vivo Y19 ប្រើថ្ម 5,000mAh ចេញលក់នៅថៃ និងវៀតណាម តម្លៃខ្ទង់ ២០០ ដុល្លារ
vivo បានប្រកាសចេញលក់ស្មាតហ្វូនកម្រិតថវិកា Y19 ជាផ្លូវការនៅក្នុងប្រទេសវៀតណាម និង ថៃ ដែលបំពាក់បន្ទះឈីប MediaTek Helio P65 ។
vivo Y19 ប្រើអេក្រង់ដំណក់ទឹកទំហំ ៦,៥ អ៊ីង កម្រិត Full HD+ ហើយមានកាមេរ៉ាក្រោយ ៣ គ្រាប់ទំហំ 16MP , 8MP Ultrawide និង 2MP Depth Sensor , កាមេរ៉ាមុខ 16MP , RAM 6GB និង ទំហំផ្ទុក 128GB។
វាបំពាក់កញ្ចប់ថ្មធំទំហំ 5,000mAh ដែលអាចសាកថ្មល្បឿនលឿន ហើយអាចផ្ទេរថ្មទៅស្មាតហ្វូនដទៃទៀតតាមរយៈខ្សែសាកទៀតផង ។
ថ្វីបើគេហទំព័រ vivo ក្នុងប្រទេសវៀតណាមមិនទាន់បានបង្ហាញតម្លៃ នៅថៃឯណោះអាចទិញវាក្នុងតម្លៃ ៦ ៩៩៩ បាត ឬខ្ទង់ ២៣០ ដុល្លារប៉ុណ្ណោះ ដោយមានជម្រើសពណ៌ស និង ខ្មៅ ៕
ប្រភព ៖ gsmarena