លឿនឡើង ឱកាសឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេសពីស្មាតហ្វូន OPPO Reno2 F ជិតផុតហើយ
គិតមកទល់ពេលនេះជាសប្តាហ៍ទី11 ហើយ ដែលក្រុមហ៊ុន OPPO បានរកឃើញអតិថិជន OPPO Reno2 Reno2 F មានសំណាងឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត សរុបចំនួន 33 រូប ដូច្នេះនៅសល់តែ 6 រូបទៀតប៉ុណ្ណោះ អ៊ីចឹងហើយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ដូរទូរស័ព្ទ ឬ ឡើងស៊េរីទូរស័ព្ទថ្មីកាមេរ៉ា 4 អាចពិចារណាបានតាមការគួរមុនថ្ងៃទី 29 កុម្ភៈ 2020 ។
បើតាមសម្តីរបស់អ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅលេងកោះភូកេតប្រចាំសប្តាហ៍ទី11 លោក កែវ សេងរដ្ឋា បច្ចុប្បន្នរស់នៅខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដំបូងគាត់ប្រើប្រាស់ទូរស័ព្ទ iPhone ប៉ុន្តែដោយសារឃើញ OPPO ចេញស្មាតហ្វូនស៊េរីថ្មីគឺ OPPO Reno2 មានគុណភាពល្អ តម្លៃល្អ ទើបគាត់សម្រេចចិត្តជ្រើសរើសយកស្មាតហ្វូនមួយនេះ ។ គាត់បានបន្តទៀតថា “ខ្ញុំចូលចិត្តកាមេរ៉ាថតរូប និង ដំណើរការរបស់ទូរស័ព្ទ OPPO Reno2, ពិតជាល្អប្រើមែនទែនខ្ញុំបានណែនាំដល់មិត្តភកិ្តខ្ញុំយ៉ាងច្រើន ហើយពួកគាត់បានទិញប្រើដូចខ្ញុំដែរ។” មានសំណាងឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេតដូចគ្នា ធារី អតិថិជន OPPO Reno2 F បានគូសបញ្ជាក់ថា “លឺគេនិយាយមួយពាន់ដងមិនស្មើនឹងជួបផ្ទាល់ខ្លួនឯងម្តង! ខ្ញុំមិនដែលនឹកស្មានថាអាចឈ្នះរង្វាន់ គ្រាន់តែទិញ OPPO Reno2 F នោះទេ រហូតដល់ក្រុមការងារ OPPO ទូរស័ព្ទមកប្រាប់ខ្ញុំថា ខ្ញុំបានឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត ទើបខ្ញុំជឿ! ទិញពិតឈ្នះពិត!” ។
អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បានឲ្យដឹងថា កាលពីពាក់កណ្តាលខែមករា ឆ្នាំ 2020 ក្រុមហ៊ុនបាននាំអតិថិជន OPPO Reno2Reno2F ដែលមានសំណាងឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេសជើងទីមួយនៅកោះភូកេត ប្រទេសថៃរួចមកហើយតាមការសន្យា អាស្រ័យហេតុនេះសូមអតិថិជនប្រញាប់រួសរាន់ទិញ OPPO Reno2 Reno2 F នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាដែលនៅក្បែរលោកអ្នកជាងគេទាន់មានប្រូម៉ូសិនពិសេសនេះ សូមកុំឲ្យឱកាសល្អនេះកន្លងផុតទៅ ។
OPPO Reno 2F មានតម្លៃថ្មី $349 បំពាក់មកនូវកាមេរ៉ាក្រោយ4 មានផ្ទៃរាបស្មើមិនងាយសឹកឡេនកាមេរ៉ា ដោយកាមេរ៉ាមេ ទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់ស្អាតនៅពេលយប់ កាមេរ៉ាទី 2 ទំហំ8MP អាចថតប្លង់ទូលាយ (Wide-angle) រហូតដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ កាមេរ៉ាទី 3 និងទី 4 មានទំហំ 2MP ដូចគ្នាអាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់ ។
ចំណែកឯ OPPO Reno2 តម្លៃ $599 មានអេក្រង់ AMOLED កញ្ចក់ E3 លាតពេញទំហំ 6.5” ការពារចំណាំងពន្លឺ បំពាក់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rheinland ។ កាមេរ៉ាក្រោយ 4 គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬ ទីងងឹត ជាមួយនឹងមុខងារ Ultra Dark Mode ដែលមានជំនួយការពិសេសគឺ NPU ជំនួយលើបច្ចេកវិទ្យា AI ខ្លាំងជាង SD712 ពីរដង ។ កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ។ ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី 4 ថតរូបបែបសខ្មៅទំហំ 2MP។ Reno 2 មានមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ (Video Bokeh) ទាំងកាមេរ៉ាមុខក្រោយ ជាមួយនឹង កម្មវិធី Video Edit ដំបូងគេបង្អស់ មកស្រាប់មួយសេតតែម្តង ។
សរុបមក ទិញ OPPO Reno2 F ឬ Reno2ចំណេញបានទូរស័ព្ទឆ្លាតវៃ គុណភាពល្អ ថែមទាំង មានឱកាសឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេសកញ្ចប់កាដូពិសេសជាមួយនឹងការធានា 1ឆ្នាំពេញ ខូចដូរថ្មីក្នុងកំឡុង7ថ្ងៃ ពិសេសសេវាកម្មជួសជុលរហ័សទាន់ចិត្តត្រឹមតែរយៈពេល 1 ម៉ោងនៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (OPPO Service Centre) ថែមទៀតផង៕