មុនថ្ងៃទី ០៣ វិច្ឆិកា អ្នកប្រើ iPhone និង iPad ស៊េរីចាស់ប្រយ័ត្នជួបបញ្ហានេះ បើមិនប្រញាប់អាប់ដេត Version ថ្មី
ការព្រមានជាផ្លូវការថ្មីមួយរបស់ Apple បានប្រាប់ឱ្យអ្នកប្រើប្រាស់ iPhone និង iPad ស៊េរីចាស់ ជាពិសេស iPhone 5 និង iPad 4 ជាដើម ត្រូវធ្វើការអាប់ដេត Version ថ្មី មុនថ្ងៃទី ០៣ វិច្ឆិកា ។
ចំពោះឧបករណ៍ស៊េរីចាស់ដែលមិនបានធ្វើការអាប់ដេតមុនថ្ងៃកំណត់នោះ អាចជួបបញ្ហាមួយចំនួន ដូចជា បញ្ហាទីតាំង GPS ក៏ដូចជា បញ្ហាថ្ងៃ និង ម៉ោង ផងដែរ ។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើឱ្យមានបញ្ហាចំពោះ iCloud និង Email ទៀតផង ។
របៀបអាប់ដេត Version
- សាកថ្មទូរស័ព្ទរបស់អ្នក និង ភ្ជាប់ទៅកាន់ Wi-Fi
- ចូលទៅកាន់ Settings > General រួចចុច Software Update
- ចុច Download and Install
ប្រភព ៖ gsmarena