កប់ណាស់! ត្រឹម១នាទី OnePlus លក់ស្មាតហ្វូន 7T Pro McLaren Edition ដាច់ខ្ទេចគ្មានសល់
ក្រុមហ៊ុន OnePlus បានប្រកាសចេញស្មាតហ្វូន 7T Pro McLaren Edition កាលពីខែមុន ហើយទើបតែចេញលក់នាថ្ងៃទី ០៥ វិច្ឆិកា កន្លងទៅ ក្នុងប្រទេសចិន និង ទីផ្សារដទៃទៀតផងដែរ ។
OnePlus 7T Pro McLaren Edition នេះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ជាពិសេសនៅក្នុងប្រទេសចិន រហូតធ្វើឱ្យក្រុមហ៊ុនលក់វាដាច់អស់ពីស្តុក ត្រឹមរយៈពេល ៦០ វិនាទីប៉ុណ្ណោះ ។ នេះបើតាមការរាយការណ៍របស់ក្រុមហ៊ុន OnePlus នៅលើបណ្តាញសង្គមចិន Weibo ។
សូមបញ្ជាក់ថា ស្មាតហ្វូន OnePlus 7T Pro McLaren Edition បំពាក់ RAM 12GB , បន្ទះឈីប Snapdragon 855+ , ឆ្នាំងសាកល្បឿនលឿន 30W Dash Charge , អេក្រង់ទំហំ ៦,៦ អ៊ីង 90Hz Refresh-rate និង កាមេរ៉ា 48MP ៣គ្រាប់ ។
OnePlus 7T Pro McLaren Edition មានតម្លៃខ្ទង់ ៩៥០ ដុល្លារ ថ្លៃជាង OnePlus 7T Pro ធម្មតា ដែលមានតម្លៃត្រឹមខ្ទង់ ៨៤០ ដុល្លារ ៕
ប្រភព ៖ gsmarena