realme 5i ទូរស័ព្ទដែលមានកាមេរ៉ា ៤ គ្រាប់ និង ថាមពលថ្មធំ ៥០០០mAh កុំភ្លេចណា ឥឡូវនេះកំពុងតែមានប្រូម៉ូសិនទៀតផង
បច្ចុប្បន្ននេះ មានទូរស័ព្ទស្មាតហ្វូនជាច្រើនបានចេញលក់នៅលើទីផ្សារ ហើយប្រាកដណាស់វាធ្វើអោយយើងមានការពិបាកសម្រេចចិត្តក្នុងការជ្រើសរើស ។ ដូចដែរយើងបានដឹងហើយថា ទូរស័ព្ទស្មាតហ្វូនបាននាំមកនូវភាពងាយស្រួលយ៉ាងខ្លាំងដល់ការរស់នៅរបស់យើងទាំងអស់គ្នា ហើយ realme 5i គឺជាជម្រើសដ៏ល្អបំផុតសម្រាប់បំពេញតម្រូវការរបស់អ្នក ។
ជាមួយនឹងបន្ទះឈីប snapdragon 665 AIE និង ថាមពលថ្មធំ 5000mAh ដែលអាចទុក stand by បានរយៈពេល ៣០ ថ្ងៃ
realme 5i បំពាក់នូវថាមពលថ្មធំ ៥០០០mAh ដែលអាចទុក stand by បានរហូតដល់ទៅ ៣០ ថ្ងៃ (ទិន្នន័យនេះទទួលបានមកពីមន្តីពិសោធន៍ realme )។ ហើយសព្វថ្ងៃនេះក៏មានស្មាតហ្វូនជាច្រើនបានបំបានបំពាក់នូវថាមពលថ្ម ៥០០០mAh ផងដែរ ដើម្បីអាចកាន់ថ្មបានយូរ ។ realme 5i មានបំពាក់នូវបន្ទះឈីបsnapdragon 665AIE ដែលអាចកាត់បន្ថយការប្រើប្រាស់ថាមពលថ្ម និង ថែមទាំងធ្វើអោយប្រព័ន្ធប្រតិបត្តិការមានល្បឿនកាន់តែលឿន ។ ហើយនៅពេលដែលលោកអ្នកមានការមមាញឹកនៅខាងក្រៅក៏ដូចជាមានការប្រជុំពេញមួយថ្ងៃ នោះលោកអ្នកឃើញថាទូរស័ព្ទផ្សេងៗបានអស់ថ្មទៅហើយ ប៉ុន្តែ realme5i នៅតែអាចធ្វើប្រតិបត្តិការផ្សេងៗបានយ៉ាងល្អ ។
កាមេរ៉ា ៤ គ្រាប់
realme 5i បំពាក់នូវកាមេរ៉ា AI ៤ គ្រាប់ដែលអាចនិយាយបានថាគឺជាផលិតផលល្អមួយនៅក្នុងតារាងជួរតម្លៃទូរស័ព្ទដែលមានតម្លៃប្រហាក់ប្រហែលគ្នានេះ ។ realme 5i ភ្ជាប់មកជាមួយនូវកាមេរ៉ាគោល12MP ឡែនប្លង់ទូលាយ 8MP ឡែន portrait 2MP និង ឡែនម៉ាក្រូ2MP រួមជាមួយនឹងប្រព័ន្ធ sensor ខាងមុខ 8MP ផងដែរ ។ ហើយមុខងារកាមេរ៉ានៅលើទូរស័ព្ទនេះដែររួមមាន មុខងារ nightscape2.0 ជាមួយនឹង ប្រព័ន្ធEIS ចាប់លំនឹងក្នុងការថតវីដេអូ និង 240 FPS slow motion ផងដែរ ។
realme បានចូលមកដល់ប្រទេសកម្ពុជាមិនដល់រយៈពេលកន្លះឆ្នាំផងក៏បានសម្រេចនូវលទ្ធផលដ៏ប្រសើរមួយដោយការលក់ប្រចាំខែមានដល់ទៅជាង ១០០០០គ្រឿង។ ហើយដើម្បីអបអរជាមួយនឹងលទ្ធផលដ៏ល្អនេះ លោកអ្នកអាចធ្វើការបញ្ចាទិញជាមួយនឹងទូរស័ព្ត realme 5i ដែលជាម៉ូឌែលមួយដែលកំពុងពេញនិយម នៅពេលឥឡូវនេះនឹងទទួលបានកាដូអាវយឺតដ៏ស្រស់ស្អាតមួយភ្លាម ។ ការប្រម៉ូសិននេះនឹងផុតកំណត់នៅថ្ងៃទី ៣១ ខែមិនានេះហើយ សូមប្រញាប់រួសរាន់ឡើង ចំនួនមានកំណត់ ៕