ឡានភីកអាប់ដំបូងរបស់ Hyundai នឹងចេញលក់នៅឆ្នាំ ២០២១
ក្រុមហ៊ុន Hyundai បានបញ្ជាក់ថា រថយន្តភីកអាប់ដំបូងបង្អស់របស់ខ្លួនម៉ូដែល Santa Cruz នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២១ ។
គួររំលឹកឱ្យដឹងថា រថយន្ត Hyundai Santa Cruz បានបង្ហាញខ្លួនដំបូងជាគំរូរថយន្ត កាលពីឆ្នាំ ២០១៥ នៅក្នុងកម្មវិធី Detroit Auto Show ។
Hyundai និយាយថា រថយន្ត Santa Cruz នឹងជាភីកអាប់សម្រាប់បម្រើការរស់នៅប្រចាំថ្ងៃ ដែលនឹងប្រជែងជាមួយ Honda Ridgeline ។ វានឹងប្រើគ្រោងឆ្អឹងប្រភេទ Unibody ជាមួយប្រព័ន្ធប៉ុងពីរ AWD មកស្តង់ដារតែម្តង ។
យ៉ាងណាមិញ សង្វាក់ផលិតកម្មនៃរថយន្ត Santa Cruz នឹងចាប់ផ្តើមនៅឆ្នាំ ២០២១ នៅរោងចក្ររបស់ក្រុមហ៊ុន Hyundai ក្នុងរដ្ឋ Alabama សហរដ្ឋអាមេរិក ដោយផលិតជាមួយរថយន្ត Santa Fe, Sonata និង Elantra ៕
ប្រភព ៖ Carscoops