ខ្លាំងមែន! វៀតណាម នឹងចេញលក់ស្មាតហ្វូន 5G ដំបូងបង្អស់របស់ខ្លួន នៅឆ្នាំក្រោយ
ក្រុមហ៊ុនផលិតស្មាតហ្វូនវៀតណាម VinSmart នឹងចេញលក់ស្មាតហ្វូនដែលមានសមត្ថភាពអាចប្រើប្រព័ន្ធ 5G ដំបូងបង្អស់របស់ខ្លួន នៅខែ កក្កដា ឆ្នាំ ២០២០ ខាងមុខ ព្រមទាំងប្រើស្ថានីយ៍ និង ឧបករណ៍ដើម្បីគាំទ្រប្រព័ន្ធ 5G ផ្ទាល់ខ្លួនទៀតផង ។
លោក Ngo Hoang Anh ប្រធានផ្នែក Embedded Software នៃក្រុមហ៊ុន VinSmart បាននិយាយថា “យើងបានសង់បន្ទប់ពិសោធន៍ ដើម្បីធ្វើការស្រាវជ្រាវ និង អភិវឌ្ឍស្មាតហ្វូន 5G និង ឧបករណ៍ទូរគមនាគមន៍ 5G ផ្សេងទៀត” ។
លោក Anh បានបន្ថែមថា ក្រុមហ៊ុនកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ដូចជា Cisco និង Intel ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា 5G ។ មិនតែប៉ុណ្ណោះ កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន VinSmart បានសហការណ៍ជាមួយក្រុមហ៊ុន Fujitsu របស់ជប៉ុន និង Qualcomm របស់អាមេរិក ដើម្បីផលិតស្មាតហ្វូន 5G ផ្ទាល់ខ្លួនទៀតផង ។
មិនតែប៉ុណ្ណោះ VinSmart បានស្នើសុំឱ្យក្រសួងព័ត៌មាន និង ទំនាក់ទំនង នូវ Bandwidth ដើម្បីធ្វើតេស្តិ៍សាកល្បងស្ថានីយ៍ 5G របស់ខ្លួននៅខែសីហា ឆ្នាំក្រោយទៀតផង ៕
ប្រភព ៖ vnexpress