realme ជាប់ចំណាត់ថ្នាក់ទី ៧ នៅលើពិភពលោក ជាម៉ាកស្មាតហ្វូនទំនើបចុងក្រោយ ដ៏ឈានមុខមួយ
realme នៅតែរក្សាចំណាត់ថ្នាក់ទី ៧ នៅក្នុងទីផ្សាស្មាតហ្វូនពិភពលោកគិតត្រឹមខែកុម្ភៈ ២០២០ នេះ
យោងតាមការវិភាគ របស់ Counterpoint Research Monthly Market Pulse នៅខែកុម្ភៈ ឆ្នាំ ២០២០ នេះបានឱ្យដឹងថា realme ជាស្លាកយីហោ ស្មាតហ្វូនដែលមាន ការរីកចម្រើន លឿនបំផុតនៅលើ ពិភពលោកដែលបានឈរនៅចំណាត់ថ្នាក់លេខ ៧ ដោយមានចំណែកទីផ្សារសកលរហូតដល់ ២,៧% ដោយនៅតែអាចរក្សាចំណាត់ថ្នាក់ពីមុនរបស់ខ្លួន និងបង្ហាញថាជាម៉ាកស្មាតហ្វូនដ៏ មានសក្ដានុពលមួយ ។
ទោះបីជាទីផ្សារទូរស័ព្ទក្នុងពិភពលោកកាលពីខែកុម្ភៈ ឆ្នាំ ២០២០ នេះ មានការធ្លាក់ចុះរហូតដល់ ១៤ % ក៏ដោយ ក៏ realme នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន និង បន្តរីកចម្រើនឥតឈប់ឈរក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោកដោយសារតែអនុវត្តនូវគោលការនៃថាមពលបច្ចេកវិទ្យា “Dare to Leap” គោលការ“ asset-light ,short channel និង e-commerce”ទទួលបានជោគជ័យនៅក្នុងទីផ្សារស្មាតហ្វូនជាសកល ។ នៅឆ្នាំនេះ realme នឹងធ្វើតាមយុទ្ធសាស្រ្ត “Smartphone + AIoT” ដើម្បីបង្កើតនិន្នាការវៃឆ្លាតសម្រាប់ជីវិតយុវវ័យឱ្យកាន់តែប្រសើរផងដែរ ។
https://www.counterpointresearch.com/global-smartphone-sales-show-resilience-14-decline/
អំពី realme
realme ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី 04 ខែឧសភា ឆ្នាំ 2018 ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li, ផ្តោតលើស្មាតហ្វូនដែលមានគុណភាពខ្ពស់ និង ទាន់សម័យ និង ផលិតផល IoT ។ realme មានទីស្នាក់ការកណ្តាលនៅទីក្រុងសិនជិនខេត្តក្វាងទុងប្រទេសចិន ។ គោលបំណងនៃ realme គឺដើម្បីផ្តល់នូវផលិតផលដែលមានបទពិសោធន៍ល្អឥតខ្ចោះសម្រាប់យុវវ័យ ។ ដោយសារសមត្ថភាពក្នុងបច្ចេកវិទ្យាទំនើបនៃស្មាតហ្វូន និង loT realme នាំមកនូវផលិតផលដែលទំនើបនឹង ជាជំនាន់ចុងក្រោយនៃបច្ចេកវិទ្យា ទាំងបទពិសោធន៍ថ្មី និង ចុងក្រោយបង្អស់ ជាមួយតម្លៃនឹកស្មានមិនដល់ ។ ជាមួយនឹងគោលជំហរនៃយីហោ“ Dare to Leap” realme មានឆន្ទៈក្លាយជាជម្រើសដំបូងរបស់មនុស្សវ័យក្មេងក្នុងការរស់នៅប្រកបដោយភាពវៃឆ្លាត ទំនើបទាន់សម័យ សុីវីល័យ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ ។
បើយោងតាម គេហទំព័រ Counterpoint, realme បានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក និង បានជាប់លំដាប់លេខ រៀងទី 7 នៅត្រីមាសទី 3 ឆ្នាំ 2019 ។ ទន្ទឹមនឹងនេះដែរ realme មានចំនួនអ្នកប្រើប្រាស់កើនឡើងរហូតដល់ ២៥ លាននាក់ឯណោះក្នុងពេលបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតលំដាប់ពិភពលោក ។
នៅចុងឆ្នាំ 2019 នេះ realme បានពង្រីកទីផ្សារជាសកលរហូតដល់ 27 ទីផ្សារដូចជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេសុី អឺរ៉ុប រុស្សី អូស្ត្រាលី អេហ្ស៊ីប និង ប្រទេសផ្សេងៗទៀត ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ 25 លានអ្នក ៕