vivo ចេញលក់ស្មាតហ្វូនប្រើ 5G បាន តម្លៃត្រឹមខ្ទង់ ៥០០ ដុល្លារ
vivo បានចេញទូរស័ព្ទប្រភេទ Gaming នៅថ្ងៃនេះ ចំនួន ២ ម៉ូដែល គឺ iQOO Pro និង iQOO Pro 5G ។
ពួកវាប្រើអេក្រង់ Super AMOLED ទំហំ ៦,៤ អ៊ីង កម្រិតបង្ហាញ 1080x2340px ជាមួយនឹងសេនស័រស្កេនម្រាមដៃក្រោមអេក្រង់ , ឈីប Snapdragon 855+ , កាមេរ៉ាក្រោយទំហំ 48MP f/1.7 ជាមួយនឹងកាមេរ៉ា Ultrawide 12MP f/2.2 និង កាមេរ៉ា Depth Sensor 2MP , កាមេរ៉ាមុខ 12MP f/2.0 និង ថាមពលថ្ម 4,500mAh ដែល Support កម្លាំងសាក 44W Ultra-fast charging ។ ពួកវាដំណើរការដោយប្រតិបត្តិការណ៍ Android 9 Pie ។
iQOO Pro មានចំនួន ២ ជម្រើស គឺ RAM 8GB និង RAM 12GB ជាមួយនឹងទំហំផ្ទុក 128GB ដោយមានតម្លៃប្រហែល ៤៥០ ដុល្លារ និង ៤៩០ ដុល្លារលើទីផ្សារប្រទេសចិន ។
ចំណែកឯ iQOO Pro 5G វិញមានរហូតដល់ទៅ ៣ ជម្រើស គឺ RAM 8GB/ទំហំផ្ទុក 128GB តម្លៃប្រហែល ៥៣០ ដុល្លារ , RAM 8GB/ទំហំផ្ទុក 256GB តម្លៃប្រហែល ៥៦០ ដុល្លារ និង RAM 12GB/ទំហំផ្ទុក 128GB តម្លៃប្រហែល ៥៨០ ដុល្លារ ។
ទាំង iQOO Pro និង iQOO Pro 5G មានតែ ២ ពណ៌ប៉ុណ្ណោះ គឺ ពណ៌ខ្មៅ (Racing Black) និង ពណ៌ខៀវ (Le Mans Blue) ៕
ប្រភព ៖ gsmarena