Sony ចេញកាមេរ៉ា A6600 និង A6100 ថ្មី អាចបត់អេក្រង់ ហើយថតបាន 4K
Sony បានបញ្ចេញកាមេរ៉ាថ្មីចំនួន ២ ម៉ូដែល នៅក្នុងត្រកូល Alpha ឬ ត្រកូល A គឺ A6600 និង A6100 ។
A6600 គឺជាកាមេរ៉ាប្រភេទ Flagship ថ្មី នៅក្នុងស៊េរី 6000-series ដោយបំពាក់សេនស័រទំហំ 24.2 megapixel APS-C ជាមួយនឹង Sony’s E-mount ផងដែរ ។ សេនស័រនោះអាចទប់លំនឹងបានយ៉ាងល្អ ព្រោះមាន 5-axis in-body stabilization ។ ប្រព័ន្ធ autofocus របស់វា មានចំណុចតាមដាន 425-point phase detection ជាមួយនឹង real-time tracking និង real-time eye tracking សម្រាប់មនុស្ស និង សត្វ ទាំងរូបភាព និង វីដេអូ ។
A6600 មានសមត្ថភាពអាចថត 11fps burst capture with AF និង AE lock ជាមួយនឹង mechanical shutter ព្រមទាំង 8fps with the electronic shutter ។ សម្រាប់វីដេអូ A6600 អាចថតបានកម្រិត 4K 30fps (8-bit) ហើយមានជម្រើស picture profile ជាច្រើន រួមទាំង S-Log3 និង S-Log2 ជាដើម ។ មិនតែប៉ុណ្ណោះ វាអាចថតបានកម្រិត 1080p 120fps ប៉ុន្តែគ្មាន 4K 60fps ឡើយ ។ វាក៏បំពាក់រន្ធកាស និង រន្ធ microphone ផងដែរ ។
ដូចម៉ូដែល A6400 ដែរ A6600 បំពាក់អេក្រង់បត់បានទំហំ ៣,០ អ៊ីង ជាមួយនឹង 2360k dot OLED viewfinder ។ វាក៏មានមុខងារ Bluetooth, Wi-Fi, NFC និង micro HDMI ជាមួយ microUSB តែគ្មាន USB-C ឡើយ ។ វាប្រើថ្មប្រភេទ NP-FZ100 ដែលអាចរស់បានយូរជាងថ្ម NP-FW50 លើស៊េរី 6000-series ដទៃទៀត ។
ដោយឡែក A6100 វិញ មានទំហំសេនស័រ , burst capture, ISO performance និង AF performance ដូច A6600 ដែរ ។ ប៉ុន្តែវាអន់ត្រង់មិនមានមុខងារ in-body optical image stabilization , កម្រិត resolution electronic viewfinder ទាប , គ្មានរន្ធដោតកាស , គ្មានមុខងារ video eye-tracking , ប្រើថ្ម NP-FW50 និង គ្មាន picture profiles សម្រាប់វីដេអូ ។
សូមបញ្ជាក់ A6600 មានតម្លៃ ១ ៤០០ ដុល្លារសម្រាប់តួខ្លួន និង ១ ៨០០ ដុល្លារបូករួមទាំង Sony 18-135mm kit lens ។ រីឯ A6100 មានតម្លៃ ៧៥០ ដុល្លារសម្រាប់តួខ្លួន និង ៨៥០ ដុល្លារបូករួមទាំង Sony 16-50mm kit lens ។ វានឹងចេញលក់នៅក្នុងខែតុលាខាងមុខ ៕
ប្រភព ៖ gsmarena