Samsung A91 នឹងប្រើបន្ទះឈីប SD 855 និង ឆ្នាំងសាក 45W ដូច Note10+
Samsung ទើបតែបានប្រកាសចេញនូវស្មាតហ្វូនត្រកូល A គឺ A90 5G កាលពីខែមុន ប៉ុន្តែឥឡូវនេះអ្នកស្នងតំណែងរបស់វា កំពុងត្រៀមបង្ហាញខ្លួនទៀតបាត់ទៅហើយ ។
វាគឺជា Galaxy A91 ដែលនឹងបំពាក់លក្ខណៈពិសេសដូចគ្នា ដោយក្នុងនោះរួមទាំងអេក្រង់ Infinity-U ទំហំ ៦,៧ អ៊ីង , បន្ទះឈីប Snapdragon 855 ជាមួយ RAM 8GB និង ទំហំផ្ទុក 256GB ហើយថាមពលថ្ម 4,500mAh ដែលអាចសាកថ្មល្បឿនលឿនដល់ 45W ។ ទោះជាយ៉ាងណា វានឹងមិនមានបច្ចេកវិទ្យា 5G ឡើយ ។
ផ្នែកខាងក្រោយ A91 អាចនឹងបំពាក់កាមេរ៉ាដូចគ្នាទៀត គឺ កាមេរ៉ាគោលទំហំ 48MP f/2.0 , កាមេរ៉ា Ultrawide ទំហំ 12MP និង កាមេរ៉ា Depth Sensor មួយទៀត ។ ចំណែកឯកាមេរ៉ាមុខនៅតែប្រើទំហំ 32MP f/2.2 ។
ទោះជាយ៉ាងណា គេមិនទាន់ដឹងឡើយថា Samsung នឹងដាក់ឆ្នាំងសាកកម្លាំង 45W មកក្នុងប្រអប់ស្រាប់ ឬ ដាក់ត្រឹម 25W ដូច Galaxy Note10+ ។ ដោយឡែក ពាក្យចចាមអារ៉ាមមួយចំនួនអះងាងថា A91 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 មកក្នុងប្រអប់ស្រាប់តែម្តង ។
យ៉ាងណាមិញ មិនទាន់មានព័ត៌មានពីតម្លៃរបស់វាឡើយ ប៉ុន្តែរបាយការណ៍មួយចំនួនឱ្យដឹងថា A91 អាចចេញលក់នៅក្នុងប្រទេសឥណ្ឌា នាចុងឆ្នាំ ២០១៩ នេះតែម្តង ៕
ប្រភព ៖ gsmarena