Facebook ចេញមុខងារថ្មី អាចមើលដឹង App និង វេបសាយណាប្រើទិន្នន័យអ្នក
Facebook បានបញ្ចេញមុខងារថ្មីមួយហៅថា “Off-Facebook Activity” ដែលនឹងបង្ហាញរាល់កម្មវិធី (App) និង វេបសាយណាដែលយកទិន្នន័យរបស់អ្នក ផ្ញើទៅកាន់ Facebook ដែលប្រើដើម្បីជួយឱ្យពាណិជ្ជកម្ម (Ads) លើ Facebook កាន់តែមានប្រសិទ្ធភាព ។ មិនតែប៉ុណ្ណោះ អ្នកក៏នឹងអាចលុប History របស់អ្នកលើ Facebook ផងដែរ ។
ទោះបីជាយ៉ាងណា អ្នកជំនាញម្នាក់អះអាងថា មុខងារនេះទំនងមិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់ផលប្រយោជន៍របស់ Facebook ឡើយ ។
យ៉ាងណាមិញ ឥឡូនេះមុខងារខាងលើមានសម្រាប់តែអ្នកប្រើប្រាស់នៅក្នុងប្រទេស អៀរឡង់ , កូរ៉េខាងត្បូង និង អេស្ប៉ាញ ប៉ុណ្ណោះ ប៉ុន្តែគោលបំណងរបស់ Facebook គឺដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោកតែម្តង ៕
ដោយ ៖ ឡុង
ប្រភព ៖ BBC