Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 Toyota Prius ឆ្នាំ ២០២០ រឹតតែទំនើប និង សុវត្ថិភាពខ្ពស់
បច្ចេកវិទ្យា

Toyota Prius ឆ្នាំ ២០២០ រឹតតែទំនើប និង សុវត្ថិភាពខ្ពស់

កញ្ញា ១៧, ២០១៩

Toyota បានធ្វើការអាប់ដេតលើរថយន្ត Prius ស៊េរីឆ្នាំ ២០២០ ដោយបន្ថែមមុខងារទំនើបៗ និង ប្រព័ន្ធសុវត្ថិភាពកាន់តែច្រើន ។

ក្នុងនោះ Toyoya បានបន្ថែមមុខងារ Apple CarPlay និង Amazon Alexa ព្រមទាំង Toyota Safety Connect មកស្តង់ដារលើអេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត ទំហំ ៧ អ៊ីង ប៉ុន្តែមិនមាន Android Auto ឡើយ ។

កញ្ចប់បច្ចេកវិទ្យា Toyota Safety Connect រួមបញ្ចូលមុខងារសុវត្ថិភាពជាច្រើន ដូចជា Emergency Assistance, Stolen Vehicle Locator, Roadside Assistance និង Automatic Collision Notification ជាដើម ។ Prius ឆ្នាំ ២០២០ នឹងបន្តផ្តល់ជម្រើសម៉ូដែល L Eco, LE, XLE និង Limited សម្រាប់ប្រភេទប៉ុងមួយ ខណៈប្រភេទប៉ុងពីរមានតែ LE និង XLE ប៉ុណ្ណោះ ។

Prius ដែលផ្តល់ភាពសន្សំសំចៃបំផុត គឺ ម៉ូដែល L Eco ដែលមានកម្រិតស៊ីសាំងជាមធ្យម ៤,២ លីត្រសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ។ វាប្រើម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ២ និង អាគុយ Hybrid មួយ ។

យ៉ាងណាមិញ កញ្ចប់បច្ចេកវិទ្យា Toyota Safety Sense នៅតែបំពាក់មកស្តង់ដារដដែល ក្នុងនោះរួមមានមុខងារ Pre-Collision System with Pedestrian Detection, Lane Departure Alert with Steering Assist, Automatic High Beams និង Full-Speed Range Dynamic Radar Cruise Control ៕

ប្រភព ៖ Carscoops

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់