iPhone 11 ទំនងអាចប្រើរន្ធសាកថ្ម USB-C ជំនួស Lightning
ពាក្យចចាមអារាមជាច្រើនបានអះអាងថា Apple នឹងប្រើប្រាស់រន្ធសាកថ្ម USB-C លើ iPhone ស៊េរីថ្មីរបស់ខ្លួន ខណៈពាក្យចចាមអារាមនេះ ធ្លាប់ត្រូវបានលើកឡើងសម្រាប់ iPhone XS និង iPhone XR ម្តងរួចមកហើយ ។
ឥឡូវនេះ របាយការណ៍ថ្មីអះអាងថា iPhone 11 នឹងដាក់ឆ្នាំងសាក USB-C មកក្នុងប្រអប់ជាមួយតែម្តង ។ បើដូច្នោះមែន iPhone ថ្មី នឹងអាចសាកថ្មល្បឿនលឿនបាន ដូចគូប្រជែងរបស់ខ្លួន ។
គួរឱ្យដឹងថា Apple បានប្រើប្រាស់ឆ្នាំងសាក 5W លើគ្រប់ម៉ូដែល iPhone ទាំងអស់ ខណៈបច្ចុប្បន្ននេះគេចេញដល់ 50W ទៅហើយ ។ យ៉ាងណាមិញ iPhone 11 នឹងត្រូវប្រកាសនៅថ្ងៃទី ១០ ខែ កញ្ញា ៕
ដោយ ៖ ឡុង
ប្រភព ៖ gsmarena