ស្ងាត់ៗ Microsoft ចេញទូរស័ព្ទបត់បាន ៣៦០ ដឺក្រេ តែប្រើ Android
Microsoft បានពាំនាំយកភាពភ្ញាក់ផ្អើលមកឱ្យមនុស្សជាច្រើន ដោយការដាក់បង្ហាញទូរស័ព្ទបត់បាន Surface Duo ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ។
Surface Duo ត្រូវបានរចនាឡើងស្រដៀងទៅនឹង Laptop អេក្រង់ ២ Surface Neo ដែលទើបប្រកាសចេញដែរ គ្រាន់តែមានទំហំតូច អាចដាក់ក្នុងហោប៉ៅបាន ។ វាប្រើអេក្រង់ទំហំ ៥,៦ អ៊ីង ២ ដែលអាចបត់បាន ៣៦០ ដឺក្រេ ហើយប្រើបន្ទះឈីប Snapdragon 855 ។
អេក្រង់និមួយៗរបស់វាអាចដំណើរការកម្មវិធីផ្សេងគ្នាក្នុងពេលតែមួយបាន ឬ អេក្រង់មួយបើកកម្មវិធី និង អេក្រង់មួយទៀតដើរតួជាក្តារចុច ឬ ប៊ូតុងបញ្ជាពេលលេងហ្គេម ជាដើម ។ យ៉ាងណាក៏ដោយ Android ដែលដំណើរការលើ Surface Duo ត្រូវបានរចនាស្រដៀងទៅនឹង Windows 10X អីចឹង ៕
ប្រភព ៖ theverge