Apple ចេញ iOS 13.2 ផ្លូវការ ថែមមុខងារពិសេស អាចអាប់ដេតចាប់ពី iPhone 6s ឡើង
Apple បានបញ្ចេញ iOS 13.2 ជាផ្លូវការ ដែលអាចអាប់ដេតចាប់ពី iPhone 6s ឡើងទៅ ដែលមានទំហំចាប់ពី 500MB ទៅ 600MB ។
មុខងារថ្មីដ៏សំខាន់មួយលើ iOS 13.2 គឺ Deep Fusion ដែលចាប់យករូប ៩ សន្លឹក រាល់ពេលអ្នកចុចថតរូបមួយសន្លឹក នៅកន្លែងដែលមានពន្លឺទាប ទៅ មធ្យម ។ បន្ទាប់មក រូបថតទាំងនោះនឹងត្រូវជ្រើសរើស និង ច្របាច់បញ្ចូលគ្នា ដើម្បីផលិតរូបថតមួយសន្លឹកដែលមានគុណភាពខ្ពស់បំផុត (កម្រិត Detail ច្រើន និង Noise តិច) ។ មុខងារនេះមានតែលើត្រកូល iPhone 11 ប៉ុណ្ណោះ ។
រឹតតែពិសេស នៅទីបំផុត Apple បានបន្ថែម Setting ផ្លាស់ប្តូរ Video Resolution នៅក្នុងកម្មវិធី Camera ហើយ ប៉ុន្តែមានតែលើត្រកូល iPhone 11 ប៉ុណ្ណោះ ។ ក្រៅពីនោះ Apple បានបន្ថែមរូប Emoji ថ្មីៗចំនួន ៧០ ទៀត ដូចជា រូបមនុស្ស , សត្វ , អាហារ និង សកម្មភាពផ្សេងៗ ។
iOS 13.2 ក៏ពាំនាំមកនូវមុខងារថ្មីពីរសម្រាប់ AirPods គឺ Announce Messages អនុញ្ញាតឱ្យ Siri អានសារថ្មីលើទូរស័ព្ទ និង មុខងារ Support ឱ្យប្រើប្រាស់ AirPods Pro ថ្មី ៕
ប្រភព ៖ gsmarena