ញាក់សាច់! Xiaomi Mi CC9 Pro បំពាក់កាមេរ៉ា ៥ គ្រាប់ ទំហំ 108MP ចេញហើយ!
Xiaomi បានប្រកាសចេញនូវកំពូលស្មាតហ្វូន Mi CC9 Pro ដែលបំពាក់កាមេរ៉ាក្រោយរហូតដល់ទៅ ៥ គ្រាប់ ខណៈកាមេរ៉ាគោលមានទំហំ 108MP ឯណោះ ហើយប្រើសេនស័រ ប្រើសេនស័រ Samsung ISOCELL Bright HMX ទៀតផង ។
Mi CC9 Pro ប្រើបន្ទះឈីប Snapdragon 730G , អេក្រង់ Super AMOLED ទំហំ ៦,៤ អ៊ីង បង្ហាញបានកម្រិត Full HD+ ។ វាមានគែមកោង និង កាមេរ៉ាមុខដំណក់ទឹក 32MP ។
កាមេរ៉ាក្រោយទាំង ៥ គ្រាប់របស់វាមានដូចជា កាមេរ៉ាគោល 108MP , កាមេរ៉ា Ultrawide 20MP អាចថតបានប្លង់ទូលាយកម្រិត ១១៧ ដឺក្រេ , កាមេរ៉ា Telephoto មានមុខងារ OIS , មុខងារ 5x Optical Zoom និង 50x Digital Zoom , កាមេរ៉ា Macro និង កាមេរ៉ា Depth Sensor 2MP ។
Mi CC9 Pro បានបំពាក់កញ្ចប់ថ្មដ៏ធំទំហំ 5,260mAh អាចសាកដល់ ៥៨% ប្រើពេលត្រឹម ៣០ នាទី ហើយ ១០០% ប្រើពែលត្រឹម ៦៥ នាទីប៉ុណ្ណោះ ដោយសារតែបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W PD Fast-Charging ។
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ MIUI 11 លើ Android 9 Pie ស្មាតហ្វូនខាងលើមានចំនួន ៣ ពណ៌ គឺ ពណ៌បៃតង (Aurora Green) , ពណ៌ស (Glacier White) និង ពណ៌ខ្មៅ (Midnight Black) ជាមួយនឹងតម្លៃ ៤០០ ដុល្លារសម្រាប់ម៉ូដែល 6/128GB និង ៤៤០ ដុល្លារ 8/256GB ខណៈម៉ូដែល Premium Edition 8/256GB មានតម្លៃ ៥០០ ដុល្លារលើទីផ្សារប្រទេសចិន ៕
ប្រភព ៖ gsmarena