ឡាន SUV អគ្គិសនីដំបូងបង្អស់របស់ Ford បង្ហាញខ្លួនជាផ្លូវការហើយ!
នៅទីបំផុត Ford បានបញ្ចេញរថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីដំបូងបង្អស់របស់ខ្លួនជាផ្លូវការ មានឈ្មោះថា Ford Mustang Mach-E ។
Mustang Mach-E មានជម្រើសអាគុយចំនួន ២ គឺ Standard-range ប្រើអាគុយកម្លាំង ៧៥,៧ គីឡូវ៉ាត់ម៉ោង បញ្ចូនថាមពលទៅកង់ក្រោយ និង Extended-range ប្រើអាគុយកម្លាំង ៩៨,៨ គីឡូវ៉ាត់ម៉ោង បញ្ចូនថាមពលទៅកង់ទាំងមុខ-ក្រោយ ។
រថយន្តអគ្គិសនីដំបូងបង្អស់របស់ Ford នេះ មានចម្ងាយបើកបររហូតដល់ទៅ ៣០០ ម៉ាយ៍ (៤៨០ គីឡូម៉ែត្រ) រាល់ពេលសាកភ្លើងពេញម្តង អាស្រ័យលើម៉ូដែលរបស់វា ។
ខាងក្រោមនេះគឺជារថយន្ត Ford Mustang Mach-E គ្រប់ម៉ូដែលទាំងអស់៖
១) Ford Mustang Mach-E ម៉ូដែល Select ប្រភេទ Standard Range ប្រើប៉ុងមួយ មានចម្ងាយបើកបរ ៣៧០ គីឡូម៉ែត្រ មានកម្លាំង ២៥៥ សេះ
២) Ford Mustang Mach-E ម៉ូដែល Select ប្រភេទ Standard Range ប្រើប៉ុងពីរ មានចម្ងាយបើកបរ ៣៤០ គីឡូម៉ែត្រ មានកម្លាំង ២៥៥ សេះ
៣) Ford Mustang Mach-E ម៉ូដែល California Route 1 ប្រភេទ Extended Range ប្រើប៉ុងពីរ មានចម្ងាយបើកបរ ៤៨០ គីឡូម៉ែត្រ មានកម្លាំង ២៥៥ សេះ
៤) Ford Mustang Mach-E ម៉ូដែល Premium ប្រភេទ Standard Range ប្រើប៉ុងមួយ មានចម្ងាយបើកបរ ៣៧០ គីឡូម៉ែត្រ មានកម្លាំង ២៥៥ សេះ
៥) Ford Mustang Mach-E ម៉ូដែល Premium ប្រភេទ Standard Range ប្រើប៉ុងពីរ មានចម្ងាយបើកបរ ៣៤០ គីឡូម៉ែត្រ មានកម្លាំង ២៨២ សេះ
៦) Ford Mustang Mach-E ម៉ូដែល Premium ប្រភេទ Extended Range ប្រើប៉ុងមួយ មានចម្ងាយបើកបរ ៤៨០ គីឡូម៉ែត្រ មានកម្លាំង ៣៣២ សេះ
៧) Ford Mustang Mach-E ម៉ូដែល Premium ប្រភេទ Extended Range ប្រើប៉ុងពីរ មានចម្ងាយបើកបរ ៤៣០ គីឡូម៉ែត្រ មានកម្លាំង ៣៣២ សេះ
៨) Ford Mustang Mach-E ម៉ូដែល First Edition ប្រភេទ Extended Range ប្រើប៉ុងពីរ មានចម្ងាយបើកបរ ៤៣០ គីឡូម៉ែត្រ មានកម្លាំង ២៨២ សេះ
៩) Ford Mustang Mach-E ម៉ូដែល Performance ប្រភេទ Extended Range ប្រើប៉ុងពីរ មានចម្ងាយបើកបរ ៤០០ គីឡូម៉ែត្រ មានកម្លាំង ៤៥៩ សេះ
ដោយឡែក ផ្នែកខាងក្នុង វាបានបំពាក់អេក្រង់ចំនួន ២ ដោយអេក្រង់មួយជាកុងទ័រ និង អេក្រង់មួយទៀតស្ថិតនៅចំកណ្តាល សម្រាប់បង្ហាញព័ត៌មានផ្សេងៗ ៕
ប្រភព ៖ motor1