OPPO ត្រៀមបញ្ចេញស្តេចទូរស័ព្ទថតរូបស៊ែលហ្វីសាហាវ Reno3 ជាមួយ…
ទីបំផុត OPPO ពិតជាមិនធ្វើឲ្យអ្នកនិយកគាំទ្រខកបំណងមែន ដោយបានទម្លាយនូវ ស្មាតហ្វូនល្អឯកប្រចាំ 2020 គឺ OPPO Reno3 ដែលមានរហស្សនាមស្តេចទូរស័ព្ទថតរូបស៊ែលហ្វីសាហាវ នៅតាមការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO កាលពីយប់ថ្ងៃទី 19 មីនា 2020 ។
វត្តមាន OPPO Reno3 អ្នកឯកទេសស៊ែលហ្វីជំនាន់ថ្មី តាមរយៈការ Premiered Live ខ្នាតធំលើកដំបូងបង្អស់ លើបណ្តាញសង្គមហ្វេសប៊ុក OPPO និង សារព័ត៌មានល្បីៗយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទាក់ទាញនិងផ្អើល អ្នកលេងហ្វេសប៊ុក ចូលរួមទស្សនារាប់ម៉ឺននាក់ ដើម្បីអ៊ុតមើល បច្ចេកវិទ្យាថ្មីៗ រូបរាង និង សមត្ថភាពពិតរបស់វា ។ មានឈាមជ័រ (DNA)ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែល និង ត្រកូល Reno តំណាងឲ្យការតស៊ូនឹងច្នៃប្រឌិត OPPO Reno3 មានតួខ្លួនកាលីបអស្ចារ្យជាងមុន បំពាក់នូវកាមេរ៉ាមុខទំហំធំ រហូតដល់ 44 មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដែលជាការឆ្លើយតបយ៉ាងរហ័សក្រុមហ៊ុនOPPO ទៅកាន់សំណូមពរអ្នកប្រើប្រាស់ជុំវិញពិភពលោក ។
គ្រប់គ្នានឹងលែងខ្លាចថតរូប ថតវីដេអូ ស៊ែលហ្វី នៅពេលយប់សម្រាប់បង្ហោះលើបណ្តាញសង្គម ឬ ទុកជាអនុស្សាវរីយ៍ទៀតហើយ ជាមួយនឹងកាមេរ៉ាថតរូបស៊ែលហ្វីទំហំធំមហិមាលើកដំបូងដែលនឹងបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មី OPPO Reno3 នេះតែម្តង។ មិនត្រឹមតែមានភាពអស្ចារ្យលើការថតរូបស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាបួនអាចថតរូបច្បាស់ស្អាតគ្រប់ពេល និងអាចផលិតរូបភាពទំហំរហូតដល់ទៅ 108MP ថតរឹតតែច្បាស់សាហាវ ដិតគ្រប់ចំណុចទៀតផង។ រឹតតែអែមក្រុមហ៊ុន OPPO បានបន្ថែមនូវបច្ចេកវិទ្យាទប់លំនឹងកម្រិត Pro មួយទៀតពីលើបច្ចេកវិទ្យាទប់លំនឹងដែលមានស្រាប់ ធ្វើឲ្យអ្នកស្រឡាញ់ការថតវីដេអូកាន់តែពេញចិត្តនិងសប្បាយថត ឥតសំចៃដៃតែម្តង ហើយបើចង់ស្រាយចម្លល់សូមចុចទស្សនាវីដេអូខាងក្រោមនេះសរុបមក ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 លើកនេះ អាចជាស្តេចទូរស័ព្ទថតរូបស៊ែលហ្វីស្អាតបំផុតប្រចាំឆ្នាំ 2020 ដែលអាចថតបានរហូតដល់ 44MP ច្បាស់ទាំងយប់ ទាំងថ្ងៃ ទាំងព្រឹក ពោលគឺច្បាស់គ្រប់ពេល ហើយនិងទទួលបានការគាំទ្រកាន់តែខ្លាំងក្លាជាង OPPO ត្រកូល F និង Reno ស៊េរីជំនាន់មុន។
ជាពិសេស Reno3 អាចនឹងរួមចំណែកយ៉ាងធំក្នុងការជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខមួយនេះ ក្តោបក្តាប់ចំណែកទីផ្សារកាន់តែធំ និងឈានដល់សម្រេចគោលដៅ និងមហិច្ឆិតាថែមទៀតក៏ថាបាន។ ប៉ុន្តែយើងក៏មិនទាន់ប្រាកដ 100% ដែរ អញ្ចឹងមានតែរងចាំអ៊ុតមើលសមត្ថភាពពិត រូបរាងពិត តម្លៃពិតនៃស្តេចទូរស័ព្ទថតរូបស៊ែលហ្វី OPPO Reno3 នៅក្នុងកម្មវិធីការប្រគុំតន្ត្រី OPPO Reno3 Ultra Night នៅថ្ងៃទី 24 មីនា ខាងមុខនេះសិន។ សូមកុំភ្លេចទស្សនាការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO រួចធ្វើការទស្សន៍ទាយតម្លៃពិត OPPO Reno3 ទាំងអស់គ្នា ព្រោះមានឱកាសឈ្នះទូរស័ព្ទ Reno3 ចំនួន 3 រង្វាន់ និង កាសឥតខ្សែចំនួន10រង្វាន់ សូមកុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ។
សូមរំលឹកថា បច្ចុប្បន្ន OPPO កំពុងឈរលេខ1 នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាច្រើនកន្លែងជាងគេ កាន់តែកៀក កាន់តែរហ័ស ងាយស្រួលសម្រាប់អតិថិជន។
សូមទស្សនាវីដេអូខាងក្រោម៖