Lexus នឹងចេញលក់ឡាន SUV ថ្មី ម៉ូដែល LX600
Lexus បានចុះបញ្ជីកម្មសិទ្ធិឈ្មោះ “LX600” ជាមួយការិយាល័យប៉ាតង់ និង កម្មសិទ្ធិបញ្ញាអាមេរិក United States Patent and Trademark Office ឬហៅកាត់ថា USPTO ដែលចង្អុលបង្ហាញឱ្យឃើញថា ក្រុមហ៊ុនជប៉ុនមួយនេះនឹងបញ្ចេញ SUV ត្រកូល LX ថ្មី ហើយក៏បំពាក់ម៉ាស៊ីនថ្មីផងដែរ ។
បច្ចុប្បន្ននេះ Lexus បានលក់ SUV របស់ខ្លួនជាម៉ូដែល LX 570 ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,៧ លីត្រ Naturally Aspirated ទំហំ ៨ ស៊ីឡាំង ដែលមានកម្លាំង ៣៨៣ សេះ និង ម៉ូដែល LX 450d បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៤,៥ លីត្រ Turbodiesel ទំហំ ៦ ស៊ីឡាំង មានកម្លាំង ២៦៨ សេះ ។
ប្រសិនបើ Lexus នៅតែប្រើម៉ាស៊ីនតាមឈ្មោះម៉ូដែលរថយន្ត នោះ LX600 នឹងបំពាក់ម៉ាស៊ីនចំណុះ ៦,០ លីត្រ ទំហំ ៨ ស៊ីឡាំងជាមិនខាន ៕
ប្រភព ៖ Carscoops