ជាម៉ាកទូរស័ព្ទដែលមានភាពរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោក បានប្រកាសជាផ្លូវការថា រាប់មកដល់ខែមេសា ឆ្នាំ ២០២០ ចំនួនលក់នៃផលិតផល AIoT នៅជុំវិញពិភពលោកបានមានដល់ទៅជាងមួយលានគ្រឿង ។ ហើយសម្រាប់ផលិតផល realme Buds Air និង កាស Bluetooth ដែលបានដាក់ប្រកាសបានទទួលការគាំទ្រ និង សរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ និង បណ្តាអ្នកសារព័ត៌មានទូទាំងពិភពលោក ។ នៅក្នុងឆ្នាំ ២០២០ realme នឹងបន្តនាំនូវឧបករណ៍សំលេង AIoT ជាច្រើនម៉ូឌែលមកជូនអ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក ។ ដូចជា realme Buds Q និង realme Buds Air Neo ដែលនឹងដាក់ប្រកាសនៅក្នុងថ្ងៃទី 25 ខែឧសភានេះផងដែរ ។
ក្រៅពីនេះ realme ប្តេជ្ញាចិត្តនឹងក្លាយជាម៉ាកផលិតផល AIoT ដែលមានភាពរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក ។ ដោយមានគម្រោងក្នុងមួយឆ្នាំដាក់ប្រកាសផលិតផលបច្ចេកវិទ្យាពេញនិយមឆ្លាតវៃជាង ៥០ ម៉ូឌែល បង្កើតនូវនិន្នាការជីវិតដ៏ឆ្លាតវៃដោយផ្អែកលើចំណុច “បុគ្គល គ្រួសារ និង ការធ្វើដំណើរ“ ៣ ចំណុចរួមបញ្ចូលតែមួយនាំមកជូនយុវវ័យនូវជីវិតដែលមានភាពពេញនិយម និង ឆ្លាតវៃ ។
ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខ នាំយកមកនូវផលិតផលពេញនិយមដល់យុវវ័យ
ដោយឈរលើជំហរ “អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម” realme នឹងយកបច្ចេកវិទ្យាដែលពេញនិយម និង ការរចនាដែលពេញនិយមមករួមបញ្ចូលគ្នា និងព្យាយាមនាំមកនូវផលិតផលពេញនិយមដ៏អស្ចារ្យជូនដល់អតិថិជន ។ បន្ទាប់ពីបានធ្វើការសហការជាមួយនឹងអ្នករចនាម៉ូតជនជាតិជប៉ុនដ៏ល្បីឈ្មោះលោក Naoto Fukasawa និង DJ Alan Walker ដ៏ល្បីទូទាំងពិភពលោក realme ក៏បានអញ្ជើញលោក José Lévy ជាពិសេស ដែលជាអ្នករចនាម៉ូតនៃ Hermes ចូលរួមជាមួយ realmeStudio ក្នុងនាមជាអ្នករចនាពេញនិយមដែល realme បានអញ្ជើញជាពិសេស ហើយការរចនាដំបូងនេះគឺ realme Buds Q នឹងមានការដាក់ជាផ្លូវការនៅថ្ងៃទី ២៥ ខែឧសភានេះ ។
លោក José Lévy បានប្រើដុំថ្ម ធ្វើជាការបំផុសគំនិតនៃការរចនារួមផ្សំជាមួយការរចនានៃភាពពេញនិយមរបស់ realme និង បានរំលេចឡើងនូវកាសត្រចៀកម៉ូឌែលដំបូងគឺ realme Buds Q ។ ការរចនានេះគឺមានការបត់បែន និង មានគុណភាពសំលេងល្អឥតខ្ចោះ ធ្វើឱ្យត្រចៀកទទួលបានអារម្មណ៍ស្រស់ស្រាយ និង ធ្វើអោយបទពិសោធតន្ត្រីទទួលបាននូវភាពអស្ចារ្យបំផុត ។
រីឯម៉ូឌែល realme Buds Air Neo មួយទៀតដែលជិតនឹងដាក់ប្រកាសនេះដែរ ក៏មានគុណភាព និង ការរចនាទាន់សម័យ នឹងក្លាយជាផលិតផលដែលពេញនិយមទូទាំងពិភពលោក និង ក្លាយជាកាសប្លូធូសឥតខ្សែរដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ។
ប្តេជ្ញាចិត្តរៀបចំប្រព័ន្ធ realme UNI Smart AIoT ឱ្យក្លាយជាម៉ាកផលិតផល AIoT ដែលមានភាពរីកចម្រើនលឿនជាងគេទូទាំងពិភពលោក
នៅក្នុងកម្មវិធីដាក់ប្រកាស realme X5 Pro ជាផ្លូវការទូទាំងពិភពលោក realme បានប្រកាសថានឹងប្រើប្រាស់កម្មវិធី realme Link ដោយភ្ជាប់តាមរយៈបណ្តាញកណ្តាលធំៗ ៤ គឺ ទូរទស្សន៍ឆ្លាតវៃ នាឡិកាឆ្លាតវៃ កាសប្លូធូស និង បាសសំឡេងឆ្លាតវៃ និង អាចភ្ជាប់បានតាមរយៈផលិតផល AIoT ដែលពេញនិយមជាច្រើន បង្កើតនូវនិន្នាការជីវិតដ៏ឆ្លាតវៃដោយផ្អែកលើចំណុច “ បុគ្គល គ្រួសារ និង ការធ្វើដំណើរ “ ៣ ចំណុចរួមបញ្ចូលតែមួយនាំមកជូនយុវវ័យនូវជីវិតដែលមានភាពពេញនិយម និងឆ្លាតវៃ ។
សម្រាប់បណ្តាញកណ្តាលធំៗទាំង ៤ realme បានដាក់ចរាចរណ៍នូវកាសប៊្លូធូសរួចរាល់ហើយ ហើយសម្រាប់ការលក់នៅទូទាំងពិភពលោកបានមានចំនួនរហូតដល់ជាងមួយលានគ្រឿង ។ រួមជាមួយនឹងទូរទស្សន៍ឆ្លាត និង នាឡិកាឆ្លាតវៃដែលនឹងត្រូវដាក់ប្រកាសនៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី 25 ខែឧសភានេះ realme គឺបានដាក់ចរាចរណ៍ ៣ បណ្តាញរួចហើយ ថែមទាំងបានសម្រេចនូវការគ្របដណ្តប់ពេញនៃបណ្តាញទាំង ៣ ផងដែរ និង បានសម្រេចនូវគម្រោងសម្រាប់កន្លះឆ្នាំដំបូងយ៉ាងលឿន ។
ក្រោយបង្កើតបានរយៈពេលពីរឆ្នាំ realme បានមានការរីកចម្រើនឆាប់រហ័សក្លាយជាម៉ាកស្មាតហ្វូនដែលមានភាពរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោក ។ បានជាប់ក្នុងចំណាត់ថ្នាក់ កំពូលទី ៧ ក្នុងពិភពលោកដែលមានអតិថិជនប្រមាណជាង ៣៥ លាននាក់ ថែមទាំងក្លាយជាអ្នកបច្ចេកវិទ្យា 5G នៅក្នុងទីផ្សារសំខាន់ៗដូចជាចិន និង អឺរ៉ុបជាដើម នឹងបន្តធ្វើជាអ្នកផ្សព្វផ្សាយ បច្ចេកវិទ្យាពេញនិយម ផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដំបូងបំផុតនៃជីវិតបច្ចេកវិទ្យាឆ្លាតវៃនៃសម័យ 5G និង ទទួលបាននូវភាពសប្បាយរីករាយនៃបច្ចេកវិទ្យា ៕