ស្មាតហ្វូន Xiaomi ឆ្នាំ២០២០ តម្លៃលើស ២៩០ដុល្លារទាំងអស់ នឹងអាចប្រើ 5G បាន
កាលពីដើមឆ្នាំនេះ CEO ក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រកាសថា ក្រុមហ៊ុនមានគម្រោងបញ្ចេញស្មាតហ្វូនថ្មី ១០ ម៉ូដែល ដែលអាចប្រើបច្ចេកវិទ្យា 5G បាន ។
ថ្មីៗនេះ លោក Lei បានប្រកាសម្តងទៀតថា ស្មាតហ្វូនថ្មីរបស់ Xiaomi ដែលមានតម្លៃលើសពី ២៩០ ដុល្លារ នឹងអាចប្រើ 5G បានទាំងអស់ ។ ការប្រកាសនេះបានធ្វើឡើងនៅអំឡុងកម្មវិធីសន្និសីទ China Mobile Global Partner Conference ក្នុងទីក្រុង Guangzhou ប្រទេសចិន ។
ជាមួយគ្នានេះដែរ ប្រធានក្រុមហ៊ុន លោក Yang Jie បាននិយាយថា ក្រុមហ៊ុនមានគម្រោងនាំយកអ្នកប្រើប្រាស់ 5G ៧០លាននាក់ក្នុងឆ្នាំ ២០២០ ហើយពង្រីកប្រព័ន្ធ 5G ថែមទៀតផង ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ Xiaomi មានស្មាតហ្វូន ៣ ម៉ូដែល បំពាក់បច្ចេកវិទ្យា 5G ដូចជា Mi Mix 3 5G, Mi 9 Pro 5G និង Mi Mix Alpha ៕
ប្រភព ៖ gsmarena