ក្រុមហ៊ុន Huawei អតីតកាលកន្លងផុត អនាគតនឹងមកដល់
ទីក្រុងស៊ិនជិន ប្រទេសចិន ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន Huawei បានរៀបចំកិច្ចប្រជុំកំពូលអ្នកវិភាគសកលប្រចាំឆ្នាំលើកទី ១៧ របស់ខ្លួននៅទីក្រុងស៊ិនជិនទាំងនៅលើវេទិកាផ្ទាល់ និង ការផ្សាយផ្ទាល់លើបណ្ដាញអ៊ីនធឺណេត ។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Huawei ត្រូវបានចូលរួមដោយអ្នកវិភាគចំនួនជាង ២០០០ នាក់ អ្នកដឹកនាំគំនិតសំខាន់ៗ និង អ្នកតំណាងសារព័ត៌មានមកពីឧស្សាហកម្មជាច្រើនរួមមាន ទូរគមនាគមន៍ សេវាអ៊ីនធឺណេត និង ហិរញ្ញវត្ថុ ។ ពួកគេបានចូលរួមពិភាក្សាអំពីវិធិសាស្ត្រដើម្បីប្រើប្រាស់ឧស្សាហកម្មទប់ទល់នឹងពេលវេលាដ៏លំបាកនេះរួមជាមួយនឹងការទទួលបានលទ្ធផលឈ្នះឈ្នះ និង ពន្លឿនការមកដល់នៃពិភពវៃឆ្លាត ។
ក្នុងពិធីបើកព្រឹត្តិការណ៍នេះលោក Guo Ping ប្រធានប្តូវេននៃក្រុមហ៊ុន Huawei បានថ្លែងសុន្ទរកថាសំខាន់ៗដែលមានចំណងជើងថា «Huawei: អតីតកាលកន្លងផុត អនាគតនឹងមកដល់» ។ លោក Guo Ping បានចាប់ផ្តើមដោយចែករំលែកនូវបទពិសោធ និង លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុន Huawei កាលពីឆ្នាំកន្លងទៅ។ លោកក៏បានបន្តថា កាលពីប៉ុន្មានឆ្នាំមុន បច្ចេកវិទ្យាជាច្រើនមិនមានសម្រាប់យើងទេ ។ ទោះបីជាបែបនេះក៏ដោយក៏ក្រុមហ៊ុន Huawei បានតស៊ូដើម្បីរស់ និង ខិតខំឆ្ពោះទៅមុខ ។
ក្រុមហ៊ុន Huawei បានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ។ ចាប់តាំងពីបានបង្កើតឡើងមកក្រុមហ៊ុន Huawei បានប្តេជ្ញានាំយកឌីជីថលផ្ដល់ជូនប្រជាជនគ្រប់រូប គ្រប់ក្រុមគ្រួសារ និង ស្ថាប័ននានាឱ្យកាន់តែច្រើនថែមទៀតដើម្បីជំរុញពិភពលោកឆ្ពោះទៅមុខ ។ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei បានដាក់ពង្រាយបណ្តាញជាង ១,៥០០ នៅក្នុងបណ្តាប្រទេស និង តំបន់ជាង ១៧០ ដោយផ្តល់សេវាកម្មដល់មនុស្សជាង ៣ កោដិនាក់នៅទូទាំងពិភពលោក ។ យើងក៏បានផ្តល់ជូននូវឧបករណ៍ឆ្លាតវៃដល់អ្នកប្រើប្រាស់ចំនួន ៦០០ លាននាក់ផងដែរ ។ សកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុន Huawei និង មិនត្រឹមតែបង្កអន្តរាយដល់ក្រុមហ៊ុន Huawei ប៉ុណ្ណោះទេថែមទាំងបង្កអន្តរាយដល់បទពិសោធន៍របស់អតិថិជន និង អ្នកប្រើប្រាស់ដែលប្រើប្រាស់ផលិតផល និង សេវាកម្មរបស់ក្រុមហ៊ុន Huawei ផងដែរ ។
ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាគឺជាមូលដ្ឋានគ្រឹះនៃពិភពវៃឆ្លាត ។ នៅឆ្នាំ ២០២៥ សេដ្ឋកិច្ចឌីជីថលនឹងតំណាងឲ្យឧស្សាហកម្មមួយដែលមានតម្លៃ ២៣ លានកោដិដុល្លារ ។ ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT នៅតែមានសក្តានុពលដ៏អស្ចារ្យ ។ ឈរនៅចំណុចចាប់ផ្ដើមនៃពិភពលោកវៃឆ្លាតយើងអាចមើលឃើញឱកាសច្រើនជាងឧបសគ្គសម្រាប់ឧស្សាហកម្មមួយនេះ ។ សម្លឹងមើលទៅមុខក្រុមហ៊ុន Huawei នឹងបន្តវិនិយោគ និង បង្កើតថ្មីក្នុងវិស័យចំនួនបីគឺ ការតភ្ជាប់ កុំព្យូទ័រ និងឧបករណ៍ឆ្លាតវៃ ។ យើងនឹងធ្វើការជាមួយអតិថិជន ដៃគូជំនួញ អង្គការដែលមានស្តង់ដារនិងឧស្សាហកម្មដទៃទៀតដែលដើរតួយ៉ាងសំខាន់នៅក្នុងវិស័យដូចជា ៖ ខ្សែសង្វាក់ផ្គត់ផ្គង់ ស្តង់ដារ និង ការបណ្ដុះទេពកោសល្យ ដើម្បីលើកទឹកចិត្តឱ្យមានកិច្ចសហការបើកចំហ លើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដែលមានការបញ្ចូលគ្នានិងស្វែងរកអនាគតជាមួយគ្នា។
លោក Guo Ping បានបញ្ជាក់ថា «ពិភពលោកគឺជាប្រព័ន្ធរួមបញ្ចូលគ្នាមួយ ។ និន្នាការនៃសាកលភាវូបនីយកម្មមិនគួរនឹងមិនត្រូវបានផ្លាស់ប្តូរឡើយ ។ ស្តង់ដារដែលមិនត្រូវបានបំបែក និង ការផ្ដាច់បណ្តាញផ្គត់ផ្គង់មិនមានអត្ថប្រយោជន៍ដល់នរណាម្នាក់ឡើយហើយបំណែកដែលនឹងបែកបាក់បន្តទៀតនោះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទាំងមូល ។ ឧស្សាហកម្មទាំងអស់គួរតែរួមគ្នាជាធ្លុងមួយដើម្បីធ្វើសហការពង្រឹងការការពារសិទ្ធិនៃកម្មសិទ្ធិបញ្ញា ឬ IPR ការពារការប្រកួតប្រជែងដោយយុត្តិធម៌ ការពារស្តង់ដារពិភពលោករួមមួយ និង លើកកម្ពស់ការសហការនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក» ។
កិច្ចប្រជុំកំពូលអ្នកវិភាគសកលរបស់ក្រុមហ៊ុន Huawei លើកដំបូងបានធ្វើឡើងក្នុងឆ្នាំ ២០០៤ ហើយត្រូវបានបន្ដប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ កិច្ចប្រជុំកំពូលឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភាដោយមានវគ្គបន្តបន្ទាប់ទៀត ។ អ្នកចូលរួមរួមមានអ្នកជំនាញផ្នែកឧស្សាហកម្មមកពីជុំវិញពិភពលោកដែលពិភាក្សានិង ចែករំលែកការយល់ដឹងរបស់ពួកគេអំពីនិន្នាការឧស្សាហកម្មនិន្នាការបច្ចេកវិទ្យា និង កិច្ចសហការជាសកល ៕
សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.huawei.com