Connect with us

បច្ចេកវិទ្យា

ងាយដូចបកចេក គ្រាន់តែទស្សនាការប្រគំតន្ត្រីដ៏លេចធ្លោលើហ្វេសប៊ុក OPPO ថ្ងៃស្អែក 24 មីនា ឈ្នះស្តេចទូរស័ព្ទស៊ែលហ្វី 44MP OPPO Reno3 បីគ្រឿង

on

Advertisement

ថ្ងៃទី24 មីនា 2020 ស្អែកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO នឹងដាក់សម្ពោធទូរស័ព្ទស៊េរីថ្មី លើអនឡាញសម័យ ឌីជីថលមុនដំបូងគេបង្អស់ ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្ត្រីរាត្រីលេចធ្លោ OPPO Reno3 Ultra Night ម៉ោង7យប់ និងការផ្តល់ រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកចូលរួមទស្សនា ។

សម្រាប់អ្នកទស្សនា និងចូលរួម Comments លើទំព័រហ្វេសប៊ុកផ្លូវការ OPPO នឹងមានឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មីនេះ ចំនួន3គ្រឿង និង កាសកាលីបឥតខ្សែ Enco W31ចំនួន 10រង្វាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេច Like និង Follow ផេកហ្វេសប៊ុក OPPO ត្រង់នេះ ៖ https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX រួចដាក់ See First ដើម្បីទទួលបានសាររំលឹកចូលរួមទស្សនា ការទាំងអស់គ្នា។

 

ការវិលត្រឡប់មកវិញ ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីព របស់ ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ វាមាន កាមេរ៉ាមុខសម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវ ទាំងថ្ងៃទាំងយប់ ទំហំធំមហិមារហូតដល់ទៅ 44MP 44 មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដូច្នេះអ្នក ប្រើប្រាស់នឹងរីករាយ ថតវីដេអូ ស៊ែលហ្វី នៅពេលយប់ ។

ងាកមកផ្នែកខាងក្រោយវិញ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែល កាមេរ៉ាទី1 មានទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586, ដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលាមិនថាព្រឹកថ្ងៃយប់ ។

ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើត រូបភាព ទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយរហូតដល់ទៅ 119ដឺក្រេ អាចថតរូបមនុស្សឃើញជើងស្រឡូន ខ្ពស់ស្អាត ថតរូបជួបជុំក្រុមគ្រួសារមិនចាំបាច់ដើរថយក្រោយ ទេសភាពបានកាន់តែទូលាយស្អាតត្រជាក់ភ្នែក និង សម្រាប់ថតរូប ជិតៗ បែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី 4 មានទំហំ 2MP សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ ។

ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅ កន្លែងងងឹតខ្លាំងអោយកាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះសុទ្ធសឹង តែជាមុខ ងារដែលបំពាក់លើទូរស័ព្ទតម្លៃខ្ពស់ ។ ទាំងអស់នេះក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបាន កាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ។

ជារួម OPPO Reno3 គឺជាកំពូលស្មាតហ្វូនល្អឯក ព្រោះមិនត្រឹមតែជាស្តេចទូរស័ព្ទសម្រាប់ស៊ែលហ្វីស្អាតសាហាវប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាក្រោយលំដាប់កម្រិតអាជីពថតច្បាស់គ្រប់ប៉ុស្តិ៍ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបថែមទៀត ប្រសិន បើចង់ដឹងច្បាស់សូមកុំភ្លេចតាមដានលើ កញ្ចក់ទូរទស្សន៍រស្មីហង្សមាស និង ហ្វេសប៊ុកផ្លូវការ OPPO នៅថ្ងៃស្អែកទី24មីនា 2020 វេលាម៉ោង7យប់ ទាំងអស់គ្នា ហើយអ្នកមានសំណាងឈ្នះរង្វាន់ធំ OPPO Reno3 អាចជារូបអ្នក។

អត្ថបទពេញនិយម

រកឃើញមនុស្ស ៣៤០ នាក់នៅសៀមរាប ប៉ះពាល់ប្រយោលជាមួយជនជាតិបារាំងផ្ទុកកូវីដ ១៩ នៅកំពង់សោម
បុរសខ្មែរអាយុ ២៧ ឆ្នាំនៅភ្នំពេញ ប្រកាសឆ្លងកូវីដ ១៩ យប់ទី ២៥ មីនា ជាអ្នកឡើងចុះញឹកញាប់នៅប៉ោយប៉ែត
Lydia មានកម្លាំងចិត្តព្រឺស ពេលត្រូវមិត្តជិតដិតច្រើនាក់ ធ្វើរឿងដ៏ពិសេសមួយនេះឱ្យ (វីដេអូ)
ពិតជាមានទឹកចិត្តណាស់! ខាត់ សុឃីម សម្រេចចិត្តបញ្ចុះថ្លៃឈ្នួលផ្ទះ ខណៈកូវីដ ១៩ កំពុងរាតត្បាត

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន10 hours ago

ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុសកូវីដ ១៩ កំពុងរាតត្បាត

ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងជួបទុក្ខលំបាក ភ្នាក់ងារ វីង នៅបណ្តាខេត្តនានានិងនៅក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡានិងថវិការផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតដើម្បីទប់ស្កាត់ការរីករាតត្បាតនៃវីរុស កូវីដ១៩ ។ អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ក្រុងភ្នំពេញបានឲ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុន Huawei មានវិធានការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរាតត្បាតនៅក្នុងប្រទេសចិន និង កម្ពុជា

កាលពីថ្ងៃទី ៣ ខែកុម្ភៈ​ មន្ទីរពេទ្យ Huo Shen Shan បានបើកទទួលអ្នកជម្ងឺជាផ្លូវការ ​។ នេះជាមន្ទីរពេទ្យនៅទីក្រុងអ៊ូហាន ដែលមានផ្ទៃក្រឡាសរុបចំនួន ៣៣,៩០០ ម៉ែត្រការ៉េ ហើយត្រូវបានកសាងឡើងដំបូងក្នុងគោលបំណងព្យាបាលដល់ អ្នកជម្ងឺដែលមានផ្ទុកវីរុសប្រភេទថ្មីនេះ ។ ក្នុងនេះដែរ ក្រុមហ៊ុន Huawei ក៏បានសហការជាមួយប្រតិបតិ្តករ​​ដោយប្រើរយៈពេលមួយសប្តាហ៍...

អត្ថបទក្រុមហ៊ុន4 days ago

វី​ង​ផ្តល់ជូន​ការផ្ទេរ​ប្រាក់​ឥតគិតថ្លៃ ទោះជា ​Covid-19 ​កំពុង​រីក​រាលដាល​ក៏ដោយ​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង និង​ ជួយ​គាំទ្រ​ដល់​អតិថិជន​ទាំងឡាយ ខណៈពេលដែល Covid-19​ កំពុង​រីក​រាលដាល​ ។ ឥឡូវនេះ អតិថិជន​របស់ វី​ង អាច​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃតាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ជួយ​ឲ្យ​ពួកគេ​ផ្ញើ​ប្រា​ក់បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​កំពុងមាន​តម្រូវការ​ផ្សេងៗ ។​ ​លោក ម៉ា​នូ រ៉ា​ចាន់...

អត្ថបទក្រុមហ៊ុន4 days ago

អបអរឆ្នាំថ្មីដ៏អស្ចារ្យជាមួយ Heineken® (វីដេអូ)

ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Heineken® ដែលជាម៉ាកយីហោស្រាបៀរអន្តរជាតិល្បីល្បាញជាងគេបំផុតនៅលើពិភពលោក បានបញ្ចេញសំបកកេសថ្មីដ៏ពិសេសជាមួយរូបផ្កាយពណ៌ក្រហមរបស់ខ្លួនយ៉ាងស្រស់ស្អាត។ ការរចនាថ្មីដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែមីនានេះ ដោយបានបង្ហាញឲ្យឃើញនូវរូបផ្កាយពណ៌ក្រហមលាយទឹកមាស ដែលបានរំលេចឡើងជាមួយដបពណ៌បៃតងយ៉ាងស្រស់ស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី។ បុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ដែលត្រូវបានប្រារព្ធឡើងក្រោយការបញ្ចប់រដូវច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស និងជាការចាប់ផ្តើមឆ្នាំថ្មីស្របតាមប្រតិទិនចន្ទគតិរបស់ប្រជាជនខ្មែរយើងផងដែរ។ ក្នុងពិធីបុណ្យនេះ...

អត្ថបទក្រុមហ៊ុន1 week ago

វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូង ខណៈមានការរីករាលដាលមេរោគ Covid-19

ភ្នំពេញ ខែមីនា ២០២០ ៖ ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន ៥០០០ ដុល្លារដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅប្រកបការងារ និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់ និង ទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19 ។ ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​បញ្ឈប់​ការយល់ច្រឡំ​! មិនមាន​ការហាម​ប្រើប្រាស់ Smecta ចំពោះ​ក្មេង​អាយុ​លើស​ 2 ​ឆ្នាំ​ឡើយ​!

​ប្រិយមិត្ត​ប្រហែលជា​បាន​អាន​ព័ត៌មាន​មួយចំនួន ចុះផ្សាយ​ទាក់ទង​នឹង Smecta ដែលជា​ថ្នាំ​ព្យាបាល​ជំងឺរាក​ដ៏​ពេញនិយម​ទាំង​សំរាប់​កុមារ ​និង ​មនុស្សពេញវ័យ របស់​ប្រទេស​បារាំង ដែលថា Smecta ត្រូវបាន​រដ្ឋាភិបាល​បារាំង​ណែនាំ​មិនអោយ​កូនក្មេង​ប្រើ ដោយសារ​មាន​ផ្ទុក​ជាតិ​សំណ​ដ៏​តិចតួច​បំផុត ​។​ ​តាម​ការពិតទៅ ព័ត៌មាន​ទាំងអស់នេះ​គឺ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ ដោយសារតែ​ការបកប្រែ​បាត់​ខ្លឹមសារ​ និង​ មិន​គ្រប់​ជ្រុងជ្រោយ​នៃ​ពត៌មាន​ទាំងអស់នោះ ជាហេតុ​បង្កអោយមាន​ការយល់ច្រលំ​ទៅលើ​ការប្រើប្រាស់ Smecta ព្រោះ​តាម​សារ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បា​រាំ​ង​គឺ​មិនមាន​ពាក់ព័ន្ធ​អ្វី​នឹង​ការប៉ះពាល់​សុខភាព​កុមារ​អាយុ​លើសពី...

អត្ថបទក្រុមហ៊ុន2 weeks ago

ដូចទើបតែកើតសោះ ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ ឆ្នាំបាត់

តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។ ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំអច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណដល់ក្រុមការងារគ្រួសារវីតាល់ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើងក្នុងឆ្នាំ២០២០នេះ។ ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិនមែនជាភាពចៃដន្យនោះទេ តែវាជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់...

អត្ថបទក្រុមហ៊ុន2 weeks ago

ISUZU ចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្ដុង្តឧត្ដមរបស់ព្រះមហាក្សត្រ (វីដេអូ)

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប...

អត្ថបទក្រុមហ៊ុន2 weeks ago

វី ឌីណែត បង្ហើបឈុតពិបាកសម្តែងបំផុតក្នុងរឿងភាគថ្មីជាមួយ នី រតនា (វីដេអូ)

តារាចម្រៀងសម្បុរស្រអែមសំឡេងខ្ពស់កញ្ញា វី ឌីណែត បានបន្ថែមឈ្មោះជាតារាសម្តែងមួយទៀត ខណៈដែលកញ្ញាបានសម្តែងចាប់ដៃគូជាមួយលោក នី រតនា ក្នុងរឿងភាគថ្មី រាជបុត្រកង្កែប ដែល នឹងត្រៀមចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះតទៅហើយបន្ទាប់ពីរឿង រាជិនីភូមិគ្រឹះ ម៉ោង 8 –...

អត្ថបទក្រុមហ៊ុន2 weeks ago

បង្ហោះវីដេអូ ១ ស្មើនឹងការជួយបរិច្ចាគ ៣ ដុល្លារ ដល់សមាគមន៍ស្រ្តី និង មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា“ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម”

ទន្ទឹមនឹងជោគជ័យដែលមានអ្នកចូលរួមរត់យ៉ាងច្រើនកុះករជាង ២០០០នាក់ក្នុង ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម កាលពីថ្ងៃទី ០៨ មីនា ២០២០ កន្លងទៅនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានផ្តួចផ្តើមកម្មវិធីសប្បុរស “ចុះឈ្មោះរត់ម្នាក់ បរិច្ចាគ ១ដុល្លារ” និង “បង្ហោះវីដេអូ ១ បរិច្ចាគ...