ត្រឹមពេលខ្លី realme វាយបំបែកទីផ្សារ ក្លាយជាស្មាតហ្វូនទំនើបសម័យថ្មី ជាប់ចំណាត់ថ្នាក់កំពូលទី ៥ នៅអាស៊ីអាគ្នេយ៍
ដូចតាមដែលយើងដឹងមកថា realme មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសឥណ្ឌាដែលចំណែកក្នុងទីផ្សារមានការកើនឡើងខ្លាំងរហូតមកហើយអ្វីដែលគួរអោយកត់សម្គាល់នោះគឺដោយយោងតាមទិន្នន័យសរុបចំនួនលក់នៃស្មាតហ្វូននៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០ នេះដែលប្រកាសដោយមន្ទីរស្រាវជ្រាវ Canalysបានអោយដឹងថា មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌានោះទេ ប្រទេសទាំងអស់ដែលនៅអាស៊ីអាគ្នេយ៍គឺ realme កំពុងតែមានការផ្លាស់ប្តូរគំរូនៃឧស្សាហកម្មស្មាតហ្វូនក្នុងល្បឿនមួយដែលឆាប់រហ័សបំផុត ។
realme បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទី ៥ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយប្រៀបធៀបនឹងកាលពីឆ្នាំមុនបានមានការកើនឡើង 290% ដោយសារនៅក្នុងឆ្នាំ២០២០ នេះជម្ងឺ COVID-19 បានមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោកធ្វើឱ្យចំនួនលក់នៃស្មាតហ្វូននៅទូទាំងពិភពលោកបានមានការធ្លាក់ចុះយ៉ាងខ្លាំងយោងតាមទិន្នន័យបានបង្ហាញថាទីផ្សារស្មាតហ្វូនទូទាំងពិភពលោកនៅក្នុងត្រីមាសទីមួយឆ្នាំ ២០២០ នេះបានមានការធ្លាក់ចុះលឿនខ្លាំងជាង សព្វដងតែផ្ទុយទៅវិញrealme បែរជាក្លាយជាម៉ាកទូរស័ព្ទដែលមានការរីកចម្រើននៅក្នុងត្រីមាសនេះទៅវិញ មិនត្រឹមតែរក្សារនូវចំណាត់ថ្នាក់ទី ៧ នៅក្នុងពិភពលោក និង មានការរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោកនោះទេ ហើយនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៏វិញក៏មានការកើនឡើងដ៏គួរអោយភ្ញាក់ផ្អើល ដែលទទួលបានចំណាត់ថ្នាក់កំពូលទី ៥ដែលជាលទ្ធផលដ៏អស្ចារ្យមួយផងដែរ ។
ក្រៅពីការនាំយកនូវផលិតផលដែលមានការរចនានិងបច្ចេកវិទ្យាដែលពេញនិយមមកដល់យុវវ័យ ហើយ ជាមួយគ្នានេះដែរក៏សង្ឃឹមថាឆ្លងកាត់ការទំនាក់ទំនង ក៏ដូចជាទិដ្ឋភាពផ្សេងៗដែលយុវវ័យនិយមចូលចិត្តមកបង្ហាញដល់អតិថិជនកាន់តែច្រើន។ យើងអាចមើលឃើញតាមរយៈការជ្រើសយកនូវអ្នកតំណាងរបស់យើង គឺrealme បានជ្រើសយកអ្នកដែលមានភាពពេញនិយមនិងសាកសមនឹងម៉ាករបស់យើងគឺលោក G-Devith ធ្វើជាអ្នកតំណាងរបស់ realme កម្ពុជានិងបានចេញនូវបទចំរៀងអំពីម៉ាកផលិតផលក៏ដូចជាផ្សព្វផ្សាយនូវស្មារតីហ៊ានឆ្ពោះទៅមុខ ។ យើងអាចឃើញតាមរយៈការដាក់ប្រកាស realme 6i ដែលនៅក្នុងសប្តាហ៍នេះ ដោយrealme បានធ្វើការសហការជាមួយហ្នឹងហ្គេម MLBB ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា ហើយថែមទាំងមានការគាំទ្រពីKOL ដែលល្បីៗទៀតផង ។
សម្រាប់ទីផ្សារផ្សេងៗវិញគឺបានចំណាយពេលតែ ១-២ ឆ្នាំប៉ុណ្ណោះដើម្បីទទួលបានលទ្ធផលដែលល្អប្រសើរមួយហើយទីផ្សារកម្ពុជាក៏មិនខុសគ្នានោះដែរ ដោយចំណាយពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះក៏សម្រេចបាននូវលទ្ធផលល្អមួយដែលចំនួនលក់ប្រចាំខែមានដល់ទៅជាង ១០.០០០ គ្រឿង ។ សមិទ្ធផលនេះធ្វើឱ្យយើងមានការទន្ទឹងរង់ចាំមើលថាវិស័យឧស្សាហកម្មស្មាតហ្ចូននៅកម្ពុជានឹងអាចក្លាយទៅជាយ៉ាងណា ?