Facebook ចេញមុខងារ “Facebook News” ថ្មី ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ
ក្នុងគោលបំណងដើម្បីលុបបំបាត់ដំណឹង និង ព័ត៌មានមិនពិត Facebook បានសម្រេចចិត្តចាប់ផ្តើមធ្វើការសាកល្បងមុខងារថ្មី ហៅថា Facebook News នៅសហរដ្ឋអាមេរិក ដែលបង្ហាញព័ត៌មានអនឡាញ ដែលត្រូវបានជ្រើសរើសដោយ Facebook ផ្ទាល់តែម្តង ។
Facebook News នឹងបង្ហាញមាតិកាជាច្រើនក្នុងប្រភេទព័ត៌មានចំនួន ៤ ដូចជា ទូទៅ និង ព័ត៌មានក្នុងស្រុក ជាដើម ។
បច្ចុប្បន្ននេះ Facebook News នឹងបង្ហាញតែព័ត៌មានដែលត្រូវបានចុះផ្សាយក្នុងស្រុក (អាមេរិក) ពីគេហទំព័រធំៗនៅទូទាំងប្រទេស ចាប់ផ្តើមពីទីក្រុង New York, Los Angeles, Chicago, Dallas-Forth Worth, Philadelphia, Houston, Washington DC, Miami, Atlanta និង Boston ៕
ប្រភព ៖ phonearena