ឡានភីកអាប់ Jeep កែដាក់ម៉ាស៊ីនកម្លាំង ១០០០ សេះ ឯតម្លៃញាក់សាច់
ក្រុមហ៊ុនកែរថយន្តដ៏ល្បីរបស់អាមេរិក Hennessey បានដាក់បង្ហាញរថយន្តភីកអាប់ថ្មីហៅថា Maximus ដោយកែចេញពី Jeep Gladiator ។
ម៉ាស៊ីនដើមចំណុះ ៣,៦ លីត្រ Pentastar ទំហំ ៦ ស៊ីឡាំងរបស់វា ត្រូវបានប្តូរចេញ និង ជំនួយដោយម៉ាស៊ីនចំណុះ ៦,២ លីត្រ Supercharged Hellcat ទំហំ ៨ ស៊ីឡាំង ដែលមានកម្លាំងរហូតដល់ទៅ ១ ០០០ សេះឯណោះ ។
កម្លាំងប៉ុណ្ណេះមានន័យថា Maximus ខ្លាំងជាង Gladiator ដល់ទៅ ៣,៥ ដង ហើយអាចរត់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៩ វិនាទីប៉ុណ្ណោះ ។
ក្រៅពីមានកម្លាំងខ្លាំង Hennessey Maximus ក៏មានសមត្ថភាព Off-road មិនធម្មតាដែរ បន្ទាប់ពីបានផ្លាស់ប្តូរបូម និង កល់ឡើងកម្ពស់ ៦ អ៊ីង , ប្តូរយ៉ាន់ និង សម្បកកង់ថ្មី , ប្តូរដងបរ (Driveshift) និង ប៉ុងថ្មី , លេងកាងប្រភេទ Custom និង បន្ថែមភ្លើងជាដើម ។
សូមបញ្ជាក់ថា រថយន្ត Jeep Gladiator ធម្មតា មានតម្លៃខ្ទង់ ៥០ ០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែសម្រាប់ Hennessey Maximus នេះវិញ មានតម្លៃចាប់ពី ២២៥ ០០០ ដុល្លារឯណោះ ៕
ប្រភព ៖ Carscoops